ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

18/04/2024 - 15:55

សាលា​មធ្យម​សិក្សា​បាលី-ខ្មែរ​ខេត្ត​ត្រា​វិញ អបអរ​សាទ​រខួប​អនុស្សាវ​រីយ៍ ១០ ឆ្នាំ​បង្កើត​សា​លា

មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ខេត្ត​ត្រា​វិញ ទើប​រៀប​ចំ​ពិធី​អប​អរសា​ទរ​ខួប​អនុស្សាវ​រីយ៍ ១០ ឆ្នាំ បង្កើត​សាលា​មធ្យម​សិក្សា​បាលី-ខ្មែរ​ខេត្ត​ត្រា​វិញ។ ចាប់​ពី​ថ្ងៃ​បង្កើត​មក​ទល់​ពេល​នេះ សា​លា​បាន​រួម​ចំណែក​ជា​វិជ្ជ​មាន​យ៉ាង​ច្រើន​លើ​វិស័យ​បណ្តុះ​បណ្តាល និងបំប៉ន​ប្រ​ភព​ធន​ធាន​មនុស្ស​ជា​ច្រើន​ដល់​ខេត្ត។

  អ្នក​តំ​ណាង​ចូល​រួម​ក្នុង​ពិធី​អប​អរ​សាទ​រខួប​អនុស្សាវ​រីយ៍​បង្កើត​សា​លា។

ថ្លែង​ក្នុង​ពិធី​នេះ សម​មិត្ត ឡេ​ថាញ​ប៊ិញ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ បាន​វាយ​តម្លៃ​ខ្ពស់ និង​ស្ងើច​សរ​សើរ​នូវ​ស្នា​ដៃ​សម្រេច​បាន​របស់​សាលា​ក្នុង​អំ​ឡុង​ពេល ១០ ឆ្នាំ​កន្លង។ ទន្ទឹម​នឹង​នោះ សង្ឃឹម​ថា សាលា​នឹង​ឆ្ពោះ​ទៅ​កាន់​ទិស​ដៅ​បណ្តុះ​បណ្តាល​ប្រ​ភព​ធន​ធាន​មនុស្ស រួម​ជាមួ​យ​នឹង​ខេត្ត​អនុវត្ត​ទិស​ដៅ “លើក​កម្ពស់​ប្រ​ជា​បញ្ញា បណ្តុះ​បណ្តាល​ប្រ​ភព​ធន​ធាន​មនុស្ស បំពាក់​បំ​ប៉ន​បញ្ញ​វន្ត” ជា​ជន​ជាតិ​ខ្មែរ​ដល់​ខេត្ត។

ក្នុង​ឱកាស​នេះ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ បាន​ជូន​ប័ណ្ណ​សរ​សើរ​ចំនួន ២១ (ដល់​សមូហ​ភាព​ចំ​នួន ៧ និង​បុគ្គល ១៤ អង្គ​និង​រូប); នា​យក​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល បាន​ជូន​លិខិត​សរ​សើរ​ដល់​បុគ្គល​ចំ​នួន ១៧ រូប ដោយ​មាន​ស្នា​ដៃ​ក្នុង​ការ​កសាង​និង​អភិវឌ្ឍន៍​សា​លា​រៀន៕

                      សើុងម៉ាល័យ-វិមាន

ចែករំលែកអត្ថបទ