ផ្នែកអប់រំខេត្តសុកត្រាំង តែងយកចិត្តទុកដាក់បំប៉នសិស្សពូកែគ្រប់លំដាប់ថ្នាក់ រួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំនៅតាមសាលាចំណេះទូទៅលើភូមិសាស្រ្ត។
ស្ងើចសរសើរសិស្សឈ្នះរង្វាន់សម័យប្រឡងជម្រើសសិស្សពូកែថ្នាក់ជាតិ។
យោងតាមមន្ទីរអប់រំនិងបណ្តុះបណ្តាលសុកត្រាំង ឆ្នាំសិក្សា២០២៣-២០២៤ ទូទាំងខេត្តមានសិស្ស៣៤៨នាក់ឈ្នះរង្វាន់ក្នុងសម័យប្រឡងជម្រើសសិស្សពូកែកម្រិតអនុវិទ្យាល័យថ្នាក់ខេត្ត កើន៧៣រង្វាន់ បើប្រៀបនឹងសម័យប្រឡងកាលពីឆ្នាំមុន។ ចំណែកសម័យប្រឡងជម្រើសសិស្សពូកែកម្រិតវិទ្យាល័យថ្នាក់ខេត្ត ឆ្នាំសិក្សា២០២២-២០២៣ មាន៥៣៨រង្វាន់; ក្នុងសម័យប្រឡងជម្រើសសិស្សពូកែថ្នាក់ជាតិ ឆ្នាំសិក្សា២០២៣-២០២៤ ខេត្តមាន២០រង្វាន់ រួមមាន៖ លេខពីរ២រង្វាន់ លេខបី៨រង្វាន់ និងរង្វាន់លើកទឹកចិត្ត១០រង្វាន់។ ដូច្នេះចំនួនសិស្សពូកែថ្នាក់ជាតិកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្តែងឆ្នាំសិក្សា២០២១ -២០២២ ទូទាំងខេត្តមាន៣រង្វាន់; ឆ្នាំសិក្សា២០២២-២០២៣ មាន៦រង្វាន់។ លទ្ធផល សបញ្ជាក់៖ ចំនួនសិស្សចូលរួមសម័យប្រឡង សិស្សពូកែនិងរង្វាន់ជ័យលាភីនៅសម័យប្រឡងជម្រើសសិស្សពូកែថ្នាក់ជាតិ បានកើនទាំងបរិមាណភាពនិងគុណភាព។
លោកគ្រូអុងយ្វីថៀង នាយកវិទ្យាល័យជំនាញង្វៀងធីមិញខាយ ឱ្យដឹង៖ “ការបំប៉នសិស្សពូកែត្រូវបានសាលាចាត់ទុកជាភារកិច្ចមួយក្នុងចំណោមភារកិច្ចដ៏សំខាន់ៗរបស់សាលា។ ចាប់ពីដើមឆ្នាំសិក្សា សាលាបានចង្អុលការដល់ប្រធានក្រុមទទួលបន្ទុកវិញ្ញាសាជ្រើសរើសគ្រូបង្រៀនដែលពូកែ អស់ពីចិត្ត មានបទពិសោធន៍ច្រើនដើម្បីទទួលខុសត្រូវក្រុមជម្រើស។ ទន្ទឹមនឹងនោះ ក្រុមមុខជំនាញជ្រើសរើសសិស្សណាដែលមានទេពកោសល្យ និងរៀនពូកែចូលក្រុមជម្រើសដើម្បីបំប៉ន; រៀបចំឱ្យសិស្សទំនាក់ទំនង ដោះដូរដោយផ្ទាល់ជាមួយនឹងអ្នកឯកទេសដើម្បីសិស្សស្វែងយល់ពីវិធានការរៀន និងវិធានការស្រាយលំហាត់វិញ្ញាសាប្រឡង។ល។ អាស្រ័យហេតុនោះ សាលាមានសិស្សរៀនពូកែថ្នាក់ជាតិឈ្នះរង្វាន់ជាច្រើន”។
លោកគ្រូត្រឹងស៊ុង នាយកអនុវិទ្យាល័យជនជាតិអន្តេវាសិកត្រឹងដេ ចែករំលែក៖ “ពេលជម្រើសចូលសាលាបានចង្អុលការដល់ក្រុមទទួលបន្ទុកវិញ្ញាសារៀបចំប្រឡង ដើម្បីជម្រើសប្អូនណាដែលរៀនពូកែចូលក្រុមជម្រើសដើម្បីបំប៉ន។ ព្រមជាមួយនោះ ជំរុញលើកទឹកចិត្ត គ្រូបង្រៀនពូកែ និងអស់ពីចិត្តចូលរួមបំប៉ន ដើម្បីជួយឱ្យសិស្សមានពិន្ទុខ្ពស់នៅសម័យប្រឡង។ អាស្រ័យហេតុនោះ ៣ឆ្នាំមកនេះសាលាមានចំនួនសិស្សឈ្នះរង្វាន់ជាច្រើននៅសម័យប្រឡងសិស្សពូកែថ្នាក់ស្រុកនិងថ្នាក់ខេត្ត។ ឆ្នាំសិក្សា២០២២-២០២៣ សាលាមានសិស្ស១៥នាក់ឈ្នះរង្វាន់សិស្សពូកែថ្នាក់ស្រុក និងសិស្ស៥នាក់ឈ្នះរង្វាន់ក្នុងសម័យប្រឡងថ្នាក់ខេត្ត។ លទ្ធផលនោះ កាន់តែបញ្ជាក់ពីគុណភាពអប់រំរបស់សាលាកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ”។
តាមប្រសាសន៍លោកចូវត្វឹងហុង នាយកមន្ទីរអប់រំនិងបណ្តុះបណ្តាលសុកត្រាំង រាល់សម័យប្រឡងសិស្សពូកែ សំដៅជំរុញលើកទឹកចិត្តអ្នកបង្ហាត់បង្រៀននិងអ្នករៀនពង្រីកសមត្ថភាព គំនិតច្នៃប្រតិដ្ឋ បង្ហាត់បង្រៀនរៀនពូកែ ជំរុញការកែលម្អ លើកកម្ពស់គុណភាព បង្រៀននិងរៀន។ ទន្ទឹមនឹងនោះ ប្រទះឃើញអ្នករៀនដែលមានទេពកោសល្យលើវិញ្ញាសា ដើម្បីបង្កប្រភពសម្រាប់បំប៉ន អនុវត្តគោលដៅបណ្តុះបណ្តាលប្រភពពលករគុណភាពខ្ពស់សម្រាប់ភូមិភាគ”៕
យ្វីអាញ-លីសៀ