ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

15/04/2024 - 13:49

ការ​កំ​ណត់​គោល​នយោ​បាយ​ បង្ក​កម្លាំង​ចលករ​អភិវឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​

នៅ​ថ្ងៃ​ទី ១០ ខែ​មក​រា ឆ្នាំ​២០១៨ គណៈ​លេខា​មជ្ឈិមបក្ស​ បាន​ចេញ​បទ​បញ្ជា​លេខ​ ១៩- CT/TW ស្តី​ពី​ការ​ពង្រឹង​ការ​ងារ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ស្ថាន​ភាព​ថ្មី​ (បទ​បញ្ជា​លេខ​១៩)។​ ក្រោយ​រយៈ​ពេល​ជាង​ ៥ ឆ្នាំ​អនុវត្ត​ជាក់​ស្ដែង​ បទ​បញ្ជា​លេខ​ ១៩ បាន​ក្លាយ​ជា​ការ​កំណត់​គោល​នយោ​បាយ​ បង្ក​ជា​កម្លាំង​ចលករ​ជំ​រុញ​ការ​អភិវឌ្ឍ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ណាម​បូ​ សម​ស្រប​នឹង​ការ​រំពឹង​ទុក។​

បទ​បញ្ជា​លេខ​ ១៩ - កំ​ណត់​គោល​នយោ​បាយ​ផ្តើម​ពី​ការ​ស្នង​បន្ត​និង​អភិវឌ្ឍន៍

 លោក​ ផាម​វ៉ាន់​ហេវ អនុលេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​កឹង​ធើ អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ និង​ប្រ​សិទ្ធ​ពរ​ដល់​ព្រះ​សង្ឃ​ អា​ចារ្យ​ បង​ប្អូន​ជន​រួម​ជាតិ​ខ្មែរ​ នៅ​វត្ត​ពោធិ៍​សំ​រោង​ (ខណ្ឌ​អូម៉ូង​) ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ។​    រូប​ថត​៖ ង៉ុក​ក្វៀង​

រួម​ជា​មួយ​បណ្តា​ជន​ជាតិ​ភាគ​តិច​ដទៃ​ទៀត​ ជន​រួម​ជាតិ​ខ្មែរ​តែង​បាន​គណៈ​កម្មា​ធិការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​ រដ្ឋ​អំ​ណាច​រណ​សិរ្ស​មាតុ​ភូមិ​និង​អង្គ​ការ​មហា​ជន​នា​នា​ពី​មជ្ឈិម​ដល់​មូល​ដ្ឋាន​ យក​ចិត្ត​ទុក​ដាក់​ បង្ក​លក្ខណ​សម្បត្តិ​ដើម្បី​ពង្រីក​លទ្ធ​ភាព​ផ្ទាល់​ខ្លួន​ សមា​ហរណ​កម្ម​និង​អភិវឌ្ឍ​។​ ក្នុង​នោះ​ បទ​បញ្ជា​លេខ​ ១៩ ត្រូវ​បាន​ចាត់​ជា​ការ​កំ​ណត់​គោល​នយោ​បាយ​ប្រ​កប​ដោយ​លក្ខណៈ​ស្នង​បន្ត​ ធ្វើ​បច្ចុប្បន្ន​ភាព​និង​បំ​ពេញ​នូវ​ខ្លឹម​សារ​សំ​ខាន់​ៗ​នៃ​បទ​បញ្ជា​លេខ​ ៦៨-CT/TW ចុះ​ថ្ងៃ​ទី១៨ ខែ​មេសា​ ឆ្នាំ​១៩៩១ របស់​គណៈ​លេខា​ ស្តីពី​ការ​ងារ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​(បទ​បញ្ជា​លេខ​៦៨)…។​

* បទ​បញ្ជា​ផ្តើម​ពី​ការ​ស្នង​បន្ត​ បង្ក​សម្ទុះ​ថ្មី​

តំ​បន់​ណាម​បូ​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​ ៥៣ ជន​ជាតិ​ ដោយ​មាន​មនុស្ស​ជាង​ ២,៣ លាន​នាក់។​ ក្នុង​នោះ​ ជន​រួម​ជាតិ​ខ្មែរ​ច្រើន​បំ​ផុត​ ដោយ​មាន​មនុស្ស​ប្រ​មាណ​ ១,៣៦ លាន​នាក់ ស្រូប​អត្រា​ប្រ​មាណ​៤,៤៥% នៃ​ចំ​នួន​ប្រ​ជា​ជន​ក្នុង​ទូទាំង​តំ​បន់​ណាម​បូ។​

