ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍ - នយោបាយ

28/10/2024 - 16:49

សម័យ​ប្រ​ជុំ​លើក​ទី ៨ រដ្ឋ​សភា​នីតិ​កាល​ទី ១៥

សម័យ​ប្រ​ជុំ​មាន​ខ្លឹម​សារ​ដ៏​ច្រើន មាន​បញ្ហា​សំ​ខាន់ៗ គម្រោង​ច្បាប់ និង​គម្រោង​ធំ​ៗ​ជាច្រើន ត្រូវ​បាន​លើក​ឡើង​ពិនិត្យ​ផ្ទៀង​ផ្ទាត់​និង​ពិភាក្សា 

* រដ្ឋ​សភា​នីតិ​កាល​ទី ១៥ បាន​បោះ​ឆ្នោត តែង​តាំង​លោក ឡឿង​កឿង ជា​ប្រ​ធាន​រដ្ឋ​នៃសា​ធា​រណ​រដ្ឋ​សង្គម​និយម​វៀត​ណាម

រដ្ឋ​សភា​សា​ធា​រណ​រដ្ឋ​សង្គម​និយម​វៀត​ណាម នីតិ​កាល​ទី ១៥ បាន​បើក​សម័យ​ប្រ​ជុំលើក​ទី ៨ យ៉ាង​ឱឡា​រិក​នៅ​អគារ​រដ្ឋ​សភា  រដ្ឋ​ធា​នី​ហា​ណូយ។

​សម័យ​ប្រ​ជុំ​លើក​ទី ៨ បាន​ដំ​ណើរ​ការ ២ លើក។ រូប៖ VGP/ញឹកបាក់

លោក​ឡឿង​កឿង ប្រ​ធាន​រដ្ឋ​ថ្មី ធ្វើ​សច្ចា​ប្រ​ណិធាន​ចូល​កាន់​តំ​ណែង។

សម័យ​ប្រ​ជុំ​លើក​ទី ៨ រដ្ឋ​សភា​នីតិ​កាល​ទី ១៥ មាន​អត្ថ​ន័យ​យ៉ាង​សំ​ខាន់ រដ្ឋ​សភា​នឹង​ពិភា​ក្សា កំ​ណត់​សម្រេច​លើ​បញ្ហា​ជា​ច្រើន ដើម្បី​ដោះ​ស្រាយ​ការ​លំ​បាក ជំ​ពាក់​ជំ​ពិន​បាន​ទាន់​ពេល​អំ​ពី​របប​គោល​នយោ​បាយ បើក​ទូ​លាយ​ប្រ​ភព​កម្លាំង ជម្នះ​នូវ​ចំ​ណុច​រាំង​ស្ទះគ្រប់​យ៉ាង​គឺ​ដើម្បី​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច - សង្គម​របស់​ប្រ​ទេស​ជាតិ និង​ធា​នា​ជីវ​ភាព​របស់​ប្រ​ជា​ជន។ ពិ​សេស រដ្ឋ​សភា​រៀប​ចំ​ដំ​ណើរ​ការ​កិច្ច​ការ​បុគ្គ​លិក​សម្រាប់​មុខ​តំ​ណែង​ប្រ​ធាន​រដ្ឋ នៅ​ថ្ងៃ​ធ្វើ​ការ​ដំ​បូង។ ឆ្លង​តាម​រយៈ​នោះ ក្រោម​អធិប​តី​ភាព​របស់​ប្រ​ធាន​រដ្ឋ​សភា ត្រឹង​ថាញ់​ម៉ឹង រដ្ឋ​សភានី​តិ​កាល​ទី ១៥ បាន​បោះ​ឆ្នោត​តែង​តាំង លោក​ឡឿង​កឿង ជា​ប្រ​ធាន​រដ្ឋ​នៃ​សា​ធា​រណ​រដ្ឋ​សង្គម​និយម​វៀត​ណាម។ លទ្ធ​ផល​អនុ​មតិ៖ មាន​សមា​ជិក​រដ្ឋ​សភា ៤៤០​/៤៤០ ចូល​រួម​បោះ​ឆ្នោត គាំ​ទ្រ ស្រូប​អត្រា ៩១,៦៧% នៃ​ចំ​នួន​សមា​ជិក​រដ្ឋ​សភា។

