18/03/2024 - 08:58

ការ​​ពារ​រឹង​មាំ​សន្តិ​សុខ​ព្រំ​ដែន​សមុទ្រ

កងទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង តែង​ស្មោះ​ត្រង់​ចំ​ពោះ​បក្ស ស្មោះ​ត្រង់​ចំ​ពោះ​ប្រ​ជា​ជន ត្រៀម​ខ្លួន​ប្រ​យុទ្ធ និង​លះ​បង់​ជូន​បុព្វ​ហេតុ​ការ​ពារ​អធិប​តេយ្យ និង​សន្តិ​សុខ​ព្រំ​ដែន​នៃ​មាតុ​ភូមិ។ ទន្ទឹម​នឹង​នោះ ផ្សារ​ភ្ជាប់​ជា​មួយ​ប្រ​ជា​ជន សហ​ការ​ជា​មួយ​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន ដើម្បី​ពង្រី​ក​កម្លាំង​ចម្រុះ​ក្នុង​ការ​ចូល​រួម​កសាង​គ្រប់​គ្រង​និង​ការ​ពារ​ព្រំ​ដែន​សមុទ្រ​បាន​ល្អ។

 ​​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង ប្រ​គល់​ជូន​ផ្ទះ​មហា​សាមគ្គី​ដល់​ប្រ​ជា​ជន​
នៅ​តំបន់​ព្រំ​ដែន​សមុទ្រ។

យោង​តាម​ប្រ​សាសន៍​វរសេនីយ៍​ឯក ង្វៀង​ទ្រេវ​មេន ស្នង​ការ​នយោ​បាយ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង បាន​ឱ្យ​ដឹង៖ កាល​ពី​ឆ្នាំ​កន្លង កង​ទ័ព​ការ​ពារ​ព្រំ​ដែនខេត្ត​បាន​អនុវត្ត​ល្អ​នូវ​ការ​ឈ្លប​យក​ការណ៍ ក្ដាប់​ស្ថាន​ភាព​និង​គ្រប់​គ្រង​មុខ​សញ្ញា; សហ​ការ​ជា​មួយ​កម្លាំង​ឯទៀត ដើម្បី​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ផែន​ការ​ធានា​សន្តិ​សុខ សណ្តាប់​ធ្នាប់​នៅ​តាម​តំបន់​សមុទ្រ។ អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​ចលនា​ទូទាំង​ប្រ​ជា​ជន​ចូល​រួម​ការ​ពារ​បូរណភាព​ទឹក​ដី និង​សន្តិ​សុខ​ព្រំ​ដែន​ជាតិ​ក្នុង​ស្ថាន​ភាព​ថ្មី; គម្រោង “បង្កើន​ការ​ផ្សព្វ​ផ្សាយ​និង​អប់រំ​ច្បាប់​ដល់​កម្មា​ភិបាល​និង​ប្រ​ជា​ជន​នៅ​តាម​ព្រំ​ដែន​សមុទ្រ​និង​កោះ”; ទម្រង់​ជួយ​ប្រ​ជា​ជន​អភិវឌ្ឍ​សេដ្ឋ​កិច្ច ដូច​ជា៖ ចិញ្ចឹម​ពពែ​ប្រ​មូល​ផ្តុំ; ចិញ្ចឹម​គោ​បន្ត​ពូជ; កម្ចី​ទុន​ផលិត​កម្ម​និង​ធ្វើ​អា​ជីវ​កម្ម បាន​រួម​ចំ​ណែក​កាត់​បន្ថយ​ភាព​ក្រីក្រ សម្រាប់​ប្រ​ជា​ជន​នៅ​តំបន់​ព្រំ​ដែន​សមុទ្រ។ ទន្ទឹម​នឹង​នោះ អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​កម្ម​វិធី៖ “កង​ទ័ព​ការ​ពារ​ព្រំ​ដែន​រួម​កម្លាំង​កសាង​ជន​បទ​ថ្មី”; “ជំ​រុញ​ដំណើរ​ប្អូនៗ​ទៅ​សា​លា”; “ជូន​ទង់​ជាតិ​និង​ឆា​យា​ល័ក្ខណ៍​អ៊ំ​ហូ ដល់​អ្នក​នេសាទ ដែល​ចេញ​ទៅ​នេសាទ​ច្បាម​សមុទ្រ”; “និ​ទាឃ​រដូវ​ព្រំ​ដែន​កក់​ក្តៅ​ទឹក​ចិត្ត​អ្នក​ភូមិ”។ល។ ឆ្លង​តាម​រយៈ​នោះ បាន​រួម​ចំ​ណែក​ពង្រឹង​ទំនុក​ចិត្ត​របស់​ប្រ​ជា​ជន ពង្រីក​កម្លាំង​ចម្រុះ​ក្នុង​ប្រ​ជា​ជន ក្នុង​ការ​ចូល​រួម​ការ​ពារ​អធិប​តេយ្យ និង​សន្តិ​សុខ​ព្រំ​ដែន​តំបន់​សមុទ្រ​របស់​ខេត្ត។

 ​​ កង​នា​វា​ចរណ៍​លេខ​២ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង ល្បាត​ត្រួត​ពិនិត្យ​លើ​ផ្ទៃ​សមុទ្រ​ស្រុក​ត្រឹង​ដេ។

