13/01/2025 - 16:02

គិត​គូរ​ដល់​សិស្ស​ជន​ជាតិ​ភាគ​តិច 

ខេត្ត​គៀង​យ៉ាង បាន​រួម​បញ្ចូល​នូវ​កម្ម​វិធី គម្រោង​នា​នា ដើម្បី​គិត​គូរ​បាន​ល្អ​ដល់​សិស្ស​ជន​ជាតិ​ភាគ​តិច។ អា​ស្រ័យ​ហេតុ​នេះ គុណ​ភាព​អប់រំ​ទូ​ទៅ​ក្នុង​ខេត្ត​ត្រូវ​បាន​កែ​លម្អ។

ថ្នាក់​រៀន​ភា​សា​ខ្មែរ​ក្នុង​រដូវ​វិស្សម​កាល ឆ្នាំ​សិក្សា​២០២៣​-២០២៤ នៅ​វត្ត​តា​មុំ។ រូប៖ សហ​ការី

លោក​យ័ញ​លុយ នៅ​ឃុំ​ឌិញ​ហ្វា ស្រុក​ហ្គ​ក្វាវ បាន​ឱ្យ​ដឹង÷ “កូន​ប្រុស​ច្បង​របស់​ខ្ញុំ​ទើប​តែ​ប្រ​ឡង​ជាប់​ចូល​រៀន​មុខ​វិជ្ជា​ពេទ្យ​ផ្នែក​ពហុព្យា​បាល​នៅ​មហា​វិទ្យា​ល័យ​ឱសថ​សាស្រ្ត​កឹង​ធើ។ មាន​មនុស្ស​ជា​ច្រើន​និយាយ៖ កូន​រៀន​ពេទ្យ គ្រួ​សារ​របស់​ខ្ញុំ​ធ្វើ​ម៉េ្តច​គិត​គូរ​ទៅ​រួច ប៉ុន្តែ​តាម​ពិត​កូន​ខ្ញុំ​បាន​ទទួល​អា​ហា​រូប​ករណ៍​ពី​សា​លា ហើយ​បាន​ចូល​រួម​កម្មវិធី​បណ្ដុះ​បណ្ដាល​តាម​អា​សយដ្ឋាន​របស់​ខេត្ត។ ចាប់​ពី​កូន​ចូល​រៀន​ថ្នាក់​ទី ៦ នៅ​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ស្រុក​ហ្គ​ក្វាវ។ រួច​រៀន​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត រហូត​មក​ដល់​ពេល​នេះ គ្រួ​សារ​ខ្ញុំ​បាន​ចំ​ណាយ​ប្រាក់​តិច​ណាស់​ក្នុង​ការ​សិក្សា​របស់​កូន ព្រោះ​កូន​បាន​ហូប​ចុក ស្នាក់​នៅ​ក្នុង​សា​លា​រៀន​ពូ​កែ​និង​ទទួល​បាន​អា​ហា​រូប​ករណ៍​ជា​បន្ត​បន្ទាប់”។ នៅ​ពេល​ឃើញ​កូន​ច្បង​ចេះ​ស្តាប់​បង្គាប់​និង​រៀន​ពូ​កែ លោក​យ័ញ​លុយ​និង​ប្រ​ពន្ធ​សម្រេច​ចិត្ត​ឱ្យ​កូន​ប្រុស​ពៅ​របស់​ពួក​គាត់​បន្ត​ចុះ​ឈ្មោះ​ប្រ​ឡង​ចូល​រៀន​ថ្នាក់​ទី ៦ របស់​ស្រុក​ក្នុង​ឆ្នាំសិក្សា​នេះ។

