ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍ - នយោបាយ

03/12/2024 - 09:50

លើក​សរ​សើរ​សិស្ស និស្សិត​និង​យុវ​ជន​ជន​ជាតិ​ភាគ​តិច​ឆ្នើម គំរូ ឆ្នាំ​២០២៤ 

យោង​តាម​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ ពិ​ធី​លើក​សរ​សើរ​សិស្ស និស្សិត​និង​យុវ​ជន​ជន​ជាតិ​ភាគ​តិច​ឆ្នើម គំរូ ឆ្នាំ​២០២៤ (ពិ​ធី​លើក​សរ​សើរ) នឹង​ប្រ​ព្រឹត្ត​ទៅ​នៅ​ចុង​ខែ​ធ្នូ ឆ្នាំ​២០២៤​នេះ។

ឧបនា​យក​រដ្ឋ​មន្ត្រី ត្រឹង​លឺវ​ក្វាង រួម​ជា​មួយ​នឹង​តំ​ណាង​ទាំង​ឡាយ ជូន​រង្វាន់​ដល់​សិស្ស និស្សិត​និង​យុវ​ជន​ជន​ជាតិ​ភាគ​តិច​ឆ្នើម គំរូ ឆ្នាំ​២០២៣ ។ រូប​ថត៖ VGP/ហាយ​មិញ

តាម​នោះ មាន​សិស្ស និស្សិត​និង​យុវ​ជន​ជន​ជាតិ​ភាគ​តិច​ពី ១០០ - ១២០ នាក់ នឹង​បាន​លើក​សរ​សើរ​ជា​មួយ​នឹង​លក្ខណៈ​វិនិច្ឆ័យ​ជម្រើស​ដូច​ខាង​ក្រោម៖ សិស្សា​នុសិស្ស​ជា​ជន​ជាតិ​ភាគ​តិច (កម្រិត​បឋម​សិក្សា អនុ​វិទ្យា​ល័យ និង​វិទ្យា​ល័យ); និស្សិត​ជន​ជាតិ​ភាគ​តិច; យុវ​ជន​ជា​ជន​ជាតិ​ភាគ​តិច។ លក្ខណៈ​វិនិច្ឆ័យ​ទូ​ទៅ គឺ​ពល​រដ្ឋ​វៀត​ណាម និង​ជន​ជាតិ​ភាគ​តិច។ សម្រាប់​យុវ​ជន៖ មាន​អា​យុ​មិន​លើស​ពី ៣៥ ឆ្នាំ (គិត​ដល់​ថ្ងៃ​ទី ៣១ ខែ​តុលា ឆ្នាំ​២០២៤)។ អនុ​វត្ត​ល្អ​គោល​ការណ៍ គោល​ម៌ា​គា​របស់​បក្ស គោល​នយោ​បាយ​និង​ច្បាប់​របស់​រដ្ឋ; មាន​ចិត្ត​ស្នេ​ហា​ជាតិ និង​ភក្ដី​ភាព​ចំ​ពោះ​ទិស​ដៅ​និង​ឧត្តម​គតិ​បដិវត្តន៍​របស់​បក្ស។ មាន​លក្ខណ​សម្បត្តិ​សីល​ធម៌​ល្អ; មិន​បំ​ពាន​ច្បាប់ បទ​ប្បញ្ញត្តិ ច្បាប់​របស់​សា​លា ថ្នាក់​រៀន ស្ថា​ប័ន អង្គ​ភាព និង​បទ​កំ​ណត់​នៅ​កន្លែង​ស្នាក់​នៅ...។

ពិធី​លើក​សរ​សើរ​នេះ ធ្វើ​ឡើង​សំ​ដៅ​បន្ត​បង្ហាញ​ពី​ចំ​ណាប់​អា​រម្មណ៍​របស់​បក្ស និង​រដ្ឋ​ក្នុង​ការ​បណ្តុះ​បណ្តាល បំ​ប៉នបញ្ញ​វន្ត និង​បង្កើត​ធន​ធាន​មនុស្ស​ប្រ​កប​ដោយ​គុណ​ភាព​ខ្ពស់ ដើម្បី​អភិវឌ្ឍន៍​ប្រ​ទេស​ជាតិ។ លើក​សរ​សើរ​សិស្ស និស្សិត​និង​យុវ​ជន​ជន​ជាតិ​ភាគ​តិច សុទ្ធ​តែ​ជា​គំរូ​ឆ្នើម គំរូ​ក្នុង​ដំ​ណើរ​ការ​រៀន​សូត្រ លត់​ដំ​និង​ខិត​ខំ​ប្រឹង​ប្រែង​លើ​គ្រប់​វិ​ស័យ។ នេះ​ក៏​ជា​ឱកាស​សម្រាប់​សិស្ស និស្សិត​និង​យុវ​ជន​ជន​ជាតិ​ភាគ​តិច​បាន​ជួប​ជុំ​ប្រា​ស្រ័យ​ទាក់​ទង​គ្នា និង​ដោះ​ប្តូរ​បទ​ពិសោធន៍​ក្នុង​ដំ​ណើរ​ការ​រៀន​សូត្រ លត់​ដំ​និង​ខិត​ខំ​ឈាន​ឡើង៕

 ​​  

ចែករំលែកអត្ថបទ