ក្នុងចំណោមបេក្ខជនជាង១៤.៥០០នាក់ ដែលប្រឡងចូលថ្នាក់ទី១០នៅតាមសាលារដ្ឋនៅក្រុងកឹងធើ នឹងមានបេក្ខជនប្រមាណ៥.០០០នាក់ មិនជាប់ជម្រើស។ ដូច្នេះ តើប្អូនៗនឹងរៀននៅទីណាបន្ទាប់ពីរៀនចប់អនុវិទ្យាល័យ?
បេក្ខជនត្រៀមប្រឡងវិញ្ញាសាគណិតវិទ្យាក្នុងសម័យប្រឡងជម្រើសចូលថ្នាក់ទី១០
ឆ្នាំសិក្សា ២០២៤- ២០២៥ នៅមណ្ឌលប្រឡងវិទ្យាល័យអនុវត្តគរុកោសល្យ
នៃសាកលវិទ្យាល័យកឹងធើ។
អនុវត្តសេចក្តីសម្រេចលេខ ៥២២/QĐ- TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផ្តល់សច្ចានុមតិលើគម្រោង“អប់រំតម្រង់ទិសវិជ្ជាជីវៈ និងកំណត់ទិសបែងចរន្តសិស្សក្នុងការអប់រំចំណេះទូទៅ ដំណាក់កាល២០១៨-២០២៥” ទិសដៅដល់ឆ្នាំ២០២៥ ខិតខំយ៉ាងតិចបំផុត មានសិស្សបញ្ចប់កម្រិតអនុវិទ្យាល័យ៤០% បន្តសិក្សានៅតាមគ្រឹះស្ថានអប់រំវិជ្ជាជីវៈដែលបណ្តុះបណ្តាលកម្រិតបឋម និងមធ្យមសិក្សាវិជ្ជាជីវៈ; ចំពោះភូមិភាគមានសេដ្ឋកិច្ច-សង្គមលំបាកខ្លាំងសម្រេចយ៉ាងតិចបំផុត៣០%។ សម័យប្រឡងជម្រើសសិស្សចូលរៀនថ្នាក់ទី១០ ឆ្នាំសិក្សា២០២៤-២០២៥ ក្រុងកឹងធើ មានបេក្ខជនជាង១៤.៥០០នាក់ ប្រឡងនៅតាមមណ្ឌលប្រឡងចំនួន២៨ នៅតាមវិទ្យាល័យនិងសាលាមានកម្រិតវិទ្យាល័យនៅលើភូមិសាស្រ្តក្រុង។ ក្នុងពេលដែលភាគកម្រិតជម្រើសសិស្សចូលថ្នាក់ទី១០នៅសាលារដ្ឋប្រមាណ១១.០០០នាក់ប៉ុណ្ណោះ។ មានន័យថា សិស្សប្រមាណ៥.០០០នាក់ ត្រូវជ្រើសទៅរៀននៅកន្លែងផ្សេង បើប្រឡងធ្លាក់ក្នុងសម័យប្រឡងនេះ។
តាមប្រសាសន៍លោក ត្រឹងថាញប៊ិញ នាយកមន្ទីរអប់រំនិងបណ្តុះបណ្តាលក្រុងកឹងធើ ការងារបែងចរន្តសិស្សបានក្រុងអនុវត្តច្រើនឆ្នាំកន្លង ម្ល៉ោះហើយប្រព័ន្ធវិទ្យាល័យឯកជន មជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈ - អប់រំជាប្រចាំនិងមូលដ្ឋានអប់រំវិជ្ជាជីវៈ។ល។ នៅក្រុងមានច្រើនសណ្ឋានណាស់ អាចឆ្លើយតបនឹងតម្រូវការសិក្សារបស់សិស្ស ប្រសិនបើមិនប្រឡងជាប់ថ្នាក់ទី១០ នៅតាមសាលារដ្ឋ ឬម្ចាស់ការជ្រើសផ្លូវផ្សេងក្រោយពីអនុវិទ្យាល័យ។ តាមស្ថិតិរបស់ផ្នែកអប់រំក្រុង បន្ទាប់ពីចប់កម្រិតអនុវិទ្យាល័យ សិស្សអាចចូលរៀននៅតាមវិទ្យាល័យឯកជន ដូចជា៖ សាលាថាយប៊ិញ យឿងវៀតមី ក្វឹកយ៉ឹង និង FPT ។ល។ ឬមជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈ - អប់រំជាប្រចាំចំនួន៩ នៅតាមខណ្ឌ ស្រុកទាំង៩ផងដែរ។ ក្រៅពីនោះ ប្អូនៗអាចរៀនវិជ្ជាជីវៈទន្ទឹមនឹងរៀនវប្បធម៌នៅអនុមហាវិទ្យាល័យកឹងធើ អនុមហាវិទ្យាល័យវិជ្ជាជីវៈកឹងធើ អនុមហាវិទ្យាល័យសេដ្ឋកិច្ច -បច្ចេកវិទ្យាកឹងធើ និងសាលាមធ្យមសិក្សាវិជ្ជាជីវៈថើយឡាយ។ល។ ពេលសិក្សានៅសាលាទាំងនេះ ប្អូនៗបានលើកលែងនិងកាត់បន្ថយថ្លៃសិក្សាបានបណ្ដុះបណ្ដាលវិជ្ជាជីវៈ ហើយក្រោយពី៣ឆ្នាំអាចចូលរួមប្រឡងនិងទទួលបានសញ្ញាបត្រវិទ្យាល័យ។
អ្នកគ្រូ ង៉ោធីហៀងត្រឹង គ្រូបង្រៀននៅវិទ្យាល័យប៊ូយហឺវងៀ ឱ្យដឹង៖ “ផ្ទះខ្ញុំចម្ងាយពីសាលាដែលខ្ញុំបង្រៀនជាង១គីឡូម៉ែត្រប៉ុណ្ណោះ ប៉ុន្តែខ្ញុំជ្រើសឱ្យកូនស្រីចូលរៀនថ្នាក់ទី១០អន្តេវាសិករបស់សាលា FPT ពីព្រោះកូនស្រីបាត់ភាពម្ចាស់ការ ខ្វះបំណិនជីវិត។ ក្រោយពី២ឆ្នាំ ខ្ញុំឃើញកូនស្រីមានការយល់ដឹងច្រើន។ ចំណែកកូនប្រុស ខ្ញុំឱ្យកូនសម្រេចចិត្តដោយខ្លួនឯង បន្ទាប់ពីបានពិគ្រោះអំពីសាលារដ្ឋ សាលាឯកជននិងសាលាវិជ្ជាជីវៈ ក៏ដូចជាឱកាសការងារ ក្រោយពីបញ្ចប់វិទ្យាល័យដល់កូន។ល។ ទីបំផុត កូនជ្រើសរៀននៅអនុមហាវិទ្យាល័យវិជ្ជាជីវៈកឹងធើ។ ខ្ញុំគិតថានេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវជាមួយនឹងការសិក្សាជាក់ស្តែងរបស់កូន ហេតុនោះខ្ញុំគាំទ្រការជ្រើសរើសរបស់កូន”៕
ហាថាញ-វិមាន