ជា​ខេត្ត​មួយ​មាន​ជន​ជាតិ​ខ្មែរ​ច្រើន​កុះ​ករ​ឈរ​លំ​ដាប់​ថ្នាក់​ទី ៣ នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង ម្ល៉ោះ​ហើយ​ខេត្ត​គៀង​យ៉ាង បាន​អនុវត្ត​កម្ម​វិធី​នានា​ដើម្បី​គាំ​ទ្រ​ដល់​ការ​អភិវឌ្ឍ​អប់រំ​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច​បាន​ល្អ។ បច្ចុប្បន្ន ទូ​ទាំង​ខេត្ត​មាន​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ចំ​នួន ៦ ក្នុង​នោះ មាន​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេវា​សិក​ចំ​នួន ៥ និង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក ១។ សា​លា​អនុ​វិទ្យា​ល័យ​មាន​ទី​តាំង​នៅ​តំ​បន់​ដែល​មាន​សិស្ស​ជន​ជាតិ​ខ្មែរ​ច្រើន​ដូច៖ ហ្គ​ក្វាវ យ៉ុង​រៀង អាង​បៀង ចូវ​ថាញ់ ចំ​ណែក​វិទ្យា​ល័យ​ជន​ជាតិ​អន្តេវា​សិក​គៀង​យ៉ាង មាន​ទីតាំង​នៅ​មជ្ឈ​មណ្ឌល​ក្រុង​រ៉ាច់​យ៉ា បាន​សម្រេច​បទ​ដ្ឋាន​ជាតិ​ជា​ច្រើន​ឆ្នាំ​កន្លង។ យោង​តាម​ប្រ​សាសន៍​លោក​ថេវ​វ៉ាន់​ណាម នា​យក​រង​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ខេត្ត​គៀង​យ៉ាង ទន្ទឹម​នឹង​ការ​អភិវឌ្ឍ​សា​លា​ជន​ជាតិ​អន្តេវា​សិក ផ្នែក​អប់រំ​នៅ​ទាំង​ផ្តោត​ការ​កសាង​កង​ជួរ​គ្រូ​បង្រៀន​ភា​សា​ជន​ជាតិ​ប្រ​កប​ដោយ​ជំ​នាញ វិជ្ជា​ជីវៈ​ត្រូវ​បាន​បណ្តុះ​បណ្តាល​តាម​កម្ម​វិធី​អប់រំ​របស់​ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល។ រី​ឯកម្មា​ភិបាល​គ្រប់​គ្រង​នៅ​តាម​សា​លា​ជន​ជាតិ​អន្តេ​វា​សិក និង​សា​លា​រៀន​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច គឺ​ត្រូវ​តែ​សម្រេច​បទដ្ឋាន ១០០% ។

ក្រៅ​ពី​ការ​បង្រៀន​ភា​សា​ខ្មែរ​នៅ​តាម​សា​លា​ជន​ជាតិ​អន្តេវា​សិក សា​លា​រៀន​ឯ​ទៀត​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ក្នុង​ខេត្ត​គៀង​យ៉ាង ក៏​រៀប​ចំ​បង្រៀន​ភា​សា​ខ្មែរ ដូច​ជា​មុខ​វិជ្ជា​ភា​សា​បរទេស ជ្រើស​រើស​សម្រាប់​សិស្ស​ផង​ដែរ។ នៅ​រដូវ​វិស្សម​កាល ភូមិ​ភាគ​នៅ​ទាំង​ជំ​នួយ​សៀវ​ភៅ​សិក្សា​និង​ថវិកា​សម្រាប់​គ្រូ​បង្រៀន​ភា​សា​ខ្មែរ​នៅ​តាម​វត្ត​ខ្មែរ​ផង​ដែរ។ លោក​យ័ញ​សាង ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​តា​មុំ ឃុំ​ឌិញ​ហ្វា ស្រុក​ហ្គ​ក្វាវ មាន​ប្រ​សាសន៍៖ “រដូវ​វិស្សម​កាល​ឆ្នាំ​ណា វត្ត​ក៏​រៀប​ចំ​បើក​បង្រៀន​ភា​សា​ខ្មែរ​ដល់​កុមារ​រាប់​រយ​នាក់ ហើយ​កុមារ​បាន​មក​រៀន​សូត្រ​ធ្វើ​ឪ​ពុក​ម្តាយ​មាន​អា​រម្មណ៍​សុ​វត្ថិ​ភាព​និង​សប្បាយ​ចិត្ត ព្រោះ​កូន​របស់​ខ្លួន​ចេះ​និយាយ និង​ចេះ​សរ​សេរ​អក្សរ​ជន​ជាតិ​ផង”។

លោក​យ័ញ​ភុក ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង បាន​ឱ្យ​ដឹង៖ “ជា​រៀង​រាល់​ឆ្នាំ គណៈ​ជន​ជាតិ​សហ​ការ​ជា​មួយ​ផ្នែក​អប់រំ ឧបត្ថម្ភ​សៀវ​ភៅ​សិក្សា​គោល​ភា​សា​ខ្មែរ​រៀប​រៀង​ដោយ​ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល ក៏​ដូច​ជា​ស្នើ​ឧបត្ថម្ភ​ថវិ​កា​សម្រាប់​ព្រះ​សង្ឃ​និង​គ្រូ​បង្រៀន។ វត្ត​នី​មួយៗ រៀប​ចំ​បង្រៀន​ភា​សា​ខ្មែរ​យ៉ាង​មធ្យ័ត ដោយ​មាន​ការ​ប្រ​ឡង​និង​ជូន​រង្វាន់​នៅ​ពេល​បញ្ចប់​វគ្គ​សិក្សា ដូច្នេះ​សិស្ស​ពិត​ជា​ចូល​ចិត្ត​ណាស់”៕

 ហាថាញ -បកប្រែ៖ សុផន

ចែករំលែកអត្ថបទ