គាំទ្រយុទ្ធនាការ "ផ្កាក្ងោកក្រហម " ឆ្នាំ ២០២៦ បណ្តាសម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់នៅលើភូមិឋានទីក្រុងកឹងធើ បានចាត់តាំងព្រមៗគ្នានូវសកម្មភាពជាក់ស្តែងជាច្រើន បង្កបរិយាកាសប្រឡងប្រណាំយ៉ាងផុលផុសក្នុងសមាជិកសម្ព័ន្ធយុវជន។ តាមរយៈនោះ រួមចំណែកលើកកម្ពស់តួនាទីឈានមុខរបស់យុវជនក្នុងការកសាងស្រុកកំណើត។

សម្ព័ន្ធយុវជនឃុំធ្វឹងហ្វា ជូនអំណោយដល់កុមារនៅសាលាបឋមសិក្សាភូតឹង
A និងភូតឹង B ។
ជាមួយសកម្មភាពជាច្រើនដែលចូលរួមគាំទ្រយុទ្ធនាការ "ផ្កាក្ងោកក្រហម" របស់សមាជិកសម្ព័ន្ធយុវជនទីក្រុងកឹងធើ ដូចជា៖ ដាំនិងថែទាំដើមឈើ សកម្មភាពតបស្នងសងគុណ; យកចិត្តទុកដាក់គិតគូរមនុស្សចាស់គ្មានទីពឹង និងសិស្សានុសិស្ស កុមារដែលមានស្ថានភាពលំបាក... បានបង្ហាញយ៉ាងច្បាស់អំពីស្មារតីឈានមុខ និងស្ម័គ្រចិត្តរបស់សមាជិកសម្ព័ន្ធយុវជនក្នុងការចូលរួមសកម្មភាពស្ម័គ្រចិត្តនានា ដើម្បីការរស់នៅក្នុងសហគមន៍។ លោកឡឹមវិញហាវ លេខាសម្ព័ន្ធយុវជនឃុំធ្វឹងហ្វា បានឱ្យដឹង ដើម្បីគាំទ្រយុទ្ធនាការ "ផ្កាក្ងោកក្រហម" សម្ព័ន្ធយុវជនឃុំបានសហការជាមួយសប្បុរសជន ចាត់តាំងជូនអំណោយចំនួន ៧០ ចំណែក ដល់សិស្សានុសិស្ស និងកុមារដែលមានស្ថានភាពលំបាកនៅសាលាបឋមសិក្សាភូតឹង A និងភូតឹង B មានតម្លៃសរុបជាង ២៥ លានដុង។ អំណោយទាំងនេះ ទោះបីជាមានតម្លៃសម្ភារៈមិនធំ ប៉ុន្តែបានសម្តែងពីការយកចិត្តទុកដាក់ និងការចែករំលែករបស់អង្គការសម្ព័ន្ធយុវជន និងអង្គភាពបានរួមដំណើរជាមួយប្អូនៗសិស្សានុសិស្ស រួមចំណែកលើកទឹកចិត្ត ដើម្បីប្អូនៗឈានឡើងក្នុងការសិក្សានិងជីវភាពរស់នៅ។

សម្ព័ន្ធយុវជនឃុំតឹងថាញ់ ចូលរួមបោះសម្អាតបរិស្ថាន កាប់ឆ្ការព្រៃ និងដាំដើមឈើ គាំទ្រយុទ្ធនាការ “ផ្កាក្ងោកក្រហម”។
ទន្ទឹមនឹងនោះ ជាមួយសកម្មភាពប្រកបដោយអត្ថន័យខាងលើ សម្ព័ន្ធយុវជនឃុំតឹងថាញ់ ក៏បានគាំទ្រយុទ្ធនាការនេះដែរ ដោយការកៀរគរសមាជិកសម្ព័ន្ធយុវជនជាង ៣០ នាក់ ចេញទ័ពបោសសម្អាតបរិស្ថាន កាប់ឆ្ការព្រៃ និងដាំដើមផ្កាគ្រប់ប្រភេទជាង ១.០០០ ដើម នៅតាមដងផ្លូវជនបទក្នុងភូមិឋាន។ ជាយុវជនសកម្មចូលរួមគាំទ្រដោយសកម្មភាពនានា យុវជនត្រឹងមិញទ្រី នៅឃុំតឹងថាញ់ បានចែករំលែក៖ “សកម្មភាពកាប់ឆ្ការ ដកស្មៅ និងដាំដើមឈើ មិនត្រឹមតែរួមចំណែកបង្កសោភ័ណភាពនៅជនបទប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់តួនាទីឈានមុខរបស់យុវជន ធ្វើឱ្យរីកសាយភាយរបៀបរស់នៅបៃតង និងលើកកម្ពស់ស្មារតីការពារបរិស្ថានក្នុងសហគមន៍។ ដូច្នេះរាល់ពេលដែលសម្ព័ន្ធយុវជនឃុំបំផុសចលនា ខ្ញុំតែងចូលរួមយ៉ាងសកម្ម”។
តាមរយៈសកម្មភាពនេះ យុវជនទីក្រុងកឹងធើ បានបន្តបញ្ជាក់ពីតួនាទីឈានមុខ ស្ម័គ្រចិត្ត និងច្នៃប្រតិដ្ឋ ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ការពារបរិស្ថាន ថែទាំសុខភាពសហគមន៍ និងកសាងអង្គការសម្ព័ន្ធយុវជនពីមួយថ្ងៃកាន់តែរឹងមាំ។ ការងារជាក់ស្តែងរបស់សមាជិកសម្ព័ន្ធយុវជន បានរួមចំណែកធ្វើឱ្យរីកសាយភាយរូបភាពដ៏ស្រស់ស្អាតរបស់យុវជន ស្វាហាប់ មានការទទួលខុសត្រូវ និងរួមកម្លាំងកសាងស្រុកកំណើតពីមួយថ្ងៃឱ្យកាន់តែស៊ីវិល័យនិងសម្បូរសប្បាយ៕
ថាញវ៉ាង - ត្រឹងរ៉ូន