28/07/2025 - 10:02

វិស័យ​អប់រំ​នៅ​អាង​យ៉ាង ជំ​រុញ​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថល 

តាម​ប្រ​សាសន៍​លោក ត្រឹង​ក្វាង​បាវ នា​យក​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ខេត្ត​អាង​យ៉ាង ក្រោយ​ពី​បង្រួប​បង្រួម មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ខេត្ត​អាង​យ៉ាង មាន​កា​រិយា​ល័យ​ជំ​នាញ​ចំ​នួន ៧ ។ ដំ​ណាក់​ការ​អភិវឌ្ឍន៍​វិស័យ​អប់រំ​និង​បណ្តុះ​បណ្តាល​របស់​ភូមិ​ភាគ​ទាំង​២​មុន​នឹង​រួម​បញ្ចូល គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​សម្រាប់​ផ្នែក​អប់រំ​នៅ​អាង​យ៉ាង ​បន្ត​ការ​សម្រប​ខ្លួន​និង​អភិវឌ្ឍ​ខ្លាំង​ក្លា​ជាង​ទៀត។

សា​លា​រៀន​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ខេត្ត​អាង​យ៉ាង ត្រូវ​បាន​កសាង​យ៉ាង​រឹង​មាំ ឆ្លើយ​តប​តម្រូវ​ការ​បង្រៀន​និង​រៀន និង​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថល។

យោង​តាម​របាយ​ការណ៍​របស់​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ខេត្ត​អាង​យ៉ាង ដើម​ឆ្នាំ​សិក្សា ២០២៤​-២០២៥ ខេត្ត​គៀង​យ៉ាង (ចាស់) មាន​អង្គ​ភាព សា​លា​រៀន ចំ​នួន ៦៥៤ ក្នុង​នោះ ប្រ​ព័ន្ធ​សា​លា​រដ្ឋ​មាន​ចំ​នួន ៦២៥ សា​លា​ឯក​ជន​មាន​ចំ​នួន ២៩។ ក្រៅ​ពី​នោះ ខេត្ត​មាន​មជ្ឈ​មណ្ឌល​អប់រំ​វិជ្ជា​ជីវៈ-អប់រំ​ប្រ​ចាំ​ចំ​នួន១២។

គៀង​យ៉ាង មាន​កម្មា​ភិបាល​គ្រប់​គ្រង គ្រូ​បង្រៀន​និង​បុគ្គ​លិក​សរុប ២១.៥១០ នាក់; មាន​សិស្ស ៣៤៧​.៣០៤​នាក់ កំ​ពុង​សិក្សា​នៅ ១១.០០៣ ក្រុម​/ថ្នាក់។ គិត​ដល់​ចុង​ឆ្នាំ ២០២៤ មាន​សា​លា​សម្រេច​បទ​ដ្ឋាន​ជាតិ សរុប​៣៤៥/​៥៩៣ សា​លា​សម្រេច​អត្រា ៥៨,១៨% សម្រេច​លើស​០,១៨% បើ​ប្រៀប​នឹង​ផែន​ការ​ដាក់​ចេញ។ ចំ​ណែក​នៅ​ខេត្ត​អាង​យ៉ាង (ចាស់) ចំ​នួន​សា​លា​សម្រេច​បទ​ដ្ឋាន​ជាតិ គឺ ៣៧៦/​៦៩០ សា​លា​សម្រេច​អត្រា ៥៤,៤៩%។ ក្នុង​នោះ សា​លា​មត្តេយ្យ​មាន​ចំ​នួន​១០៣ (សម្រេច​អត្រា​៥៧,៥៤%)  សា​លា​បឋម​សិក្សា​មាន​ចំ​នួន ១៤៨ (សម្រេច​អត្រា ៤៨,២១%) អនុ​វិទ្យា​ល័យ​មាន ៩៣ សា​លា (សម្រេច​អត្រា ៦០,៣៩%) និង​វិទ្យា​ល័យ មាន ៣២ សា​លា (សម្រេច​អត្រា​៦៥%)។

