ក្នុងអំឡុងពេល ៨១ ឆ្នាំកន្លង កងទ័ពប្រជាជនវៀតណាម រួមជាមួយប្រជាជនទាំងមូល បង្កើតបាននូវជ័យជម្នះដ៏អស្ចារ្យក្នុងបុព្វហេតុតស៊ូរំដោះប្រជាជាតិ បំពេញកាតព្វកិច្ចអន្តរជាតិដ៏ឧត្តុង្គឧត្តម កសាងនិងការពារមាតុភូមិវៀតណាមសង្គមនិយម។
នាព្រឹកថ្ងៃទី ២២ ខែធ្នូ បញ្ជាការដ្ឋានយោធាទីក្រុងកឹងធើ បានរៀបចំពិធីជួបជុំរំលឹកខួបអនុស្សាវរីយ៍ ៨១ ឆ្នាំទិវាបង្កើតកងទ័ពប្រជាជនវៀតណាម (២២/១២/១៩៤៤ - ២២/១២/២០២៥) និង ៣៦ ឆ្នាំទិវាការពារប្រទេសទូទាំងប្រជាជន (២២/១២/១៩៨៩ - ២២/១២/២០២៥)។
អញ្ជើញចូលរួមក្នុងពិធីមានលោក ឧត្តមសេនីយ៍ទោ ង្វៀងស្វឹងយ៉ាក់ អនុលេខាគណៈកម្មាធិការបក្ស មេបញ្ជាការយោធភូមិភាគ ៩; លោក ដុងវ៉ាំងថាញ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ; លោក ត្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ។

វរសេនីយ៍ឯក ហ្វិញវ៉ាំងហ៊ុង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុង មេបញ្ជាការនៃទីបញ្ជាការយោធាក្រុងកឹងធើ ជូនគ្រឿងឥស្សរិយយសយុទ្ធជនរុងរឿងដល់បុគ្គល។
នៅក្នុងពិធីជួបជុំ តំណាងទាំងឡាយបានរំលឹកឡើងនូវប្រពៃណីវីរភាពរបស់កងទ័ពប្រជាជនវៀតណាម ក្នុងអំឡុងពេល ៨១ ឆ្នាំកសាង ប្រយុទ្ធនិងរីកចម្រើន។ ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ១៩៤៤ លោកប្រធានហូជីមិញ បានចេញបទបញ្ជាបង្កើតក្រុមវៀតណាមឃោសនារំដោះកងទ័ព - ដើមកំណើតរបស់កងទ័ពប្រជាជនវៀតណាម ហើយប្រគល់ភារកិច្ចឱ្យសមមិត្ត វ៉ូង្វៀងយ៉ាប ជាអ្នកបញ្ជាការ។ ក្នុងអំឡុងពេល ៨១ ឆ្នាំកន្លង ក្រោមការដឹកនាំដាច់ណាត់ និងដោយផ្ទាល់លើគ្រប់វិស័យរបស់បក្ស ទទួលបានការស្រឡាញ់ ឧបត្ថម្ភគាំទ្ររបស់ប្រជាជន បន្តវេននិងពង្រីកប្រពៃណីស្នេហាជាតិ សិល្បៈយោធារបស់ប្រជាជាតិ ព្រមទាំងឆ្លងកាត់ការលំបាកនិងបញ្ហាប្រឈមជាច្រើន កងទ័ពប្រជាជនវៀតណាមរួមជាមួយនឹងប្រជាជនទាំងមូល បង្កើតបាននូវជ័យជម្នះដ៏អស្ចារ្យក្នុងបុព្វហេតុតស៊ូរំដោះប្រជាជាតិ បំពេញកាតព្វកិច្ចអន្តរជាតិដ៏រុងរឿង ឧត្តុង្គឧត្តម កសាងនិងការពារមាតុភូមិវៀតណាមសង្គមនិយម។
ដោយពង្រីកប្រពៃណីរបស់អង្គភាព ដែលទទួលពានរង្វាន់ វីរៈបុរសនៃកម្លាំងប្រដាប់អាវុធប្រជាជនចំនួន ២ លើក ក្នុងប៉ុន្មានឆ្នាំកន្លង គណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានយោធាក្រុងកឹងធើ តែងអនុវត្តបានល្អនូវតួនាទីជាសេនាធិការជូនគណៈកម្មាធិការបក្ស រដ្ឋអំណាចក្នុងការកសាងខឿនការពារប្រទេសទូទាំងប្រជាជន កសាងតំបន់ការពារពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរឹងមាំ; កសាងកម្លាំងបម្រុងកំណែនដ៏ខ្លាំងក្លា និងកម្លាំងប្រជាស្វ័យការពារធំទូលាយ; រក្សានិងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការងារត្រៀមលក្ខណៈប្រយុទ្ធ និងហ្វឹកហ្វឺន; សហការជាមួយកម្លាំងនគរបាលដើម្បីរក្សាសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម...។ កម្លាំងប្រដាប់អាវុធទីក្រុង ក៏បានអនុវត្តល្អនូវការងារគោលនយោបាយ និងប្រជាចលនាមហាផងដែរ។