លោក​ សើុង​ភឿក​ហ្វាង​ អតីត​អនុរដ្ឋ​មន្ត្រី​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ឱ្យ​ដឹង៖ ការ​ដែល​គណៈ​លេខា​ម​ជ្ឈិមបក្ស​ បាន​ដាក់​ចេញ​បទ​បញ្ជា​លេខ​ ៦៨ និង​បទ​បញ្ជា​លេខ​ ១៩ នៅ​ពីរ​ដំ​ណាក់​កាល​ផ្សេង​គ្នា​ មាន​អត្ថ​ន័យ​សំ​ខាន់​ណាស់​សម្រាប់​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ។​ បទ​បញ្ជា​លេខ​ ៦៨ មាន​សារៈ​សំ​ខាន់​ពិសេស​ក្នុង​ការ​ជម្នះ​ចំ​ណុច​អវិជ្ជ​មាន​ ការ​ខ្វះ​ចន្លោះ​របស់​ភូមិ​ភាគ​មួយ​ចំ​នួន​ក្នុង​ការ​អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ​ គោល​នយោ​បាយ​សាសនា​សម្រាប់​ជន​រួម​ជាតិ​ខ្មែរ​និង​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ​ នៅ​ដើម​ទសវត្សរ៍ ៨០ នៃ​សតវត្សរ៍​ទី ២០ ។​ បទ​បញ្ជា​លេខ​ ៦៨ បាន​ដោះ​ស្រាយ​មួយ​ជំ​ហាន​ៗ​ នៅ​រាល់​បញ្ហា​លំ​បាក​ កង្វល់​ជាប់​ទាក់​ទិន និង​ពង្រឹង​ទំ​នុក​ចិត្ត​ក្នុង​ជន​រួម​ជាតិ​លើ​ការ​ដឹក​នាំ​របស់​បក្ស​និង​រដ្ឋ​ ចំ​ពោះ​តំ​បន់​ជន​ជាតិ​ខ្មែរ។​ ពង្រឹង​ផែន​មហា​សាមគ្គី​ជន​ជាតិ​ សាសនា​ ពូន​ផ្តុំ​មនោ​សញ្ចេត​នា​ភូមិ​ផង​របង​ជា​មួយ​ និង​ស្មារតី​ជាតិ​ ជន​ជាតិ​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​។​ លទ្ធ​ផល​នៃ​ការ​អនុវត្ត​បទ​បញ្ជា​បាន​រួម​ចំ​ណែក​ជា​វិជ្ជ​មាន​ក្នុង​ការ​ដោះ​ស្រាយ​ការ​លំ​បាក​ជា​បន្ទាន់​ ជម្នះ​បន្តិច​ម្តង​ៗ​ភាព​ខ្វះ​ចន្លោះ​ក្នុង​ដំ​ណាក់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ បង្វែរ​ពី​ដំ​ណាក់​កាល​ផ្គត់​ផ្គង់​ទៅ​ជា​សម័យ​ផ្លាស់​ថ្មី​របស់​ប្រ​ទេស​ជាតិ។​ “គោល​ការណ៍​ គោល​នយោ​បាយ​អំ​ពី​ជន​ជាតិ​ សាសនា​របស់​បក្ស​ រដ្ឋ​ ក្នុង​បទ​បញ្ជា​លេខ​ ៦៨ ដែល​បាន​បទ​បញ្ជា​លេខ​ ១៩ ស្នង​បន្ត​និង​ធ្វើ​បច្ចុប្បន្ន​ភាព​បន្ថែម​ពី​ទស្សនៈ​ផ្លាស់​ថ្មី​ យោង​តាម​សេចក្តី​សម្រេច​របស់​បក្ស​នៅ​រាល់​មហា​សន្និ​បាត។​ ខ្លឹម​សារ​គោល​នយោ​បាយ​នៃ​បទ​បញ្ជា​លេខ​១៩ គ្រប់​ជ្រុង​ជ្រោយ​ ព្រម​ៗ​គ្នា​ គ្រប​ដណ្តប់​លើ​គ្រប់​វិស័យ​នៃ​ភូមិ​សាស្ត្រ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ។​ គោល​នយោ​បាយ​អម​ដោយ​ការ​រៀប​ចំ​ប្រ​ភព​កម្លាំង​របស់​មជ្ឈិម​ ភូមិ​ភាគ​ ផ្គួប​បញ្ចូល​គោល​នយោ​បាយ​ជន​ជាតិ​រួម​ និង​កម្ម​វិធី​គម្រោង​​ជា​មួយ​ដំ​ណោះ​ស្រាយ​ ភាគ​កម្រិត​ជាក់​ស្តែង។​ នៅ​ក្នុង​បទ​បញ្ជា​លេខ​ ១៩ សកម្ម​ភាព​សាសនា​ផ្សារ​ភ្ជាប់​នឹង​ជន​ជាតិ​ ត្រូវ​បាន​អនុវត្ត​ប្រ​កប​ដោយ​ភាព​ឈ្លាស​វៃ​និង​មាន​លក្ខណៈ​ពិសេស​ដោយ​ឡែក​ផ្អែក​តាម​ទ្រឹស្តី​ពុទ្ធ​សាសនា​ ផ្សារ​ភ្ជាប់​នឹង​លក្ខណៈ​ពិសេស​របស់​ជន​ជាតិ​ខ្មែរ។ល។​ ការ​ងារ​ត្រួត​ពិនិត្យ​ ដាស់​តឿន​ សរុប​បណ្តោះ​អា​សន្ន​ បូក​សរុប​វាយ​តម្លៃ​ការ​រៀប​ចំ​អនុវត្ត​គោល​នយោ​បាយ​ បាន​មជ្ឈិម​និង​ភូមិ​ភាគ​នា​នា​អនុវត្ត​យ៉ាង​ហ្មត់​ចត់​ បង្ក​សម្ទុះ​ថ្មី​សម្រាប់​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​អភិវឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​”-លោក​ សើុង​ភឿក​ហ្វាង​ បាន​ចែក​រំលែក​ដូច្នេះ។​