មូល​ដ្ឋាន​សម្ភារៈ​សម្រេច​បទ​ដ្ឋាន ធ្វើ​ឱ្យ​ការ​ផ្សព្វ​ផ្សាយ​កម្ម​វិធី​អប់រំ​ថ្មី​លើ​ភូមិ​សាស្ត្រ​មាន​ភាព​ងាយ​ស្រួល។ តួ​យ៉ាង​ដូច​ទម្រង់​អគារ​សិក្សា​បើក​ចំ​ហ Khan Academy Vietnam (មូល​ដ្ឋាន​គ្រឹះ​សិក្សា​តាម​ប្រ​ព័ន្ធ​អន​ឡាញ)។ ឬ​ក៏​ការ​អនុវត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​ក្នុង​ការ​គ្រប់​គ្រង ការ​បង្រៀន និង​រៀន ក៏​ត្រូវ​បាន​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា ដោយ​មាន​គម្រោង​និង​កម្ម​វិធី​ជា​ច្រើន ត្រូវ​បាន​ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​គ្រប់​គ្រង​ជំ​នាញ​វិជ្ជា​ជីវៈ ហិ​រញ្ញ​វត្ថុ ទ្រព្យ​សម្បត្តិ​និង​ការ​គ្រប់​គ្រង​សា​លា​រៀន រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​គ្រប់​គ្រង និង​គុណ​ភាព​អប់រំ...។

ថ្វី​ដ្បិត​មាន​ភាព​ងាយ​ស្រួល ប៉ុន្តែ​តាម​ប្រ​សាសន៍ លោក​បាវ ការ​អប់រំ​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច តំ​បន់​ភ្នំ កោះ​សមុទ្រ​។ល។ របស់​ខេត្ត​នៅ​ជួប​ការ​លំ​បាក​ច្រើន។ ហេតុ​នេះ នៅ​ពេល​ខាង​មុខ ផ្នែក​អប់រំ​នឹង​បន្ត​ការ​ធ្វើ​សេនា​ធិការ​ផ្សព្វ​ផ្សាយ​នូវ​គម្រោង​ជា​ច្រើន ដើម្បី​សិស្ស​និង​គ្រូ​បង្រៀន​ងាយ​ស្រួល​ក្នុង​ការ​បង្រៀន​និង​រៀន​មាន​ប្រ​សិទ្ធ​ភាព។ នៅ​ចំ​ពោះ​មុខ គឺ​ជំ​រុញ​ការ​អនុវត្ត​ទម្រង់​អគារ​សិក្សា​បើក​ចំ​ហ។ ព្រោះ​ថា ដោយ​មូល​ដ្ឋាន​គ្រឹះ Khan Academy គ្រូ​បង្រៀន​អាច​ប្រ​គល់​មេ​រៀន​និង​វាយ​តម្លៃ​ការ​សិក្សា​របស់​សិស្ស​បាន​ឆាប់​រហ័ស សិស្សា​នុសិស្ស​សំ​ខាន់​គឺ​នៅ​តំ​បន់​ភ្នំ កោះ​សមុទ្រ តំ​បន់​ជន​ជាតិ ។ល។ អាច​សិក្សា​តាម​ប្រ​ព័ន្ធ​អន​ឡាញ​នៅ​គ្រប់​ពេល​គ្រប់​កន្លែង ដោយ​មិន​ខ្លាច​រអាក់​រអួល​ក្នុង​ការ​សិក្សា។ ទន្ទឹម​នឹង​នោះ បង្កើន​ការ​អនុវត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​និង​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថល។ ដ្បិត​រយៈ​ពេល​កន្លង មាន​អគារ​សិក្សា​ជា​ច្រើន​លើ​ភូមិ​សាស្ត្រ​ខេត្ត បាន​ផ្សព្វ​ផ្សាយ​ជោគ​ជ័យ​ការ​ជ្រើស​រើស​សិស្ស​តាម​ប្រ​ព័ន្ធ​អន​ឡាញ ជួយ​កាត់​បន្ថយ​រយៈ​ពេល​ដោះ​ស្រាយ​សំ​ណុំ​លិ​ខិត​និង​លើក​កម្ពស់​តម្លា​ភាព​គួរ​ឱ្យ​កត់​សម្គាល់។ ទន្ទឹម​នឹង​នោះ ការ​អនុវត្ត​សិក្ខា​គា​រិក ឌី​ជី​ថល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​គ្រប់​ជ្រុង​ជ្រោយ​នៅ​កម្រិត​បឋម​សិក្សា​សម្រេច​លើស​ភាគ​កម្រិត​នៃ​ការ​លើក​ទឹក​ចិត្ត​របស់​ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល។ ព្រម​ជា​មួយ​នោះ ផ្នែក​អប់រំ​ក៏​បាន​បន្ត​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​ពិ​សោធន៍​នៅ​កម្រិត​មធ្យម​សិក្សា….។

ហាថាញ-មុនី

ចែករំលែកអត្ថបទ