គណៈបញ្ជាការយោធាទីប្រជុំជនចូវថាញ់ ស្រុកចូវថាញ់ ខេត្តត្រាវិញ តែងរក្សាល្អនូវរបបប្រចាំការ ត្រៀមប្រយុទ្ធ រួមចំណែកជាមួយភូមិភាគរក្សាលំនឹងការការពារប្រទេសនិងយោធានៅភូមិភាគ។
កងកម្លាំងជីវពលចល័តទីប្រជុំជនចូវថាញ់កំពុងហ្វឹកហ្វឺនត្រៀមប្រយុទ្ធ។
លោកហ្វិញហឹងក្វឹក មេបញ្ជាការនៃគណៈបញ្ជាការយោធាទីប្រជុំជនចូវថាញ់ ឱ្យដឹង៖ “ដោយកំណត់ច្បាស់ការត្រៀមប្រយុទ្ធ គឺជាភារកិច្ចនយោបាយ បានថ្នាក់ដឹកនាំថ្នាក់លើយកចិត្តទុកដាក់ ចាប់ពីដើមឆ្នាំ គណៈបញ្ជាការយោធាទីប្រជុំជនបានកសាងផែនការប្រចាំការត្រៀមប្រយុទ្ធជាស្រេច។ រៀងរាល់រាត្រី មានសមមិត្តក្នុងគណៈបញ្ជាការយោធាម្នាក់ និងសមមិត្តក្នុងកងប្រជាស្វ័យត្រាណ ៣នាក់ប្រចាំការនៅស្ថាប័ន។ តាំងពីដើមឆ្នាំមក គណៈបញ្ជាការយោធាទីប្រជុំជន បានចាត់ក្រុមបាញ់គោលដៅហោះហើរទាប ក្រុមឈ្លបការណ៍ ក្រុមព័ត៌មាននិងសហការជាមួយនគរបាលទីប្រជុំជន ដើរល្បាតការពារភូមិសាស្រ្តមុនក្នុងនិងក្រោយថ្ងៃបុណ្យទាននិងព្រឹត្តិការណ៍នយោបាយសំខាន់ៗ ដូចជា៖ ការពារក្នុងថ្ងៃចូលឆ្នាំ សាកល ឆ្នាំ២០២៤ បុណ្យចូលឆ្នាំថ្មីវៀតណាម ឆ្នាំ២០២៤។ល។ គណៈបញ្ជាការយោធាទីប្រជុំជននៅទាំងបញ្ជូនសមមិត្តទាំង៣៧នាក់ ទៅចូលរួមហ្វឹកហ្វឺនកងជីវពលចល័តនៅគណៈបញ្ជាការយោធាស្រុកសម្រេចផែនការដាក់ចេញ១០០%”។
លោកថាច់ង៉ុកតៀង ប្រធានកងជីវពលចល័តទីប្រជុំជន ឱ្យដឹង៖ “គណៈបញ្ជាការយោធាទីប្រជុំជន តែងរៀបចំបញ្ជ្រាបដល់កម្មាភិបាលនៃគណៈបញ្ជាការយោធា និងកងប្រជាស្វ័យត្រាណក្តោបក្តាប់នូវខ្លឹមសារ សំណូមពរ ភាគកម្រិតនិងភារកិច្ចហ្វឹកហ្វឺនត្រៀមប្រយុទ្ធ។ ផ្តុំកម្លាំងអប់រំលើកកម្ពស់ស្មារតីទទួលខុសត្រូវ ពង្រីកភាពឈានមុខជាគំរូរបស់កងជួរកម្មាភិបាលក្នុងគណៈបញ្ជាការយោធា និងកងប្រជាស្វ័យត្រាណ។ យកចិត្តទុកដាក់កសាងខ្លឹមសារកម្មវិធីនិងផែនការហ្វឹកហ្វឺនកៀកជិតនឹងស្ថានភាពជាក់ស្តែងនៅភូមិភាគ”។
ក្រៅពីអនុវត្តល្អការងារហ្វឹកហ្វឺនត្រៀមប្រយុទ្ធ គណៈបញ្ជាការយោធាទីប្រជុំជនចូវថាញ់ នៅទាំងបង្កើនការឃោសនា ផ្សព្វផ្សាយអប់រំច្បាប់ដល់កម្មាភិបាលនៃគណៈបញ្ជាការយោធានិងកងប្រជាស្វ័យត្រាណនូវបទបញ្ជាសេចក្តីសម្រេចចិត្តរបស់ថ្នាក់លើអំពីការផ្សព្វផ្សាយ អប់រំច្បាប់និងវិន័យយោធា។ ចំណុចសំខាន់ គឺបញ្ជ្រាបអប់រំឆ្ពោះទៅរកការអនុវត្តល្អ និងមានប្រសិទ្ធភាពបទបញ្ជាលេខ ៩១៧/១៩៩៩/ CT-QP ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៩៩ របស់រដ្ឋមន្ត្រីក្រសួងការពារជាតិ ស្តីពីការ “កសាងអង្គភាពរឹងមាំគ្រប់ជ្រុងជ្រោយ” និងបទបញ្ជាលេខ ៩១/CT-BQP ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៦ “ស្តីពីពង្រឹងការគ្រប់គ្រង អប់រំនិងគោរពវិន័យក្នុងកងទ័ពប្រជាជនវៀតណាម”។ ទន្ទឹមនឹងនោះ អនុវត្តនូវទម្រង់ឃោសនា ផ្សព្វផ្សាយ អប់រំច្បាប់សមស្របជាមួយនឹងកម្មាភិបាលម្នាក់ៗក្នុងគណៈបញ្ជាការនិងកងប្រជាស្វ័យត្រាណ រួមចំណែកកសាងអង្គភាពរឹងមាំគ្រប់ជ្រុងជ្រោយ៕
សើុងម៉ាល័យ-វិមាន