នគរបាលខេត្តបាកលីវ បានសហការស្អិតល្មួតជាមួយអ្នកមានប្រជាប្រិយ ដើម្បីពង្រីកតួនាទីរបស់ពួកគាត់ក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ រួមចំណែកធានាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងតំបន់ជនរួមជាតិភាគតិច។
នគរបាលខេត្ត សហការជាមួយអ្នកមានប្រជាប្រិយ ជូនអំណោយដល់
មាមីងជនរួមជាតិខ្មែរ ក្នុងឱកាសបុណ្យទាន។
នគរបាលខេត្តបាកលីវ សហការជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចនិងអ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិច ផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាព “ចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ”។ ឆ្លងតាមរយៈនោះ ភូមិភាគជាច្រើនមានរបៀបធ្វើល្អ ច្នៃប្រតិដ្ឋ កសាងនិងពង្រីកទម្រង់គំរូជឿនលឿនជាច្រើនក្នុងជនរួមជាតិភាគតិច ដូច៖ ទម្រង់ “ក្រុមស្វ័យគ្រប់គ្រងវង្សត្រកូលអំពីសន្តិសុខ សណ្តាប់ធ្នាប់” នៅឃុំវិញភូដុង; “ក្លឹប៣សកម្មក្នុងជនរួមជាតិខ្មែរ” នៅឃុំហ៊ឹងហោយ ស្រុកវិញឡើយ; “ក្រុមស្វ័យគ្រប់គ្រងក្នុងជនជាតិចិន” នៅទីប្រជុំជនង៉ាងយឿ ៘ ក្នុងនោះ មាន២ទម្រង់ ត្រូវបានក្រសួងនគរបាលពង្រីកទូទាំងប្រទេសនិងទូទាំងខេត្ត។ ទម្រង់នីមួយៗបានពង្រីកប្រសិទ្ធភាពជាវិជ្ជមាន ក្នុងការគ្រប់គ្រង អប់រំកូនចៅ សាច់ញាតិ សាសនិកជន លើកកម្ពស់ស្មារតីភ្ញាក់រលឹកច្បាប់ កម្ចាត់បាបគ្រោះសង្គម អបិយជំនឿ ដោះស្រាយបានស្រួលបួលការទាស់ទែងវិវាទក្នុងផ្ទៃក្នុងប្រជាជន។ នគរបាលខេត្តតែងជួបសំណេះសំណាល សួរសុខទុក្ខ ប្រសិទ្ធពរនិងជូនអំណោយដល់អ្នកមានប្រជាប្រិយក្នុងឱកាសបុណ្យប្រពៃណីរបស់ជនរួមជាតិខ្មែរ; សាកសួរសុខទុក្ខ ជំរុញទឹកចិត្តឧបត្ថម្ភ អ្នកមានប្រជាប្រិយពេលឈឺថ្កាត់ ជួបការលំបាក៘ ផ្តើមពីនោះ បង្កបានទំនាក់ទំនងជិតស្និទ្ធជាកម្លាំងចលករដើម្បីអ្នកមានប្រជាប្រិយចលនាជនរួមជាតិភាគតិច ម្ចាស់ការបង្ការប្រឆាំង បរិហារបទល្មើសដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅភូមិភាគ។
នគរបាលខេត្ត តែងចុះមកសួរសុខទុក្ខ ប្រសិទ្ធពរដល់ព្រះសង្ឃនិងពុទ្ធបរិស័ទក្នុងឱកាសថ្ងៃ បុណ្យប្រពៃណីរបស់ជនជាតិ។
លោកត្រឿងយ៉ូវជេន អ្នកមានប្រជាប្រិយនៅ ភូមិបៀងតី A ឃុំវិញត្រាច់ដុង ឱ្យដឹង៖“ខ្ញុំបានចលនាមាមីងខ្មែរចូលរួមទម្រង់ “ក្រុមស្វ័យគ្រប់គ្រងវង្សត្រកូលអំពីសន្តិសុខ សណ្តាប់ធ្នាប់” ពីព្រោះនឹងបានកងកម្លាំងនគរបាលជូនដំណឹងពីបទប្បញ្ញត្តិនៃច្បាប់ គោលនយោបាយជនជាតិ និងឧបាយកលរបស់ឧក្រិដ្ឋជន៘ ផ្តើមពីនោះ មាមីងម្ចាស់ការបង្ការ ទប់ស្កាត់ ហ៊ានបរិហារបទល្មើស; ចូលរួមជាមួយកងកម្លាំងនគរបាលយាមល្បាត ត្រួតពិនិត្យដើម្បីធានាភាពសុខសាន្តភូមិស្រុក”។
ព្រះឧបជ្ឈាយ៍តាំងសាវង្ស ព្រះចៅអធិការវត្ត បុប្ផារាម មានថេរដីកា: “នគរបាលខេត្តតែងសហការជាមួយអ្នកមានប្រជាប្រិយ ព្រះចៅអធិការវត្ត ផ្សព្វផ្សាយពីគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋដល់មាមីងពុទ្ធបរិស័ទ។ អាស្រ័យហេតុនោះ មាមីងយល់ពីច្បាប់អប់រំកូនចៅចៀសឆ្ងាយពីបាបគ្រោះសង្គម។ ពិសេស អ្នកមានប្រជាប្រិយសកម្មចូលរួមសម្របសម្រួល ដោះស្រាយទំនាស់ក្នុងផ្ទៃក្នុងប្រជាជនកាន់តែកាត់បន្ថយបទល្មើសបានឆាប់ រក្សាភាពសុខសាន្តនៅភូមិស្រុក”។
តាមប្រសាសន៍វរសេនីយ៍ឯក ឡេថាញហ៊ុង នាយករងនគរបាលខេត្តបាកលីវ នគរបាលគ្រប់លំដាប់ថ្នាក់បន្តសហការជាមួយរដ្ឋអំណាចភូមិភាគ គិតគូរល្អពីគោលនយោបាយសម្រាប់អ្នកមានប្រជាប្រិយ ដើម្បីពង្រីកប្រសិទ្ធភាពក្នុងការចលនាជនរួមជាតិភាគតិច ចូលរួមរក្សាសន្តិសុខ សណ្តាប់ធ្នាប់តាមគោលលំនាំ “ស្វ័យបង្ការ ស្វ័យគ្រប់គ្រង ស្វ័យការពារ ស្វ័យសម្របសម្រួលអំពីសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន”; លើកកម្ពស់តួនាទីទទួលខុសត្រូវរបស់សមាជិកដែលចូលរួមទម្រង់ស្វ័យគ្រប់គ្រង ស្វ័យបង្ការ ស្វ័យការពារអំពីសន្តិសុខសណ្តាប់ធ្នាប់៕
យ្វីអាញ- លីសៀ