ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

15/04/2024 - 13:49

បង្ក​ជំ​ហាន​អភិវឌ្ឍ​ថ្មី​ក្នុង​ការ​ងារ​ជន​ជាតិ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​

ជន​ជាតិ​និង​ព្រះ​ពុទ្ធ​សាសនា​ទក្ខិ​ណនិកាយ​ខ្មែរ​  មាន​កត្តា​ពិសេស​ដោយ​ឡែក​ជា​ច្រើន​ ទាក់​ទង​ដល់​ដំ​ណើរការ​អភិវឌ្ឍន៍​របស់​ប្រ​វត្តិ​សាស្រ្ត​ជន​ជាតិ​ សាសនា​ និង​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​លើ​ភូមិ​សាស្រ្ត​ដែល​ស្នាក់នៅ​នៅ​ណាម​បូ។​ ហេតុ​នោះ​ ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​បទ​បញ្ជា​លេខ​១៩ នា​ពេល​ខាង​មុខ​ គប្បី​វាយ​តម្លៃ​ឱ្យ​បាន​ត្រឹម​ត្រូវ​ចំ​ស្ថាន​ភាព​ថ្មី​ ផ្តើម​ពី​នោះ​ នឹង​មាន​វិធាន​ការ​ជាក់​ស្តែង​ជា​ច្រើន​ ដើម្បី​ជម្នះ​ភាព​កង្វះ​ខាត​ បង្ក​ជំ​ហាន​អភិវឌ្ឍន៍​ថ្មី​ ដើម្បី​ជន​រួម​ជាតិ​ខ្មែរ​ណាមបូ​កាន់​តែអភិវឌ្ឍន៍​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​

ជន​រួម​ជាតិ​ខ្មែរ​នៅ​ស្រុក​ត្រឹង​វ៉ាន់​ថើយ​ ខេត្ត​កា​ម៉ាវ អភិវឌ្ឍ​របរ​ងៀត​ត្រី​កន្ធរ។​