* ការ​ប្តេជ្ញា​ចិត្ត​ថ្មី​

ជន​រួម​ជាតិ​ខ្មែរ​នៅ​ណាម​បូ​ រស់​នៅ​ជា​សហគមន៍ លាយ​ឡំ​ជា​មួយ​នឹង​ជន​ជាតិ​កិញ ជន​ជាតិ​ចិន​ និង​ជន​ជាតិ​ផ្សេង​ៗ​មួយ​ចំ​នួន​ទៀត​រស់​នៅ​ប្រ​មូល​ផ្តុំ​សំ​ខាន់​នៅ​ខេត្ត​ ក្រុង​ទាំង​ ៩ តំ​បន់​និរតី​ទិស​ (សុក​ត្រាំង​ ត្រា​វិញ​ គៀង​យ៉ាង​ អាង​យ៉ាង​ បាក​លីវ​ កាម៉ាវ វិញ​ឡុង​ ហូវ​យ៉ាង​និង​ក្រុង​កឹង​ធើ)។​ មួយ​ចំ​នួន​រស់​នៅ​ក្រុង​ហូជីមិញ​ និង​បណ្តា​ខេត្ត​តំ​បន់​ភូមិ​ភាគ​អា​គ្នេយ៍។​ ក្នុង​នោះ​ ជន​រួម​ជាតិ​ខ្មែរ​ភាគ​ច្រើន​រស់​នៅ​តំ​បន់​ភ្នំ​ តំ​បន់​ដាច់​ស្រ​យាល​ ប្រ​កប​របរ​កសិកម្ម​ជា​ចម្បង​ ជីវ​ភាព​នៅ​ជួប​ការ​លំ​​បាក​ច្រើន​។​ អា​ស្រ័យ​ហេតុ​នេះ​ ការ​ផ្សព្វ​ផ្សាយ​បទ​បញ្ជា​លេខ​១៩ ត្រូវ​បាន​ភូមិ​ភាគ​ជា​ច្រើន​យក​ចិត្ត​ទុក​ដាក់​ពិសេស​ បង្ហាញ​ច្បាស់​ពី​ការ​ប្តេជ្ញា​ចិត្ត​អនុវត្ត។​

នៅ​ខេត្ត​ត្រា​វិញ​ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​ ៣១៨ ពាន់​នាក់ ស្រូប​អត្រា​ជាង​ ២៤% នៃ​ចំ​នួន​ប្រ​ជា​ជន​ទូទាំង​ខេត្ត​។​ ការ​ផ្សព្វ​ផ្សាយ​បញ្ជ្រាប​បទ​បញ្ជា​លេខ​១៩ គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ត្រា​វិញ​ បាន​កសាង​ផែន​ការ​លេខ​៨១-KH/TU ចុះ​ថ្ងៃ​ទី ២៣ ខែ​មេសា​ ឆ្នាំ​២០១៨ ស្តី​ពី​ការ​អនុវត្ត​បទ​បញ្ជា​លេខ​ ១៩ ។​ ទន្ទឹម​នឹង​នោះ​ គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ត្រា​វិញ​ ក៏​បាន​ចេញ​សេចក្តី​សម្រេច​លេខ​ ០៦-NQ/TU ចុះ​ ថ្ងៃ​ទី ៨ ខែ​តុលា​ ឆ្នាំ​២០២១ ស្តីពី​ការ​បន្ត​អភិវឌ្ឍន៍​គ្រប់​ជ្រុង​ជ្រោយ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ត្រា​វិញ​ ដំ​ណាក់​កាល​ ២០២១ - ២០២៥ កំ​ណត់​ទិស​ដៅ​ដល់​ឆ្នាំ​២០៣០។ល។​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​ អង្គ​ការ​នយោ​បាយ​- សង្គម​ខេត្ត​ត្រា​វិញ​ និង​មូល​ដ្ឋាន​នា​នា​ក្នុង​ខេត្ត​ ក៏​បាន​រៀប​ចំ​ផ្សព្វ​ផ្សាយ​បញ្ជ្រាប​និង​អនុវត្ត​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​ពី​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ អំ​ពី​ការ​ងារ​ជន​ជាតិ​ ព្រម​ទាំង​កសាង​និង​ចែង​ជាធរ​មាន​ឯក​សារ​បញ្ជាក់​ពី​ការ​អនុវត្ត​ការ​ងារ​ជន​ជាតិ​លើ​ភូមិ​សាស្ត្រ​ខេត្ត​ ផ្សារ​ភ្ជាប់​នឹង​ការ​អនុវត្ត​បទ​បញ្ជា​លេខ​ ១៩ និង​ភារ​កិច្ច​នយោ​បាយ​គ្រប់​ស្ថាប័ន​និង​អង្គ​ភាព​នីមួយ​ៗ។​