សម័យ​ប្រ​ជុំ​លើក​ទី ៨ រដ្ឋ​សភា​នីតិ​កាល​ទី ១៥ បាន​ដំ​ណើរ​ការ​ចែក​ចេញ​ជា ២ លើក។ ជាក់​ស្តែង៖ លើក​ទី​១ ចាប់​ពី​ថ្ងៃ​ទី ២១ ខែ​តុលា ដល់​អស់​ថ្ងៃ​ទី ១៣ ខែ​វិច្ឆិកា និង​លើក​ទី២ ចាប់​ពី​ថ្ងៃ​ទី ២០ ខែ​វិច្ឆិ​កា ដល់​ព្រឹក​ថ្ងៃ​ទី​ ៣០ ខែ​វិច្ឆិ​កា ក្នុង​នោះ រដ្ឋ​សភា​នឹង​ធ្វើ​ការ​ថ្ងៃសៅរ៍​ចំ​នួន ៤ ថ្ងៃ។ តាម​ការ​គ្រោង​ទុក សរុប​ពេល​ធ្វើ​ការ​របស់​សម័យ​ប្រ​ជុំ​ចំ​នួន ២៩,៥ ថ្ងៃ។

អំពី​ការ​ងារ​នីតិប្បញ្ញត្តិ ក្នុង​សម័យ​ប្រ​ជុំ​នេះ រដ្ឋ​សភា​នឹង​ពិនិត្យ​ផ្ទៀង​ផ្ទាត់ អនុ​មតិ​ច្បាប់​ចំ​នួន ១៥។ តួ​យ៉ាង​ដូច៖ ច្បាប់​ស្តី​ពី​សារ​កា​រី (វិសោធន​កម្ម); ច្បាប់​ស្តី​ពី​សហ​ជីព​ (វិសោធន​កម្ម); ច្បាប់​ស្តី​ពី​បេតិក​ភណ្ឌ​វប្ប​ធម៌ (វិសោធន​កម្ម); ច្បាប់​ស្តី​ពី​ភូ​គព្ភ​សាស្ត្រ​និង​រ៉ែ; ច្បាប់​ស្តី​ពី​ការ​បង្ការ ប្រ​ឆាំង​អំ​ពើ​ជួញ​ដូរ​មនុស្ស (វិសោធន​កម្ម); ច្បាប់​ស្តី​ពី​ការ​បង្ការ ពន្លត់​អគ្គិ​ភ័យ​និង​សង្គ្រោះ; ច្បាប់​ស្តី​ពី​ការ​ពារ​ដែន​អា​កាស​ប្រ​ជា​ជន; ច្បាប់​ស្តី​ពី​ការ​រៀប​ចំ​ផែន​ការ​ទី​ក្រុង​និង​ជន​បទ; ច្បាប់​ស្តី​ពី​យុត្តិ​ធម៌អនី​តិ​ជន; ច្បាប់​ស្តី​ពី​ព័ន្ធ​លើ​តម្លៃ​បន្ថែម (វិសោធន​កម្ម); ច្បាប់​វិសោធន​កម្ម និង​បំ​ពេញ​បន្ថែម​នូវ​មាត្រាមួយ​ចំ​នួន​នៃ​ច្បាប់​ឱសថ; ច្បាប់​វិសោធន​កម្ម​និង​បំ​ពេញ​បន្ថែម​នូវ​មាត្រា​មួយ​ចំ​នួន​នៃ​ច្បាប់ ស្តី​ពី​នាយ​ទា​ហាន​កង​ទ័ព​ប្រ​ជា​ជន​វៀត​ណាម; ច្បាប់​វិសោធន​កម្ម​និង​បំ​ពេញ​បន្ថែម​នូវ​មាត្រា​មួយ​ចំ​នួននៃ​ច្បាប់​ធានា​រ៉ាប់​រង​សុខា​ភិបាល។ល។ រដ្ឋ​សភា ពិនិត្យ​ផ្ទៀង​ផ្ទាត់ អនុមតិ​លើ​សេច​ក្តី​សម្រេច​ចិត្ត​បទដ្ឋាន​ច្បាប់​ចំ​នួន​៣; ពិនិត្យ​ផ្ទៀង​ផ្ទាត់ និង​ផ្តល់​មតិ​យោ​បល់​លើ​គម្រោង​ច្បាប់​ចំ​នួន​១៣។