លើស​ពីនេះ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង បាន​សហ​ការ​ជា​មួយ​ផ្នែក​សមត្ថ​កិច្ច ដើម្បី​ប្រ​គល់​ជូន​ផ្ទះ “មហា​សាមគ្គី” និង​ផ្ទះ “មិត្ត​រួម​កង” ចំ​នួន​៦២​ខ្នង; ពិនិត្យ​ជំងឺ​និង​ផ្តល់​ថ្នាំ​ពេទ្យ​ដោយ​ឥត​គិត​ថ្លៃ​ដល់​ប្រ​ជា​ជន​២៤.៩០២​លើក​នាក់; ឧបត្ថម្ភ​សិស្ស​ចំ​នួន​៣៦​នាក់ (ដោយ​ទឹក​ប្រាក់​ ៥០០.​០០០​ដុង/ម្នាក់​/ខែ); ជូន​កង់​ចំ​នួន​៤៦​គ្រឿង សៀវ​ភៅ​សរ​សេរ​ចំ​នួន​២​ម៉ឺន​ក្បាល អា​ហា​រូប​ករណ៍​ចំ​នួន​១២១​ចំ​ណែក​ដល់​សិស្សា​នុសិស្ស ​ដែល​មាន​ស្ថាន​ភាព​លំ​បាក។ល។ ដោយ​ទឹក​ប្រាក់​សរុប​ជាង​៦​ពាន់​លាន​ដុង។ លោក​ង្វៀង​ទ្រុងសើុង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​ត្រឹង​ដេ បាន​ឱ្យ​ដឹង៖ “កំ​ពង់​ផែ មាន​មធ្យោ​បាយ​ចេញ​ចូល​ច្រើន ម្ល៉ោះ​ហើយ​កើត​មាន​បទ​ល្មើស​នៃ​ការ​រត់​ពន្ធ​និង​គៃ​បន្លំ​ពាណិជ្ជ​កម្ម ឧក្រិដ្ឋ​កម្ម​គ្រឿង​ញៀន។ល។ កម្មា​ភិបាល យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​តែង​សហ​ការ​រៀប​ចំ​ដើរ​ល្បាត និង​ត្រួត​ពិនិត្យ​យ៉ាង​តឹង​រ៉ឹង​លើ​មនុស្ស​ មធ្យោ​បាយ​ដែល​ចេញ​ចូល​និង​ធ្វើ​អាជីវ​កម្ម​តាម​ផ្លូវ​សមុទ្រ។ ឃោស​នា​ដល់​អ្នក​នេ​សាទ​ទាញ​យក​ផល​សមុទ្រ​ត្រូវ​តាម​បទប្បញ្ញត្តិ; ទៅ​សួរ​សុខ​ទុក្ខ ជូន​អំ​ណោយ​ដល់​អ្នក​ក្រ ផ្តល់​អា​ហា​រូប​ករណ៍​ដល់​សិស្ស​ក្រី​ក្រ; ឧបត្ថម្ភ​គោ​ដល់​គ្រួសារ​ខ្មែរ ដើម្បី​អភិវឌ្ឍន៍សេ​ដ្ឋ​កិច្ច ។ល។ រួម​ចំ​ណែក​អនុវត្ត​ល្អ​នូវ​ការ​ងារ​សុខុ​មាល​ភាព​សង្គម និង​រក្សា​លំ​នឹង​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​មូលដ្ឋាន”។

លោក​វរសេនីយ៍​ឯក ង្វៀង​ទ្រេវ​មេន មាន​ប្រ​សាសន៍៖ “នៅ​ពេល​ខាង​មុខ ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​នឹង​បន្ត​សហការ​ជា​មួយ​ភូមិ​ភាគ​នា​នា​នៅ​តំបន់​ព្រំ​ដែន​សមុទ្រ ដើម្បី​ក្តាប់​ស្ថាន​ភាព​វាយ​តម្លៃ​និង​ព្យាករណ៍​ឱ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​វិនិច្ឆ័យ  ដោះ​ស្រាយ​ស្ថាន​ការណ៍ មិន​ទុក​ឱ្យ​កើត​មាន​ស្ថាន​ភាព​បាត់​ម្ចាស់​ការ​ជាយ​ថា​ហេតុ រក្សា​ស្ថិរ​ភាព​សន្តិ​សុខ​នយោ​បាយ​សណ្តាប់​ធ្នាប់ សុវត្ថិ​ភាព​សង្គម​លើ​ភូមិ​សាស្រ្ត​និង​លើ​ផ្ទៃ​សមុទ្រ។ សហ​ការ​ជំ​រុញ​ការ​ឃោសនា ដើម្បី​ប្រ​ជា​ជន​លើក​កម្ពស់​ស្មារតី​ចូល​រួម​ការ​ពារ​អធិប​តេយ្យ​សមុទ្រ​និង​កោះ; សកម្ម​ជួយ​ប្រ​ជា​ជន​អភិវឌ្ឍ​សេដ្ឋ​កិច្ច កាត់​បន្ថយ​ភាព​ក្រីក្រ ដោយ​ចីរ​ភាព​និង​កសាង​ជន​បទ​ថ្មី; កសាង​ប្រ​ព័ន្ធ​នយោ​បាយ និង​កង​កម្លាំង​ប្រ​ដាប់​អាវុធ​មូលដ្ឋាន​រឹង​មាំ ”៕  

    យ៉ី​អាញ - បក​ប្រែ៖ សុ​ផន

ចែករំលែកអត្ថបទ