លោក​ ផាម​វ៉ាន់​ហេវ អនុលេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ឱ្យ​ដឹង​៖ “បន្ទាប់​ពី​បទ​បញ្ជា​លេខ​១៩ ប្រ​កាស​ដាក់​ចេញ​ជាធរ​មាន​ គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ បាន​ចេញ​សារ​លិខិត​ជាផ្លូវ​ការ​ សំ​ណូម​ពរ​ដល់​គណៈ​កម្មា​ធិការ​បក្ស​ គ្រប់​លំ​ដាប់​ថ្នាក់​ អង្គ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ រណសិរ្ស​មាតុ​ភូមិ​និង​អង្គ​ការ​មហា​ជន​នា​នា​ ក្នុង​ក្រុង​ អនុវត្ត​ល្អ​នូវ​ខ្លឹម​សារ​សំ​ខាន់​ៗ​ក្នុង​បទ​បញ្ជា។​ យោង​តាម​រយៈ​នោះ​ គណៈ​កម្មា​ធិការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​ រដ្ឋ​អំ​ណាច​ រណសិរ្ស​មាតុ​ភូមិ​និង​អង្គ​ការ​នយោ​បាយ​-សង្គម​គ្រប់​ថ្នាក់​ តែង​យក​ចិត្ត​ទុក​ដាក់​ដឹក​នាំ​ផ្សព្វ​ផ្សាយ​អនុវត្ត​ល្អ​នូវ​គោល​ការណ៍​ សេចក្តី​សម្រេច​របស់​បក្ស​ ច្បាប់​របស់​រដ្ឋ​ គោល​នយោ​បាយ​ កម្ម​វិធី​និង​គម្រោង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ។​ ទន្ទឹម​នឹង​នោះ​ បង្ក​លក្ខណ​សម្បត្តិ​ដល់​ជន​រួម​ជាតិ​ភាគ​តិ​ច​និយាយ​រួម​ ជន​រួម​ជាតិ​ខ្មែរ​និយាយ​ដោយ​ឡែក​ ជាជំ​ហា​ន​ៗ​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ ស្មារ​តី។ល។​ សកម្ម​ភាព​អភិរក្ស​ ថែរក្សា​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ ត្រូវ​បាន​ក្រុង​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ ការ​ងារ​ថែទាំ​សុខ​ភាព​ជន​រួម​ជាតិ​ត្រូវ​បាន​អនុវត្ត​ល្អ។ល។​ អំ​ពី​ការ​អនុវត្ត​បទ​បញ្ជា​លេខ​ ១៩ ក្នុង​រយៈ​ពេល​កន្លង​ លោក​ ណុង​ក្វឹក​ត្វឹង​ អនុប្រ​ធាន​គណៈ​កម្ម​ការ​ជំ​នា​ញ​ការ​បក្ស​នៃ​គណៈ​កម្មា​ធិការ​ជន​ជាតិ​ វាយ​តម្លៃ៖ គ្រប់​ក្រសួង​ គណៈ​ ផ្នែក​ មជ្ឈិម​ គណៈ​កម្មា​ធិការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​នា​នា​ តែង​ផ្សព្វ​ផ្សាយ​ បញ្ជ្រាប​ស៊ី​ជម្រៅ​ពី​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ អំ​ពី​ការ​ងារ​ជន​ជាតិ​និយាយ​រួម​ និង​ការ​ងារ​ជន​ជាតិ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​និយាយ​ដោយ​ឡែក។​ ផ្តើម​ពី​គោល​ការណ៍​ គោល​មាគ៌ា​ គោល​នយោ​បាយ​ជាក់​ស្តែង​ បាន​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​ រដ្ឋ​ គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ​ ជន​រួម​ជាតិ​ជឿ​ជាក់​លើ​ការ​ដឹក​នាំ​របស់​បក្ស​ និង​ការ​គ្រប់​គ្រង​របស់​រដ្ឋ​ ត្រូវ​បាន​ពង្រឹង​ពង្រីក​ជា​បន្ត​។​ ជន​រួម​ជាតិ​អនុវត្ត​ល្អ​នូវ​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ លើក​កម្ពស់​ឆន្ទៈ​ខ្លួន​ទីពឹង​ខ្លួន​ ខ្នះ​ខ្នែង​ច្នៃ​ប្រ​តិដ្ឋ​ក្នុង​ការ​ពលកម្ម​ផលិត ធ្វើ​អា​ជីវ​កម្ម​ សាម​គ្គី​ ផ្សារ​ភ្ជាប់​នឹង​បណ្តា​ជន​ជាតិ​លើ​ភូមិ​សាស្ត្រ​ ខិត​ខំ​រួម​ជា​មួយ​ជន​រួម​ជាតិ​បណ្តា​ជន​ជាតិ​ គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​អនុវត្ត​ជោគ​ជ័យ​ទិស​ដៅ​ ភារ​កិច្ច​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ភាគ៕​

តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ បាន​និង​កំ​ពុង​អភិវឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​

ឥឡូ​វបើ​បាន​មក​កាន់​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ ឬ​ក៏​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​នៅ​ណាម​បូ​ ទើប​ឃើញ​ច្បាស់​ពី​ភាព​ផ្លាស់​ថ្មី។​ មិន​ត្រឹម​តែ​ភូមិ​ស្រុក​ស៊ី​វិ​ល័យ​ទំ​នើប​ទាន់​សម័យ​ប៉ុណ្ណោះ​ទេ​ ជីវ​ភាព​សម្ភារៈ ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ​ក៏​បាន​លើក​កម្ពស់​ផង​ដែរ​។​ នោះ​ជា​លទ្ធ​ផល​នៃ​ការ​អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ​ ពិសេស​ក្នុង​នោះ​គឺមាន​ការ​ចូល​រួម​ក្នុង​ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ​ដែល​នាំ​យក​បទ​បញ្ជា​លេខ​ ១៩ ចូល​ក្នុង​ជីវ​ភាព។​

