មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

02/10/2025 - 18:53

រស់​នៅ​ជាតិ​ល្អ សាសនា​បវរ 

ពេល​រំ​លឹក​ដល់​ព្រះ​ឧបជ្ឈាយ៍​យឿង​ណេ មិន​ត្រឹម​តែ​ប្រ​ជា​ជន​ឬ​មា​មីងពុទ្ធ​បរិ​ស័ទ តែ​ចំ​ពោះ​កម្មា​ភិបាល​និង​រដ្ឋ​អំ​ណាច​ក៏​គោ​រព​រាប់​អាន​ដែរ។ ព្រះ​ឧបជ្ឈាយ៍ ជា​ព្រះ​ចៅ​អធិ​ការ​វត្ត​មួយ​អង្គ​ប្រ​កប​ដោយ​គុណ​ធម៌ គំរូ​បាន​គប់​វាល់​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេហា​ជាតិ ការ​ងារ​សាសនា និង​ការ​ងារ​សប្បុ​រស​ធម៌។ល។ រួម​ចំ​ណែក​អភិវឌ្ឍ​សេដ្ឋ​កិច្ច វប្ប​ធម៌​សង្គម​និង​ជួយ​លំ​នឹង​សន្តិ​សុខ​នយោ​បាយ​នៅ​ភូមិ​ភាគ។

ព្រះ​ឧបជ្ឈាយ៍​យឿង​ណេ-ព្រះ​ចៅ​អធិ​ការ​វត្ត​ព្រែក​តា​គួន ភូមិ​ហ្វា​ខាញ់ ឃុំ​យ៉ា​ហ្វា ទី​ក្រុង​កឹង​ធើ។

ប្រ​សូតិ​ឆ្នាំ​១៩៥៥​ក្នុង​គ្រួ​សារ​មាន​បង​ប្អូន​ចំ​នួន​៤​នាក់​នៅ​ឃុំ​ង៉ុក​តូ ព្រះ​អង្គ​ជា​រៀម​ច្បង។ ឆ្នាំ​១៩៧២ បាន​ចូល​បួស​នៅ​វត្ត​ព្រែក​តា​គួន​ (ភូមិ​ហ្វា​ខាញ់ ឃុំ​យ៉ា​ហ្វា ទី​ក្រុង​កឹង​ធើ)។ ក្រោយ​ពី​បួស​ព្រះ​អង្គ​បាន​និមន្ត​ទៅ​រៀន​ពុទ្ធិកៈ​បឋម​សិក្សា​បា​លី​អស់​រយៈ​កាល​៣​ឆ្នាំ។ ឆ្នាំ​១៩៨១ ព្រះ​អង្គ​បន្ត​ការ​សិក្សា​ផ្នែក​គរុ​កោ​សល្យ (រយៈ​ពេល​៤​ឆ្នាំ​ក្នុង​នោះ​បម្រុង​១​ឆ្នាំ) នៅ​សា​លា​មធ្យម​សិក្សា​គរុ​កោ​សល្យ​ហូវ​យ៉ាង (ចាស់) ផ្នែក​គរុ​កោ​សល្យ​៩+៣។

ក្រោយ​ពី​រៀន​បញ្ចប់​កម្ម​វិធី​បណ្តុះ​បណ្តាល​ក្នុង​ឆ្នាំ​១៩៨៥ ព្រះ​អង្គ​ចាប់​ផ្តើម​បង្រៀន​នៅ​សា​លា​បឋម​សិក្សា​ថាញ់​គ្វើយ ៣។ អស់​រយៈ​កាល​២០​ឆ្នាំដែល​ផ្សារ​ភ្ជាប់​នឹង​របរ​គ្រូ​បង្រៀន (១៩៨៥​-២០០៦) ព្រះ​អង្គ​មិន​ត្រឹម​តែ​ផ្ទេរ​ជូន​ចំ​ណេះ​ដឹង​ដល់​សិស្សា​នុសិស្ស​ឱ្យ​មាន​សីល​ធម៌​ល្អ ចេះ​អា​ណិត​ស្រ​ឡាញ់​គ្នា។ ថ្នាក់​រៀន​ដ៏​សា​មញ្ញ ស្ថិត​ក្នុង​បរិ​វេណ​វត្ត​ព្រែក​តា​គួន​បាន​ក្លាយ​ជា​កន្លែង​បណ្តុះ​បណ្តាល​ចំ​ណេះ​ដឹង​និង​ចរិយា​សម្បត្តិ​ជូន​ដល់​សិស្សា​នុសិស្ស​ច្រើន​ជំ​នាន់។

