03/06/2024 - 15:58

អភិវឌ្ឍ​ព្រម​ៗ​គ្នា​វិស័យ​អប់​រំតំ​បន់​ជន​ជាតិ​ភាគ​តិច​

វិញ​ឡុង​ ជា​ភូមិ​ភាគ​មួយ​ក្នុង​ចំ​ណោម​ភូមិ​ភាគ​មាន​ប្រ​ព័ន្ធ​សាលា​រៀន​អភិវឌ្ឍ​ល្អ​ ពិសេស​គឺសាលា​រៀន​នៅ​តំ​បន់​មាន​សិស្ស​ជន​ជាតិ​ភាគ​តិច​រៀន​ច្រើន។​

អា​ស្រ័យ​សម្រេច​បទ​ដ្ឋាន​ជាតិ​ បាន​ជាសាលា​បឋម​សិក្សា​លីថឿង​កៀក​ ឃុំ​ដុង​ថាញ់ ទីរួម​ខេត្ត​ប៊ិ​ញមិញ​ ធានា​ការ​បង្ហា​ត់​បង្រៀន​មួយ​ថ្ងៃ​២​ពេល។​

តាម​ស្ថិតិ​របស់​ផ្នែក​អប់​រំខេត្ត​វិញ​ឡុង​ បច្ចុប្បន្ន​ ខេត្ត​មាន​សាលា​មត្តេយ្យ​សម្រេច​បទ​ដ្ឋាន​ជាតិ​៧៦/១២៩ ស្រូប​អត្រា​ ៥៩% (កើន​៦សាលា​បើ​ប្រៀប​នឹង​ពេល​នេះ​នា​ឆ្នាំ​កន្លង)។​ ក្នុង​នោះ​ មាន​សាលា​រៀន​ចំ​ណុះ​ភូមិ​ ឃុំ​លំ​បាក​ពិសេស​៤/៥ សម្រេច​បទ​ដ្ឋាន​ជាតិ​។​ ប្រ​ព័ន្ធ​សាលា​មត្តេយ្យតំ​បន់​ជន​ជាតិ​ភាគ​តិច​សម្រេច​បទ​ដ្ឋាន​ បាន​រួម​ចំ​ណែក​យ៉ាង​ច្រើន​ក្នុង​ការ​កៀរ​គរ​កុមារ​ជន​ជាតិ​ភាគ​តិច​ចូល​រៀន។​ ផ្ដើម​ពី​នោះ​ ខេត្ត​វិញ​ឡុង​សម្រេច​អត្រា​១០០% កុមារ​មត្តេយ្យ​ជន​ជាតិ​ខ្មែរ​អា​យុ​៥​ឆ្នាំ​ទៅ​កាន់​សាលា។​

គ្រូ​បង្រៀន​ឆ្នើម​ ហ្វិញ​ធីង៉ុក​ទ្រិញ ទទួល​បន្ទុក​ប​ង្រៀន​ថ្នាក់​កុមារ​អា​យុ​៥​ឆ្នាំ​នៃ​សាលា​មត្តេយ្យ​ហឿង​យឿង ឃុំ​តឹង​មី ស្រុក​ត្រា​អូង​ ឱ្យ​ដឹង​៖ “ពី​មុន​នេះ​ មាន​អា​ណា​ព្យា​បាល​សិស្ស​ជា​ច្រើន​យល់​ថា​ សាលា​រៀន​មាន​ភាព​ទ្រុឌ​ទ្រោម​ ម្ល៉ោះ​ហើយ​តែង​ឱ្យ​កុមារ​នៅ​ផ្ទះ​ ទៅ​រៀន​បារម្ភ​ពី​សុវត្ថិ​ភាព​។​ ចាប់​តាំង​ពី​សាលា​រៀន​សម្រេច​បទ​ដ្ឋាន​ជាតិ​ មាន​កុមារ​ទៅ​រៀន​យ៉ាង​ច្រើន​កុះ​ករ​។​ មាន​អា​ណា​ព្យា​បាល​សិស្ស​ជាច្រើន​បាន​ម្ចាស់​ការ​ទៅ​ចុះ​ឈ្មោះ​ឱ្យ​កូន​ចៅ​ខ្លួន​ចូល​រៀន​”។​ ពេល​មាន​លក្ខណ​សម្បត្តិ​បង្រៀន​ និង​រៀន​ល្អ​ គ្រូ​បង្រៀន​បាន​អនុវត្ត​វិធី​បង្ហា​ត់​ បង្រៀន​ថ្មី​ៗ​ជាច្រើន​ រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​អប់​រំកុមារ។​ អ្នក​គ្រូ​ត្រឹង​ណាម​ហុង​ នា​យិកា​សាលា​មត្តេយ្យ​សៅ​ម៉ាយ​ ឃុំ​ដុង​ថាញ់ ទី​រួម​ខេត្ត​ប៊ិញ​មិញ​ ឱ្យ​ដឹង​៖ “រៀង​រាល់​ឆមាស​នៃ​ឆ្នាំ​សិក្សា​ យើង​ខ្ញុំ​តែង​អនុវត្ត​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ ចំ​ពោះ​កុមារ​អា​យុ​៥​ឆ្នាំ​ គឺ “ឱ្យ​កុមារ​ជន​ជាតិ​ខ្មែរ​ ស្គាល់​ពី​តួអក្សរ​” សម្រាប់​ប្អូន​ៗ​ឈាន​ចូល​រៀន​ថ្នាក់​ទី១ យល់​មេ​រៀន​បាន​ឆាប់”។​