* វាយ​តម្លៃ​ពី​ស្ថាន​ភាព​ថ្មី​

លោក​ ណុង​ក្វឹក​ត្វឹង​ អនុលេខា​គណៈ​កម្ម​ការ​ជំ​នាញ​ការ​បក្ស​នៃ​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ឱ្យ​ដឹង៖ បក្ស​និង​រដ្ឋ​យើង​តែង​ចាត់​ទុក​បញ្ហា​ជន​ជាតិ​ និង​សាមគ្គី​ជន​ជាតិ​ជា​បញ្ហា​យុទ្ធ​សាស្ត្រ​ ជា​មូល​ដ្ឋាន​គ្រឹះ​និង​យូរ​អង្វែង​នៃ​បុព្វ​ហេតុ​បដិវត្តន៍​របស់​ប្រ​ទេស​យើង។​ ទន្ទឹម​នឹង​នោះ​ បាន​ដាក់​ចេញ​នូវ​គោល​ការណ៍​ដ៏​ត្រឹម​ត្រូវ​ជា​ច្រើន​ គ្រប់​ជ្រុង​ជ្រោយ​ និង​សម​ស្រប​ជាមួយ​នឹង​តម្រូវ​ការ​អភិវឌ្ឍន៍តំ​បន់​ជន​ រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ក្នុង​នោះ​មាន​ជន​រួម​ជាតិ​ខ្មែរ។​ គណៈ​ ក្រសួង​ ផ្នែក​មជ្ឈិម​ គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ រណសិរ្ស​ មាតុ​ភូមិ​និង​អង្គ​ការ​មហា​ជន​ភូមិ​ភាគ​តែង​ពង្រីក​តួនា​ទី​ភារ​កិច្ច​ក្នុង​ការ​បញ្ជ្រាប​ ធ្វើ​ឱ្យ​ទៅ​ជា​ភាព​ជាក់​ស្តែង​និង​ផ្សព្វ​ផ្សាយ​អនុវត្ត​គោល​ការណ៍​ គោល​នយោ​បាយ​ ច្បាប់​របស់​បក្ស​និង​រដ្ឋ​ ក្នុង​នោះ​មាន​បទ​បញ្ជា​លេខ​១៩។​ ការ​យល់​ដឹង​របស់​កម្មា​ភិបាល​ បក្ខ​ជន​និង​ប្រ​ជា​ជន​អំ​ពី​ការ​ងារ​ជន​ជាតិ​ត្រូវ​បាន​លើក​កម្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ការ​ងារ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​បាន​ពង្រឹង​ជា​បន្ត​។​ ឆ្លង​តាម​រយៈ​នោះ​ រួម​ចំ​ណែក​អនុវត្ត​ល្អ​ការ​គិត​គូរ​ជីវ​ភាព​ ថែទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​ អភិរក្ស​និង​ពង្រីក​អត្ត​សញ្ញាណ​វប្បធម៌​ លើក​កម្ពស់​គុណ​ភាព​ប្រ​ភព​ធន​ធាន​មនុស្ស​ ពង្រឹង​ប្រ​ព័ន្ធ​នយោ​បាយ​ និង​កង​ជួរ​កម្មា​ភិបាល​ បក្ខ​ជន​ និង​រក្សា​លំ​នឹង​សន្តិ​សុខ​នយោ​បាយ​ សណ្តាប់​ធ្នា​ប់​ សុវត្ថិ​ភាព​សង្គម​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ។ល។​ អា​ស្រ័យ​ហេតុ​នោះ​ ក្នុង​ឆ្នាំ​ខាង​ មុខ​ស្ថាន​ភាព​ជន​រួម​ជាតិ​ខ្មែរ​នៅ​ណាម​បូ​ បន្ត​រក្សា​លំ​នឹង​និង​វិវត្តន៍​ជា​វិជ្ជ​មាន​ ដោយ​ជន​រួម​ជាតិ​ភាគ​ច្រើន​ជឿ​ជាក់​លើ​ការ​ដឹក​នាំ​របស់​បក្ស​ និង​ការ​គ្រប់​គ្រង​របស់​រដ្ឋ។​

ថ្វី​ដ្បិត​ដូច្នេះ​ក្តី​ ការ​ព្យា​ករណ៍​ក្នុង​ពេល​ខាង​មុខ​ ជន​រួម​ជាតិ​នឹង​បន្ត​ប្រ​ឈម​មុខ​នឹង​ការ​លំ​បាក​ខាង​សេដ្ឋ​កិច្ច​-សង្គម​ ដោយ​និន្នា​ការ​កម្ម​ករ​ចំ​ណាក​ស្រុក​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ទៅ​កាន់​ក្រុង​ហូជី​មិញ​ ខេត្ត​នា​នា​ និង​មណ្ឌល​ឧស្សា​ហកម្ម​ធំ​ៗ​ ដើម្បី​ប្រ​កប​របរ​ចិញ្ចឹម​ជីវិត តែង​កើត​មាន​ជា​ហូរ​ហែ បង្កប់​នូវ​ការ​លំ​បាក​ បញ្ហា​ប្រ​ឈម​អំ​ពី​ការ​គ្រប់​គ្រង​សង្គម​ អាច​បណ្តាល​ឱ្យ​អស្ថិរ​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​លើ​ភូមិ​សាស្រ្ត។​ ទន្ទឹម​នឹង​នោះ​ ការ​ព្យា​ករណ៍​អំ​ពី​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ និង​ហា​និភ័យ​គ្រោះ​ធម្ម​ជាតិ​ ពិសេស​គ្រោះ​រាំង​ស្ងួត​ ជ្រាប​ទឹក​ប្រៃ និង​ស្រុត​បាក់​ដី​តាម​ឆ្នេរ​សមុទ្រ​ ក៏​មាន​ការ​ប្រែ​ប្រួល​យ៉ាង​ស្មុគ​ស្មាញ​ និង​ធ្ងន់​ធ្ងរ​បណ្តាល​ឱ្យ​ខូច​ខាត​ដល់​ទ្រព្យ​សម្បត្តិ​ រង​ផល​ប៉ះ​ពាល់​ដល់​ការ​ផលិត និង​ជីវ​ភាព​របស់​ប្រ​ជា​ជន​ផង​ដែរ​ បំ​ផុត​គឺនៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ តំ​បន់​ជន​រួម​ជាតិ​ខ្មែរ។​ ម្យ៉ាង​ទៀត​ ការ​អភិវឌ្ឍ​របស់​សង្គម​ឌីជី​ថល និង​ផ្លាស់​ប្តូរ​ឌីជី​ថល គឺជា​បដិវត្តន៍​ដ៏​ខ្លាំង​ក្លា​លើ​គ្រប់​វិស័យ​-ជា​ឱកាស​សម្រាប់​ជន​រួម​ជាតិ​ឈាន​ឡើង​និង​អភិវឌ្ឍន៍។​ ប៉ុន្តែ​ក្នុង​លក្ខណៈ​គុណ​ភាព​ប្រ​ភព​ធន​ធាន​មនុស្ស​នៅ​ទាប​ ការ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​មិន​ស្ថិរ​ភាព​ ហា​និភ័យ​ក្រ​ឡើង​វិញ​ក្នុង​ជន​រួម​ជាតិ​នៅ​មាន​កម្រិត​ខ្ពស់​ គឺ​ជា​បញ្ហា​ប្រ​ឈម​ដ៏​ធំ​មួយ។​