ឆ្នាំ​២០០៦ ក្រោយ​ពី​ព្រះ​ឧបជ្ឈាយ៍​យឿង​លាង​សុគត ព្រះ​តេជ​គុណ​យឿង​ណេ​ បាន​តែង​តាំង​ជា​ព្រះ​ចៅ​អធិ​ការ​រហូត​មក​ដល់​បច្ចុប្បន្ន។ ចាប់​ពី​ធ្វើ​ចៅ​អធិ​ការ​មក ព្រះ​ឧបជ្ឈាយ៍​យឿង​ណេ​តែង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​កសាង​និង​ជួស​ជុល​បណ្តា​សំ​ណង់​ក្នុង​វត្ត​ដូច សា​លា​ធម្ម​សភា បង្គោល​ទង់ ជួស​ជុល​ព្រះ​វិ​ហារ និង​ក្រាល​ឥដ្ឋ​ក្នុង​បរិវេណ​វត្ត។ល។ ដើម្បី​បង្ក​ជា​ទិដ្ឋ​ភាព​ក្នុង​វត្ត​ឱ្យ​កាន់​តែ​មាន​សោ​ភណ​ភាព។

ជា​មួយ​ព្រះ​ទ័យ​ដោយ​មេត្តា​ធម៌ ប៉ុន្មាន​ឆ្នាំ​កន្លង ព្រះ​ឧបជ្ឈាយ៍​តែង​ចលនា​សប្បុ​រស​ជន​ដើម្បី​ឧបត្ថម្ភ​ដល់​បណ្តា​គ្រួ​សារ​ក្រ អ្នក​អនា​ថា អ្នក​ពិ​ការ​ក្នុង​តំ​បន់។ ជា​អ្នក​មាន​ប្រិយ​ភាព​ក្នុង​តំ​បន់​ជន​ជាតិ​ខ្មែរ​ព្រះ​ឧបជ្ឈាយ៍​យឿង​ណេ​បាន រួម​ចំ​ណែក​ធ្វើ​ឱ្យ​លំ​នឹង​ក្នុង​ការ​ប្រតិ​បត្តិ​សាសនា​និង​តែង​ចលនា​មា​មីង​ពុទ្ធ​បរិស័ទ​ឱ្យ​អនុវត្ត​ល្អ​តាម​គោល​នយោ​បាយ​របស់​បក្ស​និង​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​និង​បណ្តា​សេច​ក្តី​កំ​ណត់​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ។ ទន្ទឹម​នោះ នៅ​ទាំង​ចលនា​មា​មីង​ពុទ្ធ​បរិ​ស័ទ​ឱ្យ​ខិត​ខំ​ធ្វើ​ការ​បង្ក​បង្កើន​ផល ពល​កម្ម​ផលិត អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ។