​  កសិករ​ចំ​ណា​ស់​ ហ្វិញ​ម៉ាក​ ជា​ជន​ជាតិ​ខ្មែរ​នៅ​ភូមិ​កិញ​ដឹង​ B ឃុំ​ខាញ់​ហឹង​ ស្រុក​ត្រឹង​វ៉ាន់​ថើយ​ ខេត្ត​កា​ម៉ាវ ជា​មួយ​ផ្ទះ​ដ៏​ធំ​ទូលាយ​ដែល​ប្ដី​ប្រ​ពន្ធ​លោក​សន្សែ​សន្សំ​សាង​សង់។​

*​ ភូមិ​ស្រុក​កាន់​តែ​ស៊ី​វិ​ល័យ​ ទំ​នើប​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​

ឈាន​ចូល​វ័យ​ ៧០ ឆ្នាំ​ កសិករ​ចំ​ណាស់​ ហ្វិញ​ម៉ាក​ ជា​ជន​ជាតិ​ខ្មែរ​នៅ​ភូមិ​កិញ​ដឹង​ B ឃុំ​ខាញ់​ហឹង​ ស្រុក​ត្រឹង​វ៉ាន់​ថើយ​ ខេត្ត​កា​ម៉ាវ បាន​ឃើញ​ផ្ទាល់​ភ្នែក​ពី​ភាព​វិវឌ្ឍ​នៃ​តំ​បន់​ជន​បទ​មិន​ដឹង​ជា​ប៉ុន្មាន​លើ​​កន្លង​នោះ​ទេ។​ អ៊ំ​បាន​ឱ្យ​ដឹង​៖ កាល​ពី​មុន​នៅ​ទីនេះ​ធ្វើ​ស្រូវ​តែ​មួយ​មុខ​។​ ឆ្នាំ​ខ្លះ​បាន​ផល​តែ​ស្រូវ​ចុះ​ថ្ងៃ​ ឆ្នាំ​ខ្លះ​បាន​ថ្លៃ​ តែ​ស្រូវ​ខុស។​ ផ្លូវ​ថ្នល់​ពិបាក​ ធ្វើ​ដំ​ណើរទៅ​មក​ ការ​ដោះ​ដូរ​មិន​អំ​ណោយ​ផល​ ម្ល៉ោះ​ហើយ​ទូទាំង​ភូមិ​ដែល​មាមីង​ខ្មែរ​រស់​នៅ​ សង់​ផ្ទះ​ស្លឹក​ស្ទើរ​ទាំង​អស់។ល។​ ក្រោយ​ពី​បាន​រដ្ឋ​ជីក​ប្រ​ឡាយ​ ពង្រីក​ផ្លូវ​ជន​បទ​ដោយ​ចាក់​បេ​តុង។​ ចំ​ណែ​ក​កសិករ​បាន​ហ្វឹក​ហាត់​បច្ចេក​ទេស​ដាំ​ដុះ​ ចិញ្ចឹម​សត្វ​ ដើម្បី​អនុវត្ត​ទៅ​លើ​វាល​ស្រែ​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព។​ អា​ស្រ័យ​ហេតុ​នោះ​ ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ទីនេះ​មាន​ការ​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​ មាន​ផ្ទះ​ឥដ្ឋរឹង​មាំ ទំ​នើប​ បាន​សង់​ឡើង​កាន់​តែច្រើន​ឡើងៗ។​ សម្លឹង​ឃើញ​តំ​បន់​ជន​បទ​ឥឡូវ​ដូច​ជា​បាន​ផ្លាស់​អាវ​ថ្មី​អ៊ី​ចឹង។​ “ខ្ញុំ​មាន​កូន​ ២ នាក់ ម្នាក់​ទៅ​ធ្វើ​ការ​នៅ​ស្រុក​ឆ្ងាយ​ ឯម្នាក់​ទៀត​កំ​ពុង​សិក្សា​នៅ​ហា​ណូយ។​ ពេល​នឹក​កូន​ៗ​ ខ្ញុំ​ក៏​ហៅ​ទូរ​ស័ព្ទ​តាម​បណ្តាញ​ zalo គឺ​ជួប​គ្នា​ភ្លាម។ល។​ សុខ​ភាព​ខ្ញុំ​មិន​ដូច​មុន​ទៀត​ ប៉ុន្តែ​ការ​ងារ​ស្រែ​ចម្ការ​ សុទ្ធ​តែ​មាន​ម៉ាស៊ីន​ជំ​នួយ​ទាំង​អស់។​ បាន​ដូច្នោះ​ ទើប​ខ្ញុំ​រ៉ាប់​រង​បាន​ការ​ងារ​ស្រែ​ចម្ការ។​ តំ​បន់​ជន​បទ​សព្វ​ថ្ងៃ​កាន់​តែទំ​នើប​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​” អ៊ំ​ហ្វិញ​ម៉ាក​ បាន​ចែក​រំលែក​ដូច្នោះ។​