ក្នុង​និន្នា​ការ​សមាហ​រណ​កម្ម​និង​អភិវឌ្ឍន៍ តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​រង​ផល​ប៉ះ​ពាល់​ទាំង​ ផ្នែក​វិជ្ជ​មាន​ និង​អវិជ្ជ​មាន​របស់​សេដ្ឋ​កិច្ច​ទីផ្សារ។​ ជាង​នេះ​ទៅ​ទៀត​ ការ​បែង​ចែក​មាន​ក្រ អត្ត​សញ្ញាណ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ប្រ​ឈម​នឹង​ការ​សាប​រលាប​ជាសន្សឹម​ៗ​ បរិស្ថាន​ជីវ​ស្ថាន​កំ​ពុង​រង​ការ​បំ​ពាន​ ស្ថាន​ភាព​តម្លៃ​របស់​ទំ​និញ​ដាំ​ដុះ​ ចិញ្ចឹម​សត្វ​មិន​លំ​នឹង​; ចំ​ពោះ​គ្រួ​សារ​មាន​ដី​ផលិត​តិច​តួច ឬ​គ្មាន​ដី​ផលិត​តែង​ទៅ​ធ្វើ​ការ​ស៊ី​ឈ្នួល​ បច្ចុប្បន្ន​ មាន​និន្នា​ការ​លក់​ឬ​បញ្ចាំ​ដី​ ចំ​ណាក​ស្រុក​ ឡើង​ទៅ​ក្រុង​ហូជី​មិញ​ និង​ខេត្ត​ប៊ិញ​យឿង ដុង​ណាយ ដើម្បី​ស្វែង​រក​ការ​ងារ​ធ្វើ​ដែល​មាន​ប្រាក់​ចំ​ណូល​លំ​នឹង​ កំ​ពុង​មាន​និន្នា​ការ​កើន​ឡើង។​ ព្រោះ​ហេតុ​នោះ​ តាម​ប្រ​សាសន៍​លោក​ចៅ​អាន អនុប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​អាង​យ៉ាង​ គប្បី​មាន​វិធាន​ការ​គ្រប់​គ្រង​ហ្មត់​ចត់​ការ​លក់​ ឬ​បញ្ចាំ​ដី​នៅ​តំ​បន់​ជន​រួម​ជាតិ​ ដើម្បី​ធានា​គ្រួ​សារ​ជន​រួម​ជាតិ​មាន​សម្ភារៈផលិត​ចិញ្ចឹម​គ្រួ​សារ​ ដើម្បី​ចៀស​វាង​ការ​បំ​ផ្លាញ​បរិស្ថាន​រស់​នៅ​ និង​ជម្លោះ​ក្នុង​តំ​បន់​ បំ​ផុត​ក្នុង​ជន​រួម​ជាតិ​ខ្មែរ។ល។​ បញ្ហា​ខាង​លើ​ទាំង​អស់​នេះ​ គប្បី​ទទួល​ស្គាល់​និង​វិភាគ​ឱ្យ​បាន​ហ្មត់​ចត់​ ដើម្បី​ត្រៀម​ដល់​ដំ​ណាក់​កាល​ថ្មី​អំ​ពី​ការ​ងារ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ណាម​បូ​។​