ទន្ទឹម​នឹង​នោះ ក្នុង​សម័យ​ប្រ​ជុំ​នេះ រដ្ឋ​សភា​បាន​វាយ​តម្លៃ​លទ្ធ​ផល​អនុវត្ត​ផែន​ការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច-​សង្គម ថវិកា​រដ្ឋ​ឆ្នាំ ២០២៤ និង​ពិ​និត្យ ​ផ្ទៀត​ផ្ទាត់ កំ​​ណត់​​សម្រេច​​លើ​​ផែន​​ការ​​អភិវឌ្ឍន៍​​សេដ្ឋ​​កិច្ច-សង្គម គ្រោង​​ថវិ​​កា​​រដ្ឋ វិធាន​​ការ​​បែង​​ចែក​​ថវិកា​​មជ្ឈិម​​ឆ្នាំ​​២០២៥។ ទន្ទឹម​​នឹង​​នោះ ពិនិត្យ ផ្ទៀង​​ផ្ទាត់​​នូ​វ​​របាយ​​ការណ៍​​អំពី​​ការ​​ងារ​​គតិ​​យុត្តិ ប្រ​​យុទ្ធ​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ ប្រ​យុទ្ធ​ប្រ​ឆាំង​បទ​ល្មើស​និង​បំ​ពាន​ច្បាប់ និង​លទ្ធ​ផល​ត្រួត​ពិនិត្យ​ការ​ដោះ​ស្រាយ​សំ​ណើ​របស់​ម្ចាស់​ឆ្នោត ការ​ទទួល​ប្រ​ជា​ពល​រដ្ឋ ដោះ​ស្រាយ​ពាក្យ​បណ្តឹង ដោះ​ស្រាយ​បណ្តឹង​តវ៉ា និង​ថ្កោល​ទោស​របស់​ពល​រដ្ឋ។ ទន្ទឹម​នឹង​នោះ រដ្ឋ​សភា​ពិនិត្យ​ផ្ទៀត​ផ្ទាត់​នូវ​របាយ​ការណ៍​របស់​ក្រុម​ឃ្លាំ​មើល និង​ពិនិត្យ​ផ្ទៀង​ផ្ទាត់ អនុមតិ​លើ​សេចក្តី​សម្រេច​ចិត្ត​របស់​រដ្ឋ​សភា អំពី​លទ្ធ​ផល​នៃ​ការ​ឃ្លាំ​មើល​លើ​ប្រ​ធាន​បទ “ការ​អនុ​វត្ត​គោល​នយោ​បាយ ច្បាប់​អំ​ពី​គ្រប់​គ្រង​ទី​ផ្សារ​អច​លន​ទ្រព្យ និង​អភិវឌ្ឍន៍​លំ​នៅ​ឋាន​សង្គម ចាប់​ពី​ឆ្នាំ ២០១៥ ដល់​ដំ​ណាច់​ឆ្នាំ​២០២៣”។ ពិនិត្យ​ផ្ទៀង​ផ្ទាត់ កំ​ណត់​សម្រេច​នូវ​គោល​នយោ​បាយ​វិនិយោគកម្ម​វិធី​ទិស​ដៅ​ជាតិ អំពី​អភិវឌ្ឍន៍​វប្ប​ធម៌ ដំ​ណាក់​កាល​ ២០២៥​-២០៣៥។ ពិនិត្យ ផ្ទៀង​ផ្ទាត់​កំ​​ណត់​សម្រេច​នូវ​គោល​ការណ៍​វិនិ​យោគ​លើ​គម្រោង​គមនា​​គមន៍​សំ​ខាន់ៗ​មួយ​ចំ​នួន។ ដំ​ណើរ​ការ​ចោទ​សួរ​ដេញ​ដោល​និង​ឆ្លើយ​បំ​ភ្លឺជា​ដើម៕

       ការិ​យា​ល័យ​កា​សែត​ភា​សា​ខ្មែរ - វិមាន

ចែករំលែកអត្ថបទ