រឿង​រ៉ាវ​របស់​កសិករ​ចំ​ណាស់​ ហ្វិញ​ម៉ាក​ នៅ​ដល់​ខេត្ត​កា​ម៉ាវ​ដាច់​ស្រ​យាល​ បាន​បញ្ជាក់​មួយ​ផ្នែក​ណា​ពី​ភាព​រីក​ចម្រើន​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និយាយ​រួម​ តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​និយាយ​ដោយ​ឡែក។​ ហើយ​តាម​ប្រ​សាសន៍​លោក​ ចៅ​អាន អនុប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​អាង​យ៉ាង៖ “នោះ​អា​ស្រ័យ​ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ​បាន​ចូល​រួម​ព្រម​គ្នា​អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ​ ក្នុង​នោះ​មាន​អនុវត្ត​បទ​បញ្ជា​លេខ​ ១៩ ម្ល៉ោះ​ហើយ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​- សង្គម​តំ​បន់​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ឃុំ​ តំ​បន់​ព្រំ​ដែន។ល។​ បាន​វិនិ​យោគ​និង​អភិវឌ្ឍន៍ ឆ្លើយ​តប​តម្រូវ​ការ​ផលិត​កម្ម​និង​ជីវ​ភាព​របស់​ប្រ​ជា​ជន​កាន់​តែ​ល្អ​ប្រ​សើរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ”។​ នៅ​ខេត្ត​អាង​យ៉ាង​ មាន​ប្រ​ជា​ជន​ជាជន​ជាតិ​ភាគ​តិច​ចំ​នួន​ ៥,២៦% ក្នុង​នោះ​ជន​រួម​ជាតិ​ខ្មែរ​ស្រូប​អត្រា​ដល់​ទៅ​៤,២% ។​ លោក​ចៅ​អាន ចែក​រំលែក៖ “មក​ទល់​សព្វ​ថ្ងៃ​ តំ​បន់​ជន​បទ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ គឺ​មាន​ជំ​ហាន​វិវឌ្ឍន៍​ច្បាស់​ក្រ​ឡែត​ ជាក់​ស្ដែង​ ចំ​នួន​ឃុំ​ដែល​មាន​ផ្លូវ​ចាក់​កៅ​ស៊ូ​ បេ​តុង​ចុះ​ដល់​មជ្ឈ​មណ្ឌល​ឃុំ​ អនុសង្កាត់​ ភូមិ​ជិត​ ១០០%។​ ឃុំ​ទាំង​ ១០០% មាន​ដំ​ណាក់​សុខា​ភិបាល​ សំ​ណង់​ ធារា​សាស្រ្ត​ ស្ថា​នីយ​ផ្សាយ​សំ​ឡេង​ បណ្ដាញ​អគ្គិសនី​ជាតិ​ឬ​អគ្គិសនី​ជន​បទ​ (គ្រួ​សារ​១០០% មាន​អគ្គិសនី​ប្រើ​ប្រាស់​) ចំ​នួន​ គ្រួ​សារ​ប្រើ​ប្រាស់​ទឹក​ស្អាត​ស្រប​អនា​ម័យ កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​សម្រេច​អត្រា​ ៩៨% ”។​

យោង​តាម​គណៈ​កម្ម​ការ​ជំ​នាញ​ការ​បក្ស​នៃ​គណៈ​ជន​ជាតិ​ ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ លើក​កម្ពស់​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​ តាម​បទ​បញ្ជា​លេខ​ ១៩ ត្រូវ​បាន​គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​ ភូមិ​ភាគ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​របស់​ជន​រួម​ជាតិ។​ ជា​ពិសេស​ ចំ​នួន​គ្រួ​សារ​ខ្មែរ​ដែល​ខ្វះ​ដី​សង់​ផ្ទះ​ ដី​ផលិត​កម្ម​ ទឹក​ស្អាត​ប្រើ​ប្រាស់​និង​ចំ​នួន​ពលករ​មិន​ទាន់​ឆ្លង​កាត់​បណ្តុះ​បណ្ដាល​មុខ​របរ​ គឺ​ថយ​ចុះ​ជា​លំ​ដាប់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​; អត្រា​គ្រួ​សារ​ជន​ជាតិ​ខ្មែរ​ក្រី​ក្រ​ដំ​ណាក់​កាល​ ២០១៨​- ២០២៣ ថយ​ចុះ​មធ្យម​ភាគ​ពី​២​- ៤%/ឆ្នាំ។​ ឆ្នាំ​២០១៨ ប្រាក់​ចំ​ណូល​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​គឺ ២១ លាន​ដុង​/ម្នាក់/ឆ្នាំ។​ រហូត​ដល់​ឆ្នាំ​ ២០២៣ ចំ​នួន​តួលេខ​នេះ​សម្រេច​ដល់​២៥​លាន​ដុង​/ម្នាក់/ឆ្នាំ​។​ នៅ​ភូមិ​ភាគ​មួយ​ចំ​នួន​ដូច​គៀង​យ៉ាង​ សុក​ត្រាំង​ កាម៉ាវ ប្រាក់​ចំ​ណូល​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​គឺជាង​៥០​លាន​ដុង​/ម្នាក់/ឆ្នាំ។​ ទន្ទឹម​នឹង​នោះ​ ការ​ងារ​អប់​រំ​-បណ្តុះ​បណ្ដាល​និង​ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​មាន​ភាព​ជឿន​លឿន​យ៉ាង​ច្រើន​; សិទ្ធិ​ស្មើ​ភាព​រវាង​បណ្ដា​ជន​ជាតិ​ជា​មូល​ដ្ឋាន​ ត្រូវ​បាន​ធានា​; សាមគ្គី​ភាព​រវាង​បណ្ដាជន​ជាតិ​បន្ត​បាន​ពង្រឹង​និង​ពង្រីក។​ ប្រ​ព័ន្ធ​ន​យោ​បាយ​មូល​ដ្ឋាន​នៅ​តំ​បន់​ជន​ជាតិ​ត្រូវ​បាន​ពង្រឹង​ កង​ជួរ​កម្មា​ភិបាល​ត្រូវ​បាន​បង្រ្គប់​កម្លាំង​បន្តិច​ម្តង​ៗ​ ឆ្លើយ​តប​នឹង​តម្រូវ​ការ​ ភារ​កិច្ច​កាន់​តែល្អ​ប្រ​សើរ។ល។​ ។​

