ក្នុងអំឡុង២ថ្ងៃ គឺថ្ងៃទី១៥ និង១៦ ខែកក្កដា ដំណាក់សុខាភបាលឃុំឡុងភូ សហការជាមួយមន្ទីរពេទ្យភ្នែកសៃហ្គងកឹងធើ បានចាត់តាំងកម្មវិធីពិនិត្យភ្នែកដោយឥតគិតថ្លៃដល់អ្នកមានវ័យចំណាស់គ្មានទីពឹង និងអ្នកក្រជាង ៣០០ នាក់ ដែលជាជនជាតិភាគតិចនៅលើភូមិឋានឃុំ។

វេជ្ជបណ្ឌិតពិនិត្យភ្នែកដោយឥតគិតថ្លៃជូនប្រជាជន។
តាមរយៈនោះ វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យភ្នែកសៃហ្គងកឹងធើ បានធ្វើការវាស់ស្ទង់ភ្នែក ពិនិត្យភ្នែក ពិគ្រោះពីស្ថានភាពភ្នែក និងផ្តល់ជូនថ្នាំដោយឥតគិតថ្លៃដល់ប្រជាជន។ ទន្ទឹមនឹងនោះ មន្ទីរពេទ្យក៏បានផ្សព្វផ្សាយពីសេវាថែទាំសុខភាពផ្នែកចក្ខុរោគមានគុណភាពខ្ពស់ បំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ និងកងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតមានបទពិសោធន៍ច្រើន បម្រើប្រជាជនដោយអស់ពីចិត្តពីថ្លើម និងមានប្រសិទ្ធភាព។

បុគ្គលិកពេទ្យធ្វើបែបបទពិនិត្យភ្នែកជូនប្រជាជន។
ក្នុងរយៈពេល ២ ថ្ងៃពិនិត្យភ្នែកដោយឥតគិតថ្លៃ មន្ទីរពេទ្យភ្នែកសៃហ្គងកឹងធើ បានផ្តល់ការពិគ្រោះ និងជួយធ្វើបែបបទវះកាត់ភ្នែកដោយឥតគិតថ្លៃជូនអ្នកមានវ័យចំណាស់គ្មានទីពឹង អ្នកក្រ ២០ នាក់ ដែលជាជនជាតិភាគតិចនៅលើភូមិឋានឃុំ៕
យ្វីអាញ - វិមាន