ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

26/06/2024 - 09:44

ត្រួត​ពិនិត្យ​ស្ថាន​ភាព​បង្រៀន​ និង​រៀន​ភាសា​ជន​ជាតិ​ដល់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​ត្រា​វិញ​

គណៈ​ប្រ​តិភូ​ក្រុម​ប្រឹក្សា​ជាតិ​អប់​រំនិង​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស​ ទើប​ត្រួត​ពិនិត្យ​ស្ថាន​ភាព​បង្រៀន​និង​រៀន​ភាសា​ជន​ជាតិ​ដល់​ជន​រួម​ជាតិ​នៅ​ត្រា​វិញ។​

ប្រ​ធាន​គណៈ​ប្រ​តិភូ​ លឺវ​ប៊ិត​ង៉ុក​ ប្រ​ធាន​ការិ​យាល័យ​ក្រុម​ប្រឹក្សា​ជាតិ​អប់រំ និង​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស​ ថ្លែង​ក្នុង​ឱកាស​ជួប​ធ្វើ​ការ។​

គណៈ​ប្រ​តិភូ​បាន​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​នៅ​ខេត្ត​ត្រា​វិញ​ ចាប់​ពី​ថ្ងៃ​ ១៨- ២០ ខែ​មិថុនា​ ដោយ​មាន​ខ្លឹម​សារ​ផ្សេង​ៗ​ដូច​៖ តថ​ភាព​ផ្សព្វ​ផ្សាយ​អនុវត្ត​គោល​នយោ​បាយ​របស់​មជ្ឈិម​ និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​រាល់​គោល​នយោ​បាយ​របស់​ភូមិ​ភាគ​ ចំ​ពោះ​ការ​ងារ​បង្រៀន​និង​រៀន​ ការ​ងារ​បណ្តុះ​បណ្តាល​ បំ​ប៉ន​ភាសា​ជន​ជាតិ​ភាគ​តិច។​ ស្ថាន​ភាព​រៀប​ចំ​បង្រៀន​និង​រៀន​ភាសា​ជន​ជាតិ​ភាគ​តិច​ នៅ​តាម​គ្រឹះ​ស្ថាន​អប់រំ​ចំ​ណេះ​ទូទៅ​និង​មជ្ឈ​មណ្ឌល​អប់រំ​អចិន្ត្រៃយ៍។​ ភាព​ខ្វះ​ចន្លោះ​ ចំ​ណុច​អន់​ថយ​នៅ​ពេល​អនុវត្ត​ការ​ងារ​បង្រៀន​ និង​សំ​ណើ​អនុសាសន៍​អំ​ពី​ដំ​ណោះ​ស្រាយ​គោល​នយោ​បាយ។​ សិក្សា​ស្រាវ​ជ្រាវ​តថ​ភាព​ការ​ងារ​បណ្តុះ​បណ្តាល បំ​ប៉ន​ភាសា​ជន​ជាតិ​ភាគ​តិច​ចំ​ពោះ​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិក​ កង​កម្លាំង​ប្រ​ដាប់​អា​វុធ​និង​អ្នក​មាន​តម្រូវ​ការ​បម្រើ​ការ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច។​ តថ​ភាព​ពី​ប្រ​ភព​កម្លាំង​ដូច​ជា​គ្រូ​បង្រៀន​ ក្រប​ខ័ណ្ឌ​ មូល​ដ្ឋាន​សម្ភារៈ​និង​បរិក្ខារ​បង្រៀន; កម្ម​វិធី​សិក្សា​ សៀវ​ភៅ​សិក្សា​គោល។ល។​ អនុវត្ត​របប​គោល​នយោ​បាយ​ចំ​ពោះ​កង​ជួរ​គ្រូ​បង្រៀន​ កម្មា​ភិបាល​គ្រប់​គ្រង​អប់រំ​និង​អ្នក​រៀន​ភាសា​ជន​ជាតិ​ភាគ​តិច។ល។ ភាព​ខ្វះ​ចន្លោះ​ ចំ​ណុច​អន់​ថយ​នៅ​ពេល​អនុវត្ត​ការ​ងារ​បង្រៀន; ការ​ងារ​បណ្តុះ​បណ្តា​ល​ បំ​ប៉ន​និង​សំ​ណើ​អនុសាសន៍​អំ​ពី​ដំ​ណោះ​ស្រាយ​គោល​នយោ​បាយ។​

តាម​របាយ​ការណ៍​របស់​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ខេត្ត​ត្រា​វិញ​ ឆ្នាំ​សិក្សា​ ២០២៣​-២០២៤ ចំ​នួន​សា​លា​ដែល​ដំ​ណើរ​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​បង្រៀន​ភាសា​ជន​ជាតិ​ភាគ​តិច​ (ភា​សា​ខ្មែរ) រួម​មាន ១២៧ សា​លា​; ក្នុង​នោះ​ កម្រិត​បឋម​សិក្សា​មាន​ ៨២ សា​លា​; កម្រិត​អនុវិទ្យា​ល័យ​ ៤១ សាលា​ និង​កម្រិត​វិទ្យា​ល័យ​ ៤ សា​លា។​ ​ចំ​នួន​ថ្នាក់​រៀន​មាន​១.៣១៥​ថ្នាក់​; ចំ​នួន​សិស្ស​រៀន​ភាសា​ខ្មែរ​មាន​ ៣៥.៧៨៩​នាក់។​ ភាសា​ចិន​បង្រៀន​កម្រិត​បឋម​សិក្សា​មាន​ ១ សា​លា​ មាន​១៣​បន្ទប់​ ដោយ​មាន​សិស្ស​ ៣៧៥ នាក់។​ ចំ​នួន​គ្រូ​បង្រៀន​ភាសា​ជន​ជាតិ​កម្រិត​បឋម​សិក្សា​មាន​១៣៦​នាក់ កម្រិត​អនុវិទ្យា​ល័យ​មាន​ ៧១ នាក់ កម្រិត​វិទ្យា​ល័យ​មាន​ ១០ នាក់៕​

យោង៖ កាសែត​អប់រំ​និង​យុគ​សម័យ​ - ប្រែ​សម្រួល៖ លីសៀ

 

ចែករំលែកអត្ថបទ