* គិត​គូរ​បាន​ល្អ​ខាង​ជីវ​ភាព​ស្មារ​តី​

ជន​រួម​ជាតិ​ខ្មែរ​ណា​មបូ​មាន​ជីវ​ភាព​វប្បធម៌​ស្មារតី​យ៉ាង​សម្បូរ​បែប​ ជា​មួយ​នឹង​ពិធី​បុណ្យ​ល្អ​ប្រ​ណីត​ជា​ច្រើន​ មាន​ដូច៖ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ បុណ្យ​សែន​ដូន​តា​ដំ​ណាល​ពេល​ជា​មួយ​នឹង​ពិធី​ប្រ​ណាំង​គោ​នៅ​តំ​បន់​បៃ​ណុយ (ស្រុក​ទ្រីតូង​ ទិញ​បៀង​ ខេត្ត​អាង​យ៉ាង​) ពិធី​បុណ្យ​អក​អំ​បុក​ រួម​មាន​ពិធី​ប្រ​ណាំង​ទូក​-ង រវាង​ស្រុក​ភូមិ​ឯទៀតៗ។​

ព្រះ​តេជព្រះ​គុណ​ លីហ៊ុង អនុប្រ​ធាន​គណៈ​អភិបាល​សមាគម​ពុទ្ធ​សាសនា​វៀត​ណាម​ក្រុង​កឹង​ធើ ព្រះ​ចៅ​អធិ​ការ​វត្ត​ពិទូ​ឃោ​សរ​ង្សី​ មាន​ថេរ​ដី​កា៖ រយៈ​ពេល​កន្លង​ ការ​ងារ​អភិរក្ស​និង​ពង្រីក​វប្បធម៌​ជន​រួម​ជាតិ​ខ្មែរ​ ត្រូវ​បាន​គណៈ​ ផ្នែក​ គ្រប់​លំ​ដាប់​ថ្នាក់​បន្ត​ការ​ថែ​រក្សា​និង​អភិវឌ្ឍន៍។​ ពិធី​បុណ្យ​វប្បធម៌​ ប្រ​វេណី​យ៉ាង​ល្អ​ប្រ​សើរ​របស់​ជន​រួម​ជាតិ​ តែង​បាន​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​យក​ចិត្ត​ទុក​ដាក់​ និង​បង្ក​លក្ខណ​សម្បត្តិ​ រៀប​ចំ​។​ រៀង​រាល់​ឆ្នាំ​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ បុណ្យ​សែន​ដូន​តា​របស់​ជន​រួម​ជាតិ​ខ្មែរ​ គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ បាន​រៀប​ចំ​សកម្ម​ភាព​ជាក់​ស្ដែង​ និង​មាន​អត្ថ​ន័យ​ជា​ច្រើន​; ពិធី​ជួប​ជុំ​ប្រ​វេណី សួរ​សុខ​ទុក្ខ​ ប្រ​សិទ្ធ​ពរ​ ប្រ​គេន​និង​ជូន​អំ​ណោយ​ដល់​សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​នៅ​តាម​វត្ត​ខ្មែរ​ អ្នក​មុខ​អ្នក​ការ​ អ្នក​មាន​ប្រ​ជា​ប្រិយ​ គ្រួ​សារ​គោល​នយោ​បាយ​គំរូ​ គ្រួ​សារ​ជន​ជាតិ​ខ្មែរ​ក្រី​ក្រ។​ល។​

សកម្ម​ភាព​វប្បធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​ ត្រូវ​បាន​ភូមិ​ភាគ​នានា​ក្នុង​តំ​បន់​ណាម​បូ​ យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស។​ យោង​តាម​នោះ​ ទិវា​វប្បធម៌​ កីឡា​និង​ទេស​ចរណ៍​ជន​រួម​ជាតិ​ខ្មែរ​ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ ៣ ឆ្នាំ​ម្តង​ និង​តាម​កាល​កំ​ណត់​ប្ដូរ​វេន​នៅ​តាម​ខេត្ត​ ក្រុង​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ។​ ពិធី​បុណ្យ​អក​អំ​បុក​-ប្រ​ណាំង​ទូក​-ង​ខេត្ត​សុក​ត្រាំង​ ត្រួវ​បាន​ក្រ​សួង​វប្បធម៌​ កីឡា​ និង​ទេស​ចរណ៍ ទទួល​ស្គាល់​រៀប​ចំ​ដោយ​ទ្រង់​ទ្រាយ​ធំ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​រៀង​រាល់​២ឆ្នាំ​ម្ដង។​ ទិវា​វប្ប​ធម៌​ កីឡា​និង​ទេស​ចរណ៍​ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​គៀង​យ៉ាង​ អាង​យ៉ាង​ វិញ​ឡុង​; សមោសរ​សិល្បៈ​ មហា​ជន​ខ្មែរ​និង​ប្រ​ឡង​បង្ហាញ​ម៉ូដ​សម្លៀក​បំ​ពាក់​ប្រ​ពៃណី​ខ្មែរ​ខេត្ត​សុក​ត្រាំង​ ត្រា​វិញ​ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ជារៀង​រាល់​ឆ្នាំ។ល។​ ទាំង​អស់​នេះ​កាន់​តែធ្វើ​ឱ្យ​សម្បូរ​បែប​ជីវ​ភាព​របស់​ជន​រួម​ជាតិ។​