ព្រះ​ឧបជ្ឈាយ៍​យឿង​ណេ​ (ខាង​ស្តាំ) បង្ហាញ​ពី​សំ​ណង់​ស្ថា​បត្យ​កម្ម​ក្នុង​វត្ត។

ជា​ព្រះ​ចៅ​អធិ​ការ​វត្ត​ព្រះ​អង្គ​តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​អប់រំ​របស់​ព្រះ​សង្ឃ​និង​កូន​ចៅ​មា​មីង​ពុទ្ធ​បរិស័ទ​ក្នុង​ចំ​ណុះ​ជើង​វត្ត ដូច្នេះ​រាល់​ឆ្នាំ ឱ្យ​តែ​ដល់​រដូវ​វិស្សម​កាល ព្រះ​ឧបជ្ឈាយ៍​បាន​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ។ ក្រៅ​ពី​នោះ​ព្រះ​ឧបជ្ឈាយ៍​យឿង​ណេ នៅ​ទាំង​បរិច្ចាគ​ដី​ចំ​នួន​១.០០០​ម២និង​ចលនា​មា​មីង​បរិច្ចាគ​ដី​សម្រាប់​រដ្ឋ​អំ​ណាច​កសាង​សា​លា​រៀន​ដើម្បី​ងាយ​ស្រួល​ដល់​ប្អូនៗ​ទៅ​រៀន​ជិត​សា​លា។ ពិ​សេស​ឆ្នាំ​២០១៩ ព្រះ​អង្គ​ព្រម​ទាំង​គណៈ​កម្ម​ការ​វត្ត​ក៏​បាន​ឯក​ភាព​បើក​ថ្នាក់​បង្រៀន​បា​លី​និង​មាន​ព្រះ​សង្ឃ​វត្ត​នានា​មក​រៀន​យ៉ាង​ច្រើន​កុះ​ករ។

ព្រះ​ឧបជ្ឈាយ៍​យឿង​ណេ-ចៅ​អធិ​កា​វត្ត​ព្រែក​តា​គួន ឃុំ​យ៉ា​ហ្វា ទី​ក្រុង​កឹង​ធើ​មាន​ថេរៈ​ដី​កា៖ អា​ត្មា​តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​រៀន​សូត្រ​ដល់​ព្រះសង្ឃ​ក្នុង​វត្ត។ រាល់​ឆ្នាំ​អាត្មា​បាន​ទិញ​សៀវ​ភៅ​ពុម្ព សៀវ​ភៅ​សរ​សេរ ប៊ិក​និង​ឧប​ករណ៍​ដ​ទៃ​ទៀត ដើម្បី​ព្រះ​សង្ឃ​រៀន​សូត្រ​ថ្នាក់​ពុទ្ធិក​បឋម​សិក្សា​បាលី​ចាប់​ពី​ថ្នាក់​បា​លី​ទី​១​ដល់​ទី​៣។ ក្រៅ​ពី​នោះ​នៅ​ទាំង​ជូន​រង្វាន់​ដូច សៀវ​ភៅ កង់​ដល់​ប្អូនៗ​ដែល​រៀន​អក្សរ​ខ្មែរ​នា​ឱកាស​វិស្សម​កាល​និង​ថ្នាក់ “ពន្លឺ​វប្ប​ធម៌​រដូវ​វិស្សម​កាល” ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ប្អូនៗ​ឱ្យ​ខិត​ខំ​រៀន​សូត្រ។ អា​ត្មា​សង្ឃឹម​ថា​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​នឹង​ខិត​ខំ​រៀន​សូត្រ លត់​ដំ​ដើម្បី​ក្លាយ​ជា​ពល​រដ្ឋ​ល្អ មាន​ប្រ​យោជន៍​ដល់​សង្គម។

