គណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ សហការជាមួយសម្ព័ន្ធ T&T Group រៀបចំដំណើរការសាងសង់លំនៅឋានសង្គមនៅសង្កាត់អាងស្វៀង ដោយមានទ្រង់ទ្រាយជាង១.២០០ខ្នង។ នេះគឺជាសំណង់លំនៅឋានសង្គមមួយក្នុងចំណោមសំណង់ទាំង ២២ បានដំណើរការ និងសម្ពោធព្រមៗគ្នាទូទាំងប្រទេស ក្នុងសកម្មភាពអំណរអនុស្សាវរីយ៍លើកទី ៨០ ទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២/៩/១៩៤៥ - ២/៩/២០២៥)។

គំរូលំនៅឋានសង្គមរបស់ខេត្តកាម៉ាវ។
តាមរយៈនោះ សំណង់លំនៅឋានសង្គមនៅសង្កាត់អាងស្វៀង ឋិតនៅក្នុងមណ្ឌលផ្សារក្រុង T&T កាម៉ាវ អាស្រ័យក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត T&T Land កាម៉ាវ - ជាសមាជិកនៃ T&T Group ជាម្ចាស់វិនិយោគ។ នៅលើផ្ទៃដីទំហំ២,០៥ហិកតា មណ្ឌលលំនៅឋានសង្គមរួមមាន៥សំណង់ កម្ពស់១០ជាន់ ដោយមានអគារចំនួន១.២៤១ខ្នង ឆ្លើយតបបានកន្លែងស្នាក់នៅជូនប្រជាជនជិត៥.០០០នាក់; ក្នុងនោះ ដំណាក់កាលទី១នឹងដំណើរការសាងសង់អគារ១០ជាន់ ដោយមានអគារចំនួន២១០ខ្នង។ មណ្ឌលលំនៅឋានសង្គមត្រូវបានរចនាប្លង់ស៊ីសង្វាក់គ្នាជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស-សង្គម ត្រូវបានវិនិយោគព្រមៗគ្នា សម្បូរបែបនិងគមនាគមន៍តភ្ជាប់ងាយស្រួល។ នៅពេលសាងសង់រួចរាល់ គម្រោងនេះមិនត្រឹមតែដោះស្រាយតម្រូវការស្នាក់នៅសម្រាប់អ្នកមានចំណូលទាបកម្មករប៉ុណ្ណោះទេ ថែមទាំងរួមចំណែកលើកកម្ពស់គុណភាពជីវភាព ធានាសុខុមាលភាពសង្គម និងកំណត់ជារូបរាងតំបន់ទីក្រុងទំនើបនៅមជ្ឈមណ្ឌលកាម៉ាវ។
ថ្លែងក្នុងពិធី លោកហ្វិញហឺវទ្រី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ បានឱ្យដឹង៖ “តាមភាគកម្រិតដែលនាយករដ្ឋមន្ត្រីបានប្រគល់ឱ្យរហូតដល់ឆ្នាំ២០៣០ ខេត្តកាម៉ាវត្រូវបង្ហើយលំនៅឋានសង្គមចំនួន៤.៨០០ខ្នង។ អនុវត្តម៉ឺងម៉ាត់គោលការណ៍របស់មជ្ឈិម ខេត្តកាម៉ាវកំពុងសកម្មផ្សព្វផ្សាយវិធានការជាច្រើន បង្កលក្ខណៈងាយស្រួលដើម្បីគ្រោងការលំនៅឋានសង្គមឆាប់បានអនុវត្តសម្រេចនិងដាក់ឱ្យប្រើប្រាស់ រួមចំណែកបង្កើនការផ្គត់ផ្គង់លំនៅឋានសង្គមនៅលើទីផ្សារ ជួយប្រជាជនដែលមានចំណូលទាបរស់នៅសុខស្រួល លំនឹងជីវភាព។ គម្រោងលំនៅឋានសង្គមសង្កាត់អាងស្វៀង ត្រូវបានខេត្តកំណត់ជាគម្រោងសំខាន់មួយក្នុងផែនការអភិវឌ្ឍលំនៅឋានសង្គមរបស់ខេត្ត រួមចំណែកអនុវត្តទិសដៅអភិវឌ្ឍន៍លំនៅឋានសង្គមចំនួន៤.៨០០ខ្នង នៅលើភូមិសាស្រ្តខេត្តរហូតដល់ឆ្នាំ២០៣០”។
ដំណឹងនិងរូបថត៖ យ្វីអាញ់ - វ៉ាំងតឹន