មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

18/12/2023 - 16:22

តំ​បន់​ជន​រួម​ជាតិ​នៅ​ខេត្ត​វិញ​ឡុង​មួយ​ថ្ងៃ​កាន់​តែ​អភិវឌ្ឍន៍

បច្ចុប្បន្ន​ ខេត្ត​វិញ​ឡុង​មាន​ជន​រួម​ជាតិ​ខ្មែរ​ជាង​ ២២ ពាន់​នាក់ រស់​នៅ​ប្រ​មូល​ផ្តុំ​ច្រើន​នៅ​ស្រុក​ត្រា​អូង​ តាម​ប៊ិញ​វុង​លីម និង​ទីរួម​ខេត្ត​ប៊ិញ​មិញ។​ អា​ស្រ័យ​ខេត្ត​អនុវត្ត​បាន​ល្អ​នូវ​កម្ម​វិធី​ និង​គម្រោង​នា​នា​ ទើប​តំ​បន់​ជន​រួម​ជាតិ​មួយ​ថ្ងៃ​កាន់​តែអភិឌ្ឍន៍។​

ដង​ផ្លូវ​តភ្ជាប់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​នៅ​ឃុំ​ដុង​ប៊ិញ ទីរួម​ខេត្ត​ប៊ិញ​មិញ។​

ទ្រុង​ថាញ់ ជា​ឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​បំ​ផុត​នៅ​ស្រុក​វុង​លីម។​ មុន​នេះ​ ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​ឃុំ​នៅ​ជួប​លំ​បាក​ច្រើន​ ប៉ុន្តែ​ សព្វ​ថ្ងៃ​ឃុំ​នេះ​ហាក់​ដូច​ជា​ “ផ្លាស់​ថ្មី​” ស្ទើរ​តែទាំង​ស្រុង​មាន​សាលា​រៀន​ ដំ​ណាក់​សុខា​ភិបាល​សម្រេច​បទ​ដ្ឋាន​ និង​ផ្លូវ​គមនា​គមន៍​ជន​បទ​រាប​រលូន។​ លោក​ សើុង​សយ នៅ​ភូមិ​ទ្រុង​ត្រាច់ ឱ្យ​ដឹង៖ ផ្លូវ​ដើរ​គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​ មួយ​ក្នុង​ចំ​ណោម​មូល​ដ្ឋាន​គ្រឹះ​ទាំង​ឡាយ​ដើម្បី​ប្រ​ជា​ជន​ពង្រីក​សេដ្ឋ​កិច្ច។​ ពី​មុន​ខ្ញុំ​ធ្វើ​ចម្ការ​ ចង់​ លក់​ម្រះ ឃ្លោក​ ននោងម្តង​ៗ​ បើ​ជួប​ទឹក​នាច ទៀត​នោះ​គឺលំ​បាក​ណាស់​។​ ចំ​ណែ​ក​ឥឡូ​វ ដាក់​ឡើង​ម៉ូតូ​ជិះ​៥នា​ទីគឺទៅ​ដល់​ផ្សារ​ហើយ។​ អា​ស្រ័យ​ហេតុ​នោះ​ ទើប​មាន​ប្រាក់​ចេញ​ចូល​សម្រាប់​ចាយ​វាយ”។​

ប្រ​ជា​ជន​នៅ​ភូមិ​ទ្រុង​ត្រាច់ ឃុំ​ទ្រុង​ថាញ់ ដាក់​សំ