“ផ្លូវកើតោក្វឹក” លើដងផ្លូវធ្វឹងហ្វា-ស៊ីមកាង មានប្រវែង ៧ គីឡូម៉ែត្រ។
សម្ព័ន្ធយុវជនក្រុងបាកលីវ ទើបសហការជាមួយឃុំវិញត្រាច់ និងឃុំវិញត្រាច់ដុង រៀបចំពិធីសម្ពោធសំណង់យុវជន “ផ្លូវកើតោក្វឹក”។ នេះដងផ្លូវជាទី ២ នៅក្រុងបាកលីវ បានសម្ព័ន្ធយុវជនក្រុងជ្រើសអនុវត្តលើដងផ្លូវធ្វឹងហ្វា-ស៊ីមកាង ចំណុះឃុំវិញត្រាច់ និងវិញត្រាច់ដុង ជាកន្លែងដែលមានជនរួមជាតិខ្មែររស់នៅកុះករ។ សំណង់នេះ មានប្រវែង៧គីឡូម៉ែត្រ ត្រូវបានកសាងបង្គោលទង់និងទង់ជាតិចំនួន២៥០ដើម។ គម្រោងនេះ រួមចំណែកក្នុងការពង្រឹងនិងលើកកម្ពស់មោទនភាពជាតិ ស្នេហាមាតុភូមិ ប្រទេសជាតិរបស់យុវជនខ្មែរនៅតាមភូមិស្រុក ព្រមទាំងពង្រឹងធ្លុងមហាសាមគ្គីទូទាំងជនជាតិលើភូមិសាស្ត្រ៕
យ្វីអាញ-មុនី