* គប្បី​បង្ក​ជំ​ហាន​ផ្លាស់​ថ្មី​...

លោក​ ផាម​វ៉ាន់​ហេវ  អនុលេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ ឱ្យ​ដឹង៖ ជំ​រុញ​អនុវត្ត​បទ​បញ្ជា​លេខ​ ១៩ ក៏​ដូច​ជា​គោល​នយោ​បាយ​ជន​ជាតិ​ផ្សេង​ទៀត​  គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ នឹង​ចង្អុល​ការ​ដល់​គណៈ​កម្មា​ធិកា​បក្ស រដ្ឋ​អំ​ណាច​ និង​មន្ទីរ​ គណៈ​ ផ្នែក​ដែល​ជាប់​ពាក់​ព័ន្ធ​គ្រប់​លំ​ដាប់​ថ្នាក់​ ផ្សព្វ​ផ្សាយ​ដល់​កម្មា​ភិបាល​ បក្ខ​ជន​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិក​និង​ប្រ​ជា​ជន​ បំ​ផុត​គឺជន​រួម​ជាតិ​ភាគ​តិច​បញ្ជ្រាប​នូវ​គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ ពិសេស​គឺសេចក្តី​កំ​ណត់​របស់​ច្បាប់​ និង​គោល​នយោ​បាយ​ថ្មី​ដែល​ជាប់​ពាក់​ព័ន្ធ​ផ្ទាល់​ដល់​ជន​រួម​ជាតិ​ភាគ​តិច​និយាយ​រួម​ និង​ជន​រួម​ជាតិ​ខ្មែរ​និយាយ​ដោយ​ឡែក។​ ផ្តើម​ពី​នោះ​ ម្ចាស់​ការ​និង​ធ្វើ​ឱ្យ​ជាក់​ស្តែង​នូវ​គោល​ការណ៍​ គោល​នយោ​បាយ​ជន​ជាតិ​របស់​បក្ស​ និង​រដ្ឋ​ បាន​ទាន់​ពេល​ ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​និង​ទទួល​ខុស​ត្រូវ​របស់​គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ និង​ប្រ​ជា​ជន​ក្នុង​ការ​អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ​; អំ​ណះ​អំ​ណាង​ភាព​មិន​ងាក​រេនៃ​គោល​នយោ​បាយ​ជន​ជាតិ​របស់​បក្ស​និង​រដ្ឋ​៖ បណ្តា​ជន​ជាតិ​វៀត​ណាម​សមភាព​ សាម​គ្គី​ គោ​រព​និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​អភិវឌ្ឍន៍។​ ក្រុង​ប្រ​មូល​ផ្តុំ​ប្រ​ភព​កម្លាំង​វិនិ​យោគ​អភិវឌ្ឍ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​; ពិសេស​គឺយក​ចិត្ត​ទុក​ដាក់​ដល់​បញ្ហា​លើក​កម្ពស់​ប្រ​ជា​បញ្ញា​ បណ្តុះ​បណ្តា​ល​ធន​ធាន​មនុស្ស​ កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ កសាង​ប្រ​ព័ន្ធ​ន​យោ​បាយ​ មូល​ដ្ឋាន​រឹង​មាំ ផ្សារ​ភ្ជាប់​នឹង​ធានា​ការ​ពារ​ប្រ​ទេស​-សន្តិ​សុខ​ បង្ក​ស្ថិរ​ភាព​និង​អភិវឌ្ឍន៍​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ។ល។​ ក្រុង​បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​ និង​បង្ក​លក្ខណៈ​ដើម្បី​ពង្រីក​តួនា​ទីរបស់​សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ គណៈ​កម្ម​ការ​វត្ត​ មន្ត្រី​សង្ឃ​ អ្នក​មាន​ប្រ​ជា​ប្រិយ​ និង​កម្លាំង​ស្នូល​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​; បន្ត​ពង្រីក​ប្រ​សិទ្ធ​ភាព​តួនាទី​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​និយាយ​រួម​ ជន​រួម​ជាតិ​ខ្មែរ​និយាយ​ដោយ​ឡែក​ក្នុង​បុព្វ​ហេតុ​ កសាង​និង​ការ​ពារ​មាតុ​ភូមិ។​