ជន​រួម​ជាតិ​ខ្មែរ​ភាគ​ច្រើន​កាន់​ពុទ្ធ​សាសនា​ ទក្ខិណ​និកាយ​ខ្មែរ។​ វត្ត​អា​រាម​និង​សហគមន៍​ជន​ជាតិ​ខ្មែរ​ មាន​ទំ​នាក់​ទំ​នង​ជិត​សិ្នទ្ធ​ជា​មួយ​គ្នា។​ ជន​ជាតិ​ខ្មែរ​ចាត់​ទុក​ព្រះ​សង្ឃ​ជា “គ្រូ​” ផ្ដល់​ចំ​ណេះ​ដឹង​សិក្សា​ខា​ង​ជីវ​ភាព​ ស្មារ​តី​ និង​ជា​ស្រែ​បុណ្យ​ដ៏​ប្រ​សើរ​ដែល​អាច​ជួយ​ចម្លង​បុណ្យ​កុសល​តាម​រយៈ​ការ​ធ្វើ​បុណ្យ​ទាន។ល។​ ព្រោះ​ហេតុ​នោះ​ ការ​ងារ​បណ្តុះ​បណ្ដាល​ បំ​ពាក់​បំ​ប៉ន​និង​អភិវឌ្ឍ​កង​ជួរ​អ្នក​មុខ​អ្នក​ការ​សាសនា​ ក៏​បាន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់។​ ការ​បួស​រៀន​របស់​ព្រះ​សង្ឃ​ បោះ​ពុម្ព​សៀវ​ភៅ​ ជាវព្រះ​ត្រៃ​បិដក​សម្រាប់​បម្រើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ ត្រូវ​បាន​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​យក​ចិត្ត​ទុក​ដាក់​ចង្អុល​ការ​ ណែ​នាំ បង្ក​លក្ខណៈ​ដើម្បី​ព្រះ​សង្ឃ​ខ្មែរ​រៀន​សូត្រ​បង្កើន​ចំ​ណេះ​ដឹង​លើ​គ្រប់​វិស័យ។​ អា​ស្រ័យ​ហេតុ​នេះ​ហើយ​ ទើប​មាន​មតិ​ជា​ច្រើន​យល់​ស្រប​ថា​ បទ​បញ្ជា​លេខ​១៩ គឺ​សម​ស្រប​ជា​មួយ​នឹង​ឆន្ទៈ​បក្ស​និង​ទឹក​ចិត្ត​ប្រ​ជា​ជន​ ក្នុង​ការ​បណ្តុះ​បណ្ដាល​បញ្ញវន្ត​សង្ឃ​ បរិញ្ញា​បត្រ​ពុទ្ធិក​សិក្សា​ផ្នែក​ទក្ខិណ​និកាយ​ខ្មែរ។​ នេះ​ជា​បធាន​បទ​សំ​ខាន់​សម្រាប់​អនុវត្ត​ ទិស​ដៅ​លើក​កម្ពស់​ប្រ​ជា​បញ្ញា​ បំ​ពាក់​បំ​ប៉ន​ប្រ​ភព​ធន​ធាន​ រួម​ចំ​ណែក​បម្រើ​ប្រទេស​ជាតិ។​ ហើយ​សំ​ខាន់​ជាង​ទៀត​ ប្រ​ការ​នេះ​ឆ្លើយ​តប​បាន​បំ​ណង​ព្រះ​សង្ឃ​និង​ជន​រួម​ជាតិ​ខ្មែរ​នៅ​តំ​បន់​ណាម​បូ។​ ផ្ដើម​ពី​នោះ​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​ជាក់​ស្ដែង​នូវ​គោល​ការណ៍​ គោល​នយោ​បាយ​របស់​បក្ស​ ច្បាប់​របស់​រដ្ឋ​ សំ​ដៅ​ផ្សព្វ​ផ្សាយ​ កៀរ​គរ​ព្រះ​សង្ឃ​ ជន​រួម​ជាតិ​ខ្មែរ​សកម្ម​ចូល​រួម​អភិរក្ស​ ពង្រីក​អត្ត​សញ្ញាណ​វប្បធម៌​ជន​ជាតិ។ល។​ រួម​ចំ​ណែក​កសាង​ជីវ​ភាព​វប្បធម៌​នៅ​តំ​បន់​តាំង​ទីលំ​នៅ​ កសាង​ជប​ទ​ថ្មី​ក្រុង​ស៊ី​វិ​ល័យ​; រួម​ចំ​ណែក​ធ្វើ​ឱ្យ​កាន់​តែ​សម្បូរ​បែប​ខាង​ជីវ​ភាព​ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ស្ថាន​ភាព​ថ្មី៕​                        

ក្រុម​អ្នក​យក​ព័ត៌​មាន​កាសែត​កឹង​ធើ​ភាសា​ខ្មែរ​

ចែករំលែកអត្ថបទ