សម្ព័ន្ធបណ្តាសមាគមវិទ្យាសាស្រ្តនិងបច្ចេកទេសកឹងធើ សហការជាមួយនឹងមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទក្រុង សម្ព័ន្ធសមាគមកសិដ្ឋាននិងអាជីវកម្មកសិកម្ម - ការិយាល័យតំណាងវាលរាបទន្លេគឺវឡុង រៀបចំសិក្ខាសាលាវិទ្យាសាស្រ្ត “ដំណោះស្រាយនិងឱកាសកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់លើគម្រោង ១ លានហិកតា ស្រូវគុណភាពខ្ពស់តំបន់វាលរាលទន្លេគឺវឡុង”។
ក្រុមអ្នកជំនាញកំពុងធ្វើបទបង្ហាញក្នុងអង្គសិក្ខាសាលា។
គម្រោងអភិវឌ្ឍចីរភាព ១ លានហិកតា ជំនាញផលិតស្រូវគុណភាពខ្ពស់និងកាត់បន្ថយការបំភាយឧស្ម័ន ផ្សារភ្ជាប់នឹងកំណើនបៃតងតំបន់វាលរាបទន្លេគឺវឡុងដល់ឆ្នាំ២០៣០ សំដៅរៀបចំប្រព័ន្ធផលិតកម្មឡើងវិញតាមសង្វាក់តម្លៃ អនុវត្តនូវបែបបទវប្បកម្មប្រកបដោយចីរភាព។ ឆ្លងតាមរយៈនោះ បង្កើនតម្លៃអភិវឌ្ឍចីរភាពផ្នែកស្រូវអង្ករ លើកកម្ពស់ប្រសិទ្ធភាពផលិតកម្ម អាជីវកម្ម ប្រាក់ចំណូលនិងជីវភាពរបស់អ្នកផលិតស្រូវ ការពារបរិស្ថានសមស្រប នឹងបម្រែបម្រួលអាកាសធាតុនិងកាត់បន្ថយ ការបំភាយឧស្ម័នផ្ទះកញ្ចក់។ ក្នុងអង្គសិក្ខាសាលាក្រុមអ្នកឯកទេស អ្នកវិទ្យាសាស្រ្ត បានធ្វើបទបង្ហាញផ្អែកលើសិក្សាស្រាវជ្រាវផ្សេងៗ ជាលក្ខណៈវិទ្យាសាស្រ្ត។ ជាក់ស្ដែង ដូច៖ សហការសិក្សាស្រាវជ្រាវការបំភាយឧស្ម័នផ្ទះកញ្ចក់ក្នុងការធ្វើកសិកម្ម; វិធីសាស្រ្តវាស់ឧស្ម័នផ្ទះកញ្ចក់; ទម្រង់វប្បកម្មកាត់បន្ថយការបំភាយឧស្ម័នបណ្តាលឱ្យប៉ះពាល់ផ្ទះកញ្ចក់; វិធីសាស្រ្តស្ទង់មើលឧស្ម័នផ្ទះកញ្ចក់; រាល់ដំណោះស្រាយបច្ចេកទេសក្នុងការអនុវត្តគម្រោង ១ លានហិកតា ស្រូវគុណភាពខ្ពស់ និងកាត់ការបន្ថយបំភាយឧស្ម័ន។ល។ ផ្អែកលើមូលដ្ឋាននោះ អ្នកតំណាងដែលចូលរួមក្នុងអង្គសិក្ខាសាលានឹងរួមគ្នាដោះដូរ ពិភាក្សាអំពីលក្ខណៈងាយស្រួល និងភាពលំបាកក្នុងការអនុវត្តនូវដំណោះស្រាយបច្ចេកទេសបច្ចេកវិទ្យា; រាល់បញ្ហាដែលពាក់ព័ន្ធដល់ដំណោះស្រាយជាក់ស្តែង ធ្វើយ៉ាងណាដើម្បីផ្សព្វផ្សាយនូវដំណោះស្រាយអនុវត្តគម្រោងក្រៅពីភាពជាក់ស្តែងមានប្រសិទ្ធភាព ជាពិសេស គឺក្នុងលក្ខណៈជាក់ស្តែងរបស់ក្រុងកឹងធើ។ ក្នុងនោះ យកចិត្តទុកដាក់លើប្រព័ន្ធវាស់ឧស្ម័នផ្ទះកញ្ចក់ប្រកបដោយតម្លាភាព ឆ្លើយតបមូលដ្ឋានវិទ្យាសាស្រ្តបម្រើក្រេឌីតកាបូន ៕
ត្វៀកត្រិញ-លីសៀ