មតិ​ជា​ច្រើន​យល់​ថា​ ដើម្បី​បន្ត​អនុវត្ត​ល្អ​នូវ​គោល​នយោ​បាយ​ជន​ជាតិ​ គប្បី​ពង្រឹង​ការ​ដឹក​នាំ ចង្អុល​ការ​និង​លើក​កម្ពស់​ការ​យល់​ដឹង​ ការ​ទទួល​ខុស​ត្រូវ​របស់​ប្រ​ព័ន្ធ​ន​យោ​បាយ​ អំ​ពី​ការ​ងារ​ជន​ជាតិ​ សាសនា​ អំ​ពី​ជន​ជាតិ​និង​ព្រះ​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ​ក្នុង​ស្ថាន​ភាព​ថ្មី។​ អត់​ធ្មត់​អនុវត្ត​ទស្សនៈ​របស់​បក្ស​អំ​ពី​ការ​ងារ​ជន​ជាតិ​និង​សាសនា​ តាម​សេចក្តី​សម្រេច​ចិត្ត​របស់​បក្ស។​ ធ្វើ​ឱ្យ​សុក្រឹត​ប្រ​ព័ន្ធ​គោល​នយោ​បាយ​ និង​ច្បាប់​ដែល​ជាប់​ពាក់​ព័ន្ធ​ដល់​ជន​រួម​ជាតិ​ភាគ​តិច​ ក្នុង​នោះ​ មាន​ជន​រួម​ជាតិ​ខ្មែរ​។​ គោល​នយោ​បាយ​ អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​- សង្គម​ ការ​ការ​ពារ​ប្រ​ទេស​ សន្តិ​សុខ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ត្រូវ​តែគ្រប់​ជ្រុង​ជ្រោយ​ សំ​ដៅ​អភិវឌ្ឍន៍​ដោយ​ចីរ​ភាព​និង​ពង្រីក​ឧត្តម​ភាព​ សក្តានុភាព​របស់​តំ​បន់​ និង​ស្មារតី​ឈាន​ឡើង​ដោយ​ខ្លួន​ឯង​របស់​ជន​រួម​ជាតិ​។​ ពង្រីក​រាល់​ប្រ​ភព​កម្លាំង​ ទាញ​យក​សក្តានុ​ភាព​ ឧត្តមភាព​ ដើម្បី​អភិវឌ្ឍ​ដោយ​ចីរ​ភាព​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​; ធានា​ការ​ការ​ពារ​ប្រ​ទេស​-សន្តិ​សុខ​; អភិរក្ស​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ដ៏​ល្អ​របស់​ជន​ជាតិ។​ ទន្ទឹម​នឹង​នោះ​ ផ្តុំ​កម្លាំង​ដោះ​ស្រាយ​មាន​ប្រ​សិទ្ធ​ភាព​នូវ​បញ្ហា​បន្ទាន់​; ពិនិត្យ​មើល​ ផ្គួប​បញ្ចូល​ ធ្វើ​វិសោធន​កម្ម​និង​បំ​ពេញ​បន្ថែម​គោល​នយោ​បាយ​; លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​កម្ម​វិធី​ គម្រោង​; ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ ធ្វើ​ពិពិធ​កម្ម​និង​សង្គមូបនីយ​កម្ម​ប្រ​ភព​ធន​ធាន​ ដើម្បី​វិនិ​យោគ​អភិវឌ្ឍន៍​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច។​