ផ្ដើម​ពី​មូល​ដ្ឋាន​គ្រឹះ​ដែល​មាន​តាំង​ពី​កម្រិត​មត្តេយ្យ សិស្ស​ជន​ជាតិ​ខ្មែរ​ក៏​តាម​ទាន់​មេ​រៀន​បាន​ល្អ​ ហើយ​តែង​សម្រេច​កម្ម​វិធី​បឋម​សិក្សា​ ១០០%។​ បច្ចុប្បន្ន​ ខេត្ត​វិញ​ឡុង​ មាន​សាលា​បឋម​សិក្សា​តំ​បន់​ជន​ជាតិ​ភាគ​តិច​៨/៩សម្រេច​បទ​ដ្ឋាន​ជាតិ។​ ជា​ពិសេស​ នៅ​តាម​ឃុំ​មាន​ជន​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ សុទ្ធ​តែ​មាន​សាលា​អនុវិទ្យា​ល័យ។​ អា​ស្រ័យ​ហេតុ​នោះ​ សិស្ស​ជន​ជាតិ​ខ្មែរ​ឋិត​ក្នុង​កម្រិត​អា​យុ​បាន​កៀរ​គរ​ចូល​រៀន​សម្រេច​អត្រា​៩៥,៨%។​  សិស្ស​ជន​ជាតិ​ខ្មែរ​ សម្រេច​កម្ម​វិធី​អនុវិទ្យា​ល័យ​ (២៧៩/២៨២ នាក់ ស្រូប​អត្រា​៩៨,៩%)។​ ខេត្ត​វិញ​ឡុង​ មាន​ឃុំ​ សង្កាត់​ ទីប្រ​ជុំ​ជន​តំ​បន់​ជន​ជាតិ​ចំ​នួន​៨ សម្រេច​បទ​ដ្ឋាន​ឧត្តាន​កម្ម​អប់​រំអនុវិទ្យា​ល័យ​កម្រិត​៣។​

តាម​ប្រ​សាសន៍​លោក​ ថាច់​យឿង ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​វិញ​ឡុង​ ការ​អប់​រំតំ​បន់​ជន​ជាតិ​នៅ​ខេត្ត​វិញ​ឡុង​ មាន​ការ​អភិវឌ្ឍ​ចាប់​ពី​មត្តេយ្យ​រហូត​ដល់​វិទ្យា​ល័យ​ ម្ល៉ោះ​ហើយ​ គុណ​ភាព​នៅ​គ្រប់​កម្រិត​មាន​ភាព​លំ​នឹង។​ ខេត្ត​នៅ​មាន​សាលា​ជន​ជាតិ​អន្តេ​វា​សិក​មួយ​មាន​មូល​ដ្ឋាន​ សម្ភារៈ​និង​ឧបករណ៍​បង្រៀន​គ្រប់​សព្វ​ ធានា​សម្រាប់​សិស្ស​ជាង​២៤០នាក់​ស្នាក់​នៅ​និង​រៀន​សូត្រ៕​

                                 ហា​ថាញ - ថាច់​ធី

ចែករំលែកអត្ថបទ