នោះគឺជាភារកិច្ចមួយក្នុងចំណោមភារកិច្ចសំខាន់ៗរបស់ផ្នែកអប់រំក្រុងកឹងធើ ឆ្នាំសិក្សា២០២៤- ២០២៥ ដើម្បីធានាសមភាពក្នុងការបង្ខិតជិតការអប់រំសម្រាប់សិស្សគ្រប់រូប។
ម៉ោងសិក្សារបស់គ្រូនិងសិស្សនៃសាលាចំណេះទូទៅជនជាតិអន្តេវាសិកក្រុងកឹងធើ។
តាមរយៈនោះ ការផ្សព្វផ្សាយរៀបចំបង្រៀននិងរៀនអក្សរជនជាតិភាគតិច និងបង្កើនភាសាវៀតដល់សិស្សជនជាតិភាគតិច ត្រូវបានផ្នែកអប់រំអនុវត្តតាមលិខិតចង្អុលការ ណែនាំរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាល។ ឆ្នាំសិក្សា ២០២៣-២០២៤ ក្រុងមានសិស្សជនជាតិភាគតិច ២.៩៥៩ នាក់ (ក្នុងនោះ មានសិស្សជនជាតិខ្មែរ ១.៩១៦ នាក់ និងសិស្សជនជាតិចិន ១.០៤៣ នាក់) រៀននៅសាលាបឋមសិក្សានិងសាលាចំណេះទូទៅជនជាតិអន្តេវាសិក។ ការរៀបចំបង្រៀនអក្សរចិនប្រមូលផ្តុំនៅសាលាចំណេះទូទៅវៀត-ចិន (ខណ្ឌកៃរាំុង) និងសាលាបឋមសិក្សាឡេក្វីដូង (ខណ្ឌនិញកេវ) មាន ៦ បន្ទប់ ដោយមានសិស្ស ២១៨ នាក់។ ការបង្រៀនអក្សរខ្មែរប្រមូលផ្តុំលើភូមិសាស្ត្រស្រុកថើយឡាយ កើ-ដ វិញថាញ់និងខណ្ឌអូរម៉ូងមាន ១៤ បន្ទប់ ដោយមានសិស្ស២៣២នាក់។ តាមប្រសាសន៍លោកហ្វិញវ៉ាន់វ៉ាត ប្រធានការិយាល័យអប់រំនិងបណ្តុះបណ្តាលស្រុកកើ-ដ ផ្នែកអប់រំស្រុកក៏បានរៀបចំអនុវត្តល្អតាមកិច្ចចង្អុលការរបស់ក្រុង អំពីការរៀបចំបង្រៀនអក្សរជនជាតិភាគតិចនិងបង្កើនភាសាវៀតដល់សិស្សជនជាតិភាគតិច ដូច្នេះ ប្អូនៗមិនញញើតញញើមពេលចូលរៀនថ្នាក់ទី ១។
តាមប្រសាសន៍លោកឡេថាញឡុង ប្រធានការិយាល័យអប់រំបឋមសិក្សា មន្ទីរអប់រំនិងបណ្តុះបណ្តាលក្រុងកឹងធើ ផ្តល់ព័ត៌មានបន្ថែម៖ ក្រុងបន្តការអនុវត្តគម្រោង “បង្កើនភាសាវៀតដល់សិស្សមេត្តយ្យ សិស្សបឋមសិក្សានៅតំបន់ជនជាតិភាគតិច ដំណាក់កាល ២០១៦-២០២០ កំណត់ទិសដល់ឆ្នាំ ២០២៥”។ ការបង្រៀននិងរៀនផ្តោតលើការលើកកម្ពស់គុណភាពចំពោះញ្ញាសាភាសាវៀត ធានាសិស្សសម្រេចបទដ្ឋាន សមត្ថភាពភាសាវៀតនៅគ្រប់ថ្នាក់នៃកម្រិតសិក្សា។ ចំពោះសាលាបឋមសិក្សាដែលមានសិស្សជនជាតិភាគតិច អនុវត្តការកែសម្រួលផែនការបង្រៀនភាសាវៀតថ្នាក់ទី ១ តាមចំនួនម៉ោងបង្រៀនដែលបានកំណត់ក្នុងកម្មវិធីសិក្សា ត្រូវបង្កើនបន្ថែមម៉ោងយោងទៅតាមស្ថានភាពជាក់ស្ដែងរបស់ភូមិភាគនីមួយៗ ជាពិសេស គឺការរៀបចំបង្កើនភាសាវៀតតាមទិសដាក់បញ្ចូលខ្លឹមសារក្នុងវិញ្ញាសាសិក្សានិងសកម្មភាពអប់រំផ្សេងៗ បង្កើតបរិយាកាសទំនាក់ទំនងភាសាវៀតដល់សិស្ស ប្រើប្រាស់សិក្ខូបករណ៍ប្រកបដោយប្រសិទ្ធភាព គ្រូបង្រៀនមានសិទ្ធិម្ចាស់ការបែងចរន្តសិស្ស រៀបចំបង្រៀនតាមទិសបំបែកសិស្សនិងទទួលស្គាល់មានភាពខុសគ្នាក្នុងថ្នាក់៕
ប៊ិតង៉ុក-មុនី