ទន្ទឹម​នឹង​ការ​ងារ​អប់រំ​និង​ការ​ងារ​សាសនា ព្រះ​ឧបជ្ឈាយ៍​តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​អភិ​រក្ស​និង​ពង្រីក​បណ្តា​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​ជាតិ។ រាល់​ឆ្នាំ ក្រុម​ទូកង​វត្ត​ព្រែក​តា​គួន​បាន​ចុះ​ឈ្មោះ​ចូល​រួម​ប្រ​កួត​ក្នុង​ពិធី​បុណ្យ​អក​អំ​បុក-ប្រ​ណាំង​ទូកង រួម​ចំ​ណែក​ក្នុង​ការ​អភិ​រក្ស​អត្ត​សញ្ញាណ​វប្ប​ធម៌​ដ៏​ប្រ​ណីត​របស់​ជន​រួម​ជាតិ​ខ្មែរ។ ពិ​សេស នេះ​ជា​វត្ត​មួយ​នៅ​ទី​ក្រុង​កឹង​ធើ​ដែល​នៅ​រក្សា​ទូក​គែ​ហ៊ៅ​និង​បាន​យក​ទៅ​បណ្តែត​បង្ហាញ​ក្នុង​ឱកាស​បុណ្យ​អក​អំ​បុក​-ប្រ​ណាំង​ទូក-ង​នៅ​ដង​ព្រែក​ម៉ាស​ប៉េរ៉ូ។ ព្រះ​ឧបជ្ឈាយ៍​ តាំង​ណោ-​ព្រះ​សុ​ធម្មា​ធិប​តី​រង​នៃ​សមា​គម​ពុទ្ធ​សសនា​វៀត​ណាម ប្រ​ធាន​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ទី​ក្រុង​កឹង​ធើ មាន​ថេរ​ដី​កា៖ ព្រះ​ឧបជ្ឈាយ៍​យឿង​ណេ​ជា​អ្នក​បួស​ស្លូត​បូត ជិត​ស្និទ្ធ តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​កសាង​វត្ត​អា​រាម។ ជា​មួយ​តួនា​ទី​ជា​ព្រះ​ចៅ​អធិ​ការ​វត្ត ព្រះ​អង្គ​តែង​ខិត​ខំ​ក្នុង​ការ​កសាង​វត្ត​ព្រែក​តា​គួន​ពី​មួយ​ថ្ងៃ​កាន់​តែ​ស្កឹម​ស្កៃ ជា​កន្លែង​សម្រាប់​មា​មីង​ពុទ្ធ​បរិ​ស័ទ​ធ្វើ​បុណ្យ​សុន្ទរ៍​ទាន។ ពិ​សេស បណ្តា​សកម្ម​ភាព​ការ​ងារ​សមា​គម​ព្រះ​សង្ឃ ​មគ្គី​ស្នេហា​ជាតិ​ក៏​ដូច​ជា​គណៈ​អភិ​បាល​នៃ​សមា​គម​ពុទ្ធ​សាសនា ព្រះ​អង្គ​តែង​ចូល​រួម​យ៉ាង​សកម្ម បង្ហាញ​ពី​ស្មារតី​ទទួល​បន្ទុក និង​អស់​ពី​ព្រះ​ទ័យ​នឹង​ការ​ងារ។

ជាង​៥០​ឆ្នាំ ដែល​បាន​បួស​រៀន​និង​បម្រើ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​និង​ជន​ជាតិ ព្រះ​អង្គ​ទទួល​បាន​ប័ណ្ណ​សរ​សើរ លិ​ខិត​សរ​សើរ​ជា​ច្រើន​របស់​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ស្រុក​មី​ស្វៀង​និង​ខេត្ត​សុក​ត្រាំង (ចាស់) និង​ប័ណ្ណ​គុណ​ធម៌​របស់​គណៈ​អភិ​បាល​សមា​គម​ពុទ្ធ​សាសនា​គ្រប់​ថ្នាក់​របស់​ខេត្ត​សុក​ត្រាំង​ (ចាស់)។ ពិ​សេស​ជាង​ទៀត អស់​រយៈ​កាល​២១​ឆ្នាំ​ដែល​បាន​បង្ហាត់​បង្រៀន ព្រះ​អង្គ​បាន​ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល​ជូន​គ្រឿង​អនុស្សាវ​រីយ៍​ដើម្បី​បុព្វ​ហេតុ​អប់រំ​កត់​សម្គាល់​ក្នុង​ការ​គប់​វាល់​សម្រាប់​បុព្វ​ហេតុ​អប់រំ​របស់​ប្រ​ទេស​ជាតិ នេះ​ជា​ប្រ​ការ​មួយ​ដ៏​កម្រ​មាន​ចំ​ពោះ​ព្រះ​សង្ឃ​ដែល​ធ្វើ​បាន​ដូច្នេះ៕

                    ​    វឌ្ឍា-ដា​លីន

ចែករំលែកអត្ថបទ