ស្ថិតក្នុងក្របខ័ណ្ឌនៃដំណើរ “និស្សិតដើម្បីសមុទ្រកោះមាតុភូមិ” ឆ្នាំ២០២៤ ក្រុមការងាររបស់មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្ដហូជីមិញ មជ្ឈិមសមាគមនិស្សិតវៀតណាម បានទៅអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីនិងប្រជាជនឃុំកោះថោចូវ ទទួលមរណៈភាពដោយសារគ្រោះប្រល័យពូជសាសន៍ប៉ុលពត - អៀងសារី ឆ្នាំ១៩៧៥; ព្រមជាមួយនោះ ក្រុមការងារក៏បានទៅសួរសុខទុក្ខនិងជូនអំណោយដល់កម្មាភិបាល យុទ្ធជននៅលើកោះ។
ក្រុមអ្នកតំណាងរួមដំណើរ អុជធូបគោរពវិញ្ញាណក្ខ័ន្ធនៅបូជនីយដ្ឋានថោចូវ។
នៅចុងខែមេសា ឆ្នាំ១៩៧៥ មុនពេលវាយសម្រុករបស់កងទ័ពរំដោះ កងទ័ពជើងទឹកនៃសារធារណរដ្ឋវៀតណាមនៅប្រជុំកោះថោចូវ បានទុកចោលប្រជាជននៅលើកោះដើម្បីរត់គេចខ្លួន។ ខណៈពេលកងទ័ពយើងមិនទាន់ដណ្ដើមកាន់កាប់បានកោះថោចូវ នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ១៩៧៥ រដ្ឋាភិបាលខ្មែរក្រហមបានបញ្ជាទ័ពចូលទៅលើកោះ ដោយចាប់ខ្លួនមនុស្សជាង ៥០០ នាក់ រួចហើយសម្លាប់ចោលបន្ទាប់ពីនោះ។
មានអ្នកតំណាងដែលរួមដំណើរចំនួន ២០០ នាក់ ដឹកនាំដោយលោក ង៉ោវ៉ាន់កឿង លេខាមជ្ឈិមសម្ព័ន្ធយុវជន បានទៅកាន់បូជនីយដ្ឋានថោចូវ នៅលើឃុំកោះថោចូវ ដើម្បីអុជធូបជូនលោកប្រធានហូជីមិញ រំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីនិងជនរួមជាតិដែលត្រូវខ្មែរក្រហមសម្លាប់កាលនោះ៕
ប្រភពៈកាសែតប្រជាជន - ប្រែសម្រួលៈ ថាច់ធី