តាមប្រសាសន៍បងង្វៀងហ្វាងហាយ អនុប្រធានការិយាល័យជនជាតិស្រុកកើ-ដ ក្រុងកឹងធើ អាស្រ័យហេដ្ឋារចនាសម្ព័ន្ធនៅលើភូមិសាស្រ្តមានការរីកចម្រើន ទើបជីវភាពជនរួមជាតិខ្មែរបានផ្លាស់ថ្មីដោយឥតឈប់ឈរ តាមទិសដៅឈានឡើង។
ផ្លូវតភ្ជាប់ឃុំថើយដុងនិងថើយស្វឹង។
ជនរួមជាតិខ្មែរនៅស្រុកកើ-ដ រស់នៅប្រមូលផ្តុំច្រើននៅឃុំថើយស្វឹង ថើយដុង ដុងថាំង ដុងហ៊ីបនិងទីប្រជុំជនកើ-ដ។ លោកយ័ញថាញ់ លេខាគណៈកម្មាធិការបក្សឃុំថើយដុង ឱ្យដឹង៖ “ពីមុន ថើយដុងជាឃុំលំបាកខ្លាំង តាមរយៈដំណើរការវិនិយោគកសាងឆ្នាំ២០១៧ ឃុំថើយដុងបានទទួលស្គាល់សម្រេចបទដ្ឋានជាតិអំពីជនបទថ្មី។ បច្ចុប្បន្ន ផ្លូវតភ្ជាប់ឃុំរបស់ថើយដុងបានក្រាលកៅស៊ូ១០០% ផ្លូវភូមិជាង១៩គីឡូម៉ែត្រក៏បានក្រាលបេតុងរួចរាល់ផងដែរ ដោយមានទំហំពី៣,៥-៤ម៉ែត្រ។ល។ ដោយឡែកក្នុងឆ្នាំ២០២៣ ឃុំបានសម្រេចការបង្កើនកម្រិតដងផ្លូវកើ-ដ - ណុកបាំង ជីកស្តារប្រឡាយ ២ខ្សែ នៅផ្លូវលេខ២០ និងផ្លូវ KH៥ ធានាប្រភពទឹកសម្រាប់ផលិតកសិកម្ម។ ក្នុងអំឡុង២០ ឆ្នាំកន្លង ហេដ្ឋារចនាសម្ព័ន្ធរបស់ថើយដុងបានអភិវឌ្ឍន៍ឥតឈប់ឈរ អគារសិក្សា ដំណាក់សុខាភិបាលសម្រេចបទដ្ឋានជាតិ អត្រាប្រជាជនចូលរួមធានារ៉ាប់រងសុខាភិបាលសម្រេចជាង៩៥%។ល។ ប្រាក់ចំណូលមធ្យមភាគ សម្រេចពី៦៤លានដុង/ម្នាក់/ឆ្នាំ។ ថើយដុង បន្តលើកកម្ពស់គុណភាពលក្ខឋានឃុំជនបទថ្មីកម្រិតខ្ពស់ ឆ្ពោះដល់ជនបទថ្មីគំរូ”។ ចំណែក បងហ្វិញតៀងយុង ប្រធានគណៈកម្មាធិការប្រជាជនឃុំដុងថាំង មានប្រសាសន៍ថា ដងផ្លូវលេខ៩២២ បានបង្កើនកម្រិតកាត់ឆ្លងទទឹងឃុំ ធ្វើឱ្យសេដ្ឋកិច្ចនៅមូលដ្ឋានងើបឡើង ក្នុងនោះ មានភូមិដែលមានជនរួមជាតិខ្មែររស់នៅកុះកររបស់ឃុំដុងថាំងផងដែរ ពីព្រោះដងផ្លូវកាត់ភូមិបានក្រាលបេតុងរួចរាល់ និងតភ្ជាប់ជាមួយនឹងផ្លូវលេខ៩២២។
មណ្ឌលតាំងទីលំនៅជនរួមជាតិភាគតិចនៅភូមិថើយហ្វា B ទីប្រជុំជនកើ-ដ។
តាមស្ថិតិរបស់ការិយាល័យជនជាតិស្រុកកើ-ដ ក្រៅពីកម្មវិធីវិនិយោគពិសេសដោយឡែកភូមិភាគនៅទាំងផ្គួបបញ្ចូល អនុវត្តបានល្អនូវកម្មវិធីគម្រោងរបស់ក្រុងសម្រាប់តំបន់ជនរួមជាតិខ្មែរទៀតផង។ តួយ៉ាងដូច ប្រជាជនដែលជួបលំបាកក្នុងការសង់ផ្ទះ ពេលបានឧបត្ថម្ភដីធារផ្ទះនៅមណ្ឌលតាំងទីលំនៅភូមិថើយហ្វា B ។ ដោយប្រភពថវិកាផ្គួបបញ្ចូលជាច្រើន ភូមិភាគបានឧបត្ថម្ភសង់ផ្ទះមហាសាមគ្គីដល់គ្រួសារទាំងនេះ។ ក្នុងឆ្នាំ២០២៣ ស្រុកបានពិនិត្យជ្រើសរើសជូន២គ្រួសារចូលស្នាក់នៅមណ្ឌលតាំងទីលំនៅនិងប្រគល់ជូនផ្ទះមហាសាមគ្គី១០ខ្នង ដើម្បីគ្រួសារជនជាតិភាគតិចមានកន្លែងស្នាក់នៅស្រួលបួល។ ការិយាល័យជនជាតិ ក៏បានផ្គួបបញ្ចូលបើកវគ្គបណ្តុះបណ្តាល វិជ្ជាជីវៈបាន៧ថ្នាក់ ដើម្បីពលករជនជាតិភាគតិចផ្លាស់ប្តូរវិជ្ជាជីវៈបានសមស្រប។ល។ លោកចូវណាំ លេខាសាខាបក្ស ប្រធានភូមិថើយហ្វា B ទីប្រជុំជនកើ-ដ ឱ្យដឹង៖ “គ្រួសារដែលចូលស្នាក់នៅមណ្ឌលតាំងទីលំនៅសុទ្ធតែជាគ្រួសារគ្មានដីសង់ផ្ទះ បានរដ្ឋឧបត្ថម្ភដីនិងសង់ផ្ទះជូន ហេតុនោះស្ងប់អារម្មណ៍ប្រកបការងាររកស៊ី ដើម្បីឈានឡើងចាកផុតពីភាពក្រីក្រ”៕
ហាថាញ់-វិមាន