រយៈពេលថ្មីៗនេះ ប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញ កងទ័ពការពារព្រំដែនទីក្រុងកឹងធើ បានផ្សព្វផ្សាយនូវទម្រង់ទទួលព័ត៌មានរាយការណ៍អំពីបទល្មើសតាមវេទិកាឌីជីថល។ តាមរយៈនោះ ដើម្បីជួយប្រជាជន ផ្តល់ព័ត៌មានរាយការណ៍អំពីទង្វើល្មើសច្បាប់ រួមចំណែកការពាររឹងមាំសន្តិសុខព្រំដែនតំបន់សមុទ្រ។

នគរបាលឃុំតឹងថាញ់ សហការជាមួយផ្នែកនានា រក្សាបានល្អនូវសន្តិសុខសណ្តាប់ធ្នាប់នៅលើភូមិឋានឃុំ។
ប៉ុន្មានថ្ងៃនេះ កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញ ឃុំត្រឹងដេ តែងមានវត្តមាននៅតាមមណ្ឌលប្រជាជនតាំងទីលំនៅកំពង់ផែ ចំណតរថយន្តនិងនៅលើមធ្យោបាយទូកកប៉ាល់ ដើម្បីផ្សព្វផ្សាយទម្រង់ “ប្រអប់សារអនាមិក” និង“ទូរស័ព្ទទាន់ហេតុការណ៍ទទួលការរាយការណ៍បទល្មើស”។ ទន្ទឹមនឹងនោះ ណែនាំប្រជាជនដោយផ្ទាល់អំពីរបៀបស្កេនលេខកូដ QR ចូលប្រើប្រអប់សារអនាមិក និងប្រើប្រាស់ទូរស័ព្ទទាន់ហេតុការណ៍ដើម្បីឆ្លុះបញ្ចាំង ផ្តល់ព័ត៌មានអំពីសកម្ម ភាពនេសាទខុសច្បាប់ រត់គយ ក្លែងបន្លំពាណិជ្ជកម្ម បាបគ្រោះសង្គម និងរំលោភបំពានច្បាប់ផ្សេងៗ ទៀតនៅតំបន់ព្រំដែនសមុទ្រ។ អនុសេនីយ៍ឯក ង្វៀងហ្វិញវៀតហ្វី ស្នងការនយោបាយរងនៃប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញ ឱ្យដឹង៖ “ការផ្សព្វផ្សាយ “ប្រអប់សារអនាមិក” និង “ទូរស័ព្ទទាន់ហេតុការណ៍ ទទួលការរាយការណ៍អំពីបទល្មើស” គឺជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយជាក់ស្តែង ជាច្រើនដើម្បីអនុវត្តគោលនយោបាយផ្លាស់ប្តូរឌីជីថលនៅក្នុងប៉ុស្តិ៍ការពារព្រំដែន។ តាមរយៈវេទិកាឌីជីថល ប្រជាជនអាចផ្តល់ព័ត៌មានយ៉ាងងាយស្រួល គ្រប់ពេលវេលា គ្រប់ទីកន្លែង ធានាការសម្ងាត់ សុវត្ថិភាពដល់អ្នកផ្តល់ព័ត៌មាន។ នេះក៏ជាបណ្ដាញ ដ៏សំខាន់ ជួយអង្គភាពលើកម្ពស់ប្រសិទ្ធភាពក្តាប់ស្ថានការណ៍ ប្រទះឃើញនិងដោះស្រាយករណីជាប់ពាក់ព័ន្ធដល់សន្តិសុខសណ្តាប់ធ្នាប់នៅលើភូមិឋានបានទាន់ពេលវេលា”។
ក្នុងបរិការណ៍ដែលជនទុច្ចរិតមានវិធីសាស្រ្ត ឧបាយកលល្អិតល្អន់ ការពង្រីកតួនាទីរបស់មហាជនគួបផ្សំនឹងអនុវត្តបច្ចេកវិទ្យាឌីជីថល រួមចំណែក បង្កើនប្រសិទ្ធភាពដល់ការគ្រប់គ្រង ការពាអធិបតេយ្យ សន្តិសុខព្រំដែនសមុទ្រ។ លោកលីវុាំងធើ នៅភូមិកាង ឃុំត្រឹងដេ ឱ្យដឹង៖ “ពីមុន ពេលប្រទះឃើញហេតុការណ៍មិនប្រក្រតីកើតឡើងនៅលើសមុទ្រ អ្នកណាក៏រអែង ហើយមិនដឹងផ្តល់ព័ត៌មានដោយវិធីណាដើម្បីងាយស្រួល។ ឥឡូវបានកម្មាភិបាល យុទ្ធជនការពារព្រំដែនណែនាំស្កេន លេខកូដ QR និងផ្ញើព័ត៌មានដោយផ្ទាល់តាមរយៈកម្មវិធី Zalo ម្ល៉ោះហើយ ពេលឃើញករណីល្មើសច្បាប់នៅលើសមុទ្រ គឺជូនដំណឹងដល់ប៉ុស្តិ៍ការពារព្រំដែនភ្លាម។ វិធីសាស្រ្តនេះរហ័ស និងធានាការសម្ងាត់ ដូច្នេះអ្នកនេសាទឯកភាពគាំទ្រ”។
វាយតម្លៃអំពីទម្រង់នេះ លោកស្រី លីធីកីមញុង លេខាសាខាបក្សភូមិដងក្តោង ឃុំត្រឹងដេ ឱ្យដឹង៖ “នេះជាទម្រង់ជាក់ស្តែង សមស្របជាមួយនិន្នាការ ផ្លាស់ប្តូរឌីជីថលនាបច្ចុប្បន្ន។ ការនាំយកកម្មវិធីបច្ចេកវិទ្យាចូលមកដល់មណ្ឌលប្រជាជនតាំងទីលំនៅ ជួយឱ្យប្រជាជនកៀកជិតជាមួយបណ្តាញរាយការណ៍ ថ្កោលទោសពីបទល្មើសកាន់តែងាយស្រួល។ តាមរយៈនោះ រួមចំណែកលើកកម្ពស់ស្មារតីគោរពច្បាប់ បង្កើនកិច្ចសហការរវាងកងកម្លាំងការពារព្រំដែនជាមួយនឹងប្រជាជនក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន”។
អាចបញ្ចាក់ថា ការអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងការទទួលការរាយការណ៍ ថ្កោលទោសពីបទល្មើស មិនត្រឹមតែជួយកាត់បន្ថយពេលវេលាវិនិច្ឆ័យព័ត៌មានប៉ុណ្ណោះទេ ថែមទាំងបើកទូលាយសមត្ថភាពកៀកជិតរបស់ប្រជាជនជាមួយនឹងកម្លាំងសមត្ថកិច្ចទៀតផង។ នេះចាត់ទុកជាដំណោះស្រាយមួយ ក្នុងចំណោមដំណោះស្រាយទាំងឡាយដែលមានប្រសិទ្ធភាព ដើម្បីកសាងជំហរយុទ្ធសាស្រ្តការពារប្រទេសទូទាំងប្រជាជនរឹងមាំ ពង្រីកកម្លាំងចម្រុះនៃទូទាំងប្រព័ន្ធនយោបាយ និងប្រជាជនក្នុងការការពារអធិបតេយ្យជាតិ និងសន្តិសុខព្រំដែនជាតិ៕
យ្វីអាញ - វិមាន