តាម​ប្រ​សាសន៍​លោក​ សើុង​ភឿក​ហ្វាង​ អតីត​អនុរដ្ឋ​មន្ត្រី​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ៖ ជន​ជាតិ​និង​ព្រះ​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ​ មាន​កត្តា​ពិសេស​ជា​ច្រើន​ ជាប់​ពាក់​ព័ន្ធ​ដល់​ដំ​ណើរ​ការ​អភិវឌ្ឍន៍​របស់​ប្រ​វត្តិ​សាស្ត្រ​ជន​ជាតិ​ សាសនា​ និង​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​លើ​ភូមិ​សាស្រ្ត​ស្នាក់​នៅ​ណាម​បូ។​ គោល​នយោ​បាយ​រួម​របស់​ជន​ជាតិ​ និង​សាសនា​ក្នុង​ទូទាំង​ប្រ​ទេស​ គឺពិ​បាក​ នឹង​ធ្វើ​ឱ្យ​ទៅ​ជា​ភាព​ជាក់​ស្តែង​បាន​ពេញ​លេញ​តាម​តថ​ភាព​ស្ថាន​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាស់។​ ព្រោះ​ហេតុ​នោះ​ ក្រៅ​ពី​គោល​នយោ​បាយ​ស្តីពី​ជន​ជាតិ​ភាគ​តិច​ និង​សាសនា​និយាយ​រួម​ក្នុង​ទូទាំង​ប្រ​ទេស​ គប្បី​មាន​បទ​បញ្ជា​ដោយ​ឡែក​ចំ​ពោះ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ ដូច​ជា​បទ​បញ្ជា​លេខ​១៩ ។​ ដើម្បី​បទ​បញ្ជា​សម្រាប់​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ពង្រីក​ ប្រ​សិទ្ធ​ភាព​ល្អ​នោះ​ គប្បី​ធ្វើ​ឱ្យ​ជាក់​ស្តែង​នូវ​គោល​នយោ​បាយ​ ធានា​ប្រ​ភព​កម្លាំង​អនុវត្ត​ និង​ប្រ​គល់​ឱ្យ​ប្រ​ព័ន្ធ​ស្ថាប័ន​ការ​ងារ​ជន​ជាតិ​ គ្រប់​លំ​ដាប់​ថ្នាក់​ ចង្អុល​ការ​ សហ​ការ​ជា​មួយ​ស្ថាប័ន​សមត្ថ​កិច្ច​នៅ​តាម​ភូមិ​ភាគ​ដើម្បី​រៀប​ចំ​អនុវត្ត​។​ ត្រួត​ពិនិត្យ​តាម​កាល​កំ​ណត់​ សរុប​បណ្តោះ​អា​សន្ន​ បូក​សរុប​វាយ​តម្លៃ​ទៅ​តាម​ដំ​ណាក់​កាល​នីមួយ​ៗ​ច្បាស់​លាស់​ និង​ធ្វើ​សេនា​ធិការ​ស្នើ​នូវ​គោល​ការណ៍​ គោល​នយោ​បាយ​ថ្មី​សម​ស្រប​នឹង​ភាព​ជាក់​ស្តែង៕​

                                 ថាញ់​ឡុង​-វិមាន​

ចែករំលែកអត្ថបទ