អ្នកតំណាងថតរូបអនុស្សាវរីយ៍ ក្នុងពិធីជួបជុំរំលឹកខួបអនុស្សាវរីយ៍ ៨១ ឆ្នាំទិវាបង្កើតកងទ័ពប្រជាជនវៀតណាម និង ៣៦ ឆ្នាំទិវាការពារប្រទេសទូទាំងប្រជាជន អាស្រ័យដោយគណះបញ្ជាការយោធាក្រុងកឹងធើចាត់តាំង។
ស្របក្នុងឱកាសនេះ ថ្នាក់ដឹកនាំនៃគណះបញ្ជាការយោធាក្រុងកឹងធើ ទទួលការផ្ទេរសិទ្ធិពីប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជូនគ្រឿងឥស្សរិយយស យុទ្ធជនរុងរឿង លេខ ១, លេខ ២ និងលេខ ៣ ដល់បុគ្គលចំនួន ៣០ នាក់។
* សម្ព័ន្ធយុវជនមូលដ្ឋាននៃកងវរសេនាធំ ៩៣២ ទើបចាត់តាំងពិធីចងសម្ព័ន្ធភាពជាមួយសម្ព័ន្ធយុវជនសាលាអនុមហាវិទ្យាល័យកឹងធើ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ ៨១ ឆ្នាំទិវាបង្កើតកងទ័ពប្រជាជនវៀតណាម និង ៣៦ ឆ្នាំទិវាការពារប្រទេសទូទាំងប្រជាជន។
អង្គភាពទាំងពីរបានចុះហត្ថលេខាលើខ្លឹមសារ សហការអប់រំប្រពៃណីបដិវត្តន៍ ទឹកចិត្តស្នេហាជាតិ ស្មារតីមោទនភាព និងភាពថ្លៃថ្នូររបស់ប្រជាជាតិជូនសមាជិកសម្ព័ន្ធយុវជន និងយុវជន; ឧបត្ថម្ភនិងចែករំលែកបទពិសោធន៍ក្នុងការងារសម្ព័ន្ធយុវជន; អនុវត្តនូវសំណង់និងផ្នែកនៃការងារយុវជន; ចាត់តាំងសកម្មភាពវប្បធម៌ សិល្បៈ និងកីឡា...។
* សមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់នៃក្រុងកឹងធើ បានសហការចាត់តាំងជាង ១០០ លើកអំពីអប់រំប្រពៃណីកងទ័ពប្រជាជនវៀតណាម កម្លាំងប្រដាប់អាវុធទីក្រុងកឹងធើ និងប្រពៃណីស្រុកកំណើតជូនសមាជិកសម្ព័ន្ធយុវជន យុវជន និងសិស្សានុសិស្សជាង ១៤.៦០០ នាក់ ស្របក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ ៨១ ឆ្នាំទិវាបង្កើតកងទ័ពប្រជាជនវៀតណាម និង ៣៦ ឆ្នាំទិវាការពារប្រទេសទូទាំងប្រជាជន និង ៣៦ ឆ្នាំទិវាបង្កើតសមាគមអតីតយុទ្ធជនវៀតណាម (៦/១២/១៩៨៩ - ៦/១២/២០២៥)។
សមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់ទីក្រុង ក៏បានសហការពិនិត្យជំងឺ និងផ្តល់ថ្នាំដោយឥតគិតថ្លៃជូនប្រជាជនចំនួន ៥៦០ នាក់; ចាត់តាំងទៅសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារគោលនយោបាយ និងសមាជិកអតីតយុទ្ធជនដែលមានជីវភាពលំបាកជាង ៨៦៥ គ្រួសារ; ជូនអំណោយ ៥០០ ចំណែកដល់សិស្សានុសិស្សដែលជម្នះការលំបាកនិងរៀនពូកែ...។
ផាមទ្រុង-ចន្ថា