ក្នុងកិច្ចប្រជុំសួរដេញដោលនិងឆ្លើយបំភ្លឺនាសម័យប្រជុំលើកទី ៧ រដ្ឋសភានីតិកាលទី XV មានសមាជិករដ្ឋសភាជាច្រើនរូបបានចាប់អារម្មណ៍ដល់ស្ថានភាពបាក់ស្រុតដីច្រាំងព្រែក ច្រាំងទន្លេដែលកំពុងហ៊ុមព័ទ្ធនៅតំបន់វាលរាបទន្លេគឺវឡុង បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវភាព សកម្មភាពផលិតកម្មរបស់ប្រជាជនក្នុងតំបន់។
រដ្ឋមន្រ្តីក្រសួងធនធាននិងបរិស្ថាន ដាំងក្វឹកខាញ់ ឆ្លើយបំភ្លឺ។ រូប៖ VGP/ញ៉ឹកបាក់
ការឆ្លើយបំភ្លឺនូវខ្លឹមសារខាងលើ ដោយសន្និដ្ឋានច្បាស់នូវកត្តាដែលបង្កការបាក់ស្រុតដី រដ្ឋមន្រ្តីក្រសួងធនធាននិងបរិស្ថាន ដាំងក្វឹកខាញ់ បានលើកឡើងនូវដំណោះស្រាយជាមូលដ្ឋានរឹងមាំ ៤ យ៉ាងត្រូវអនុវត្តជាបន្ទាន់ដើម្បីជម្នះ។ ទី១ៈ ក្រសួងធនធាននិងបរិស្ថានដែលបាននាយករដ្ឋមន្រ្ដី ប្រគល់ឱ្យវាយតម្លៃគម្រោង អំពីបរិមាណក្រួសខ្សាច់បាតទន្លេនៅតំបន់វាលរាបទន្លេគឺវឡុង ដូច្នេះ ស្ថាប័នពាក់ព័ន្ធច្បាស់ជាដឹងថា តំបន់ណាដែលអាចទាញយកបានបរិមាណទាញយកយ៉ាងណា ដើម្បីមានវិធានការទប់ទល់ជាក់ស្ដែង ពីមុននេះយើងមិនទាន់ស្រាវជ្រាវបញ្ហានេះទេ។ ទីពីរៈ ភូមិភាគនានាត្រូវរៀបចំគម្រោង ត្រួតពិនិត្យ រៀបចំឡើងវិញអ្នកស្រុកនៅតំបន់មានហានិភ័យបាក់ស្រុត ជះឥទ្ធិពលដល់សេដ្ឋកិច្ចសង្គម ចំពោះតំបន់ណាមានហានិភ័យខ្ពស់ គឺត្រូវអនុវត្តភ្លាមៗការរៀបចំគម្រោងរៀបចំកន្លែងស្នាក់នៅសម្រាប់ប្រជាជន។ ទីបីៈ វិនិច្ឆ័យដាច់ខាតការទន្រ្ទានដីព្រែក ច្រាំងព្រែក មានកំណាត់ព្រែកជាច្រើនដែលផ្ទៃសាងសង់លើដីតិចជាងផ្ទៃទន្រ្ទានចេញខាងក្រៅ ពីព្រោះផ្លាស់ប្ដូរខ្សែទឹក នេះជាមូលហេតុដ៏ធំមួយ។ ទីបញ្ចប់ៈ បង្កើនសមត្ថភាពប្រកាសអាសន្ន និងព្យាករណ៍។ បច្ចុប្បន្ន ក្រសួងធនធាននិងបរិស្ថាន បានចង្អុលការអគ្គនាយកដ្ឋានឧតុនិយម និងជលសាស្រ្តចេញព្រឹត្តិបត្រព័ត៌មានអំពីជលសាស្រ្ត ព្រឹត្តិបត្រអំពីព្យាករណ៍ ១០ ថ្ងៃម្តង និងប្រចាំខែ។ អគ្គនាយកដ្ឋានឧតុនិយមនិងជលសាស្រ្ត បានបង្កើនកម្រិតជាបណ្ដើរៗ នូវឧបករណ៍រួមជាមួយអង្គការអន្តរជាតិបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីបង្កើនសមត្ថភាពព្យាករណ៍។ ដើម្បីទប់ទល់នឹងគ្រោះរាំងស្ងួតនៅតំបន់វាលរាបទន្លេគឺវឡុង ក្រសួងក៏បានផ្ដល់ព័ត៌មានដើម្បីជួយភូមិភាគនានាកែសម្រួលរដូវកាលកសិកម្ម បញ្ចៀសគ្រោះរាំងស្ងួតនិងទឹកប្រៃ។ ក្រសួងផ្ដល់ព្រឹត្តិបត្រជលសាស្រ្ដ អំពីស្ថានភាពជ្រាបប្រៃ ក្រើនរំលឹកការបាក់ស្រុតក្នុងរយៈពេល ១០ ថ្ងៃ និងរយៈពេល ៣០ ថ្ងៃ។
ដោយសារជះឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុវាលរាបទន្លេគឺវឡុង រងទឹកប្រៃជ្រាបចូលយ៉ាងជ្រៅ ពីមុននេះប្រមាណពី ១៥ - ២០ គីឡូម៉ែត្រ បច្ចុប្បន្ន នៅកន្លែងជ្រៅបំផុតនៃព្រែកវ៉ាម-ក គឺ ១២៥ គីឡូម៉ែត្រ។ ក្នុងពេលខាងមុខនេះ ជាមួយនឹងបាតុភូត El Nino និងបរិមាណទឹកមានកម្រិត ការជ្រៀតចូលនៃទឹកប្រៃនេះនឹងបន្តកាន់តែធ្ងន់ធ្ងរ។ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ក្រសួងផែនការនិងវិនិយោគ និងក្រសួង ផ្នែកនានាក្នុងការរៀបចំគម្រោងតំបន់ បានធ្វើការគិតគូរដល់ការសុាំនឹងការបម្រែបម្រួលអាកាសធាតុ បង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ច។ ព្រមជាមួយនោះ នឹងមានដំណោះស្រាយអំពីសំណង់ មិនមែនសំណង់ ដើម្បីអនុវត្តព្រមៗគ្នាការងារធារាសាស្រ្តនិងគ្រប់គ្រងប្រភពទឹក៕
យោង៖ Chinhphu.vn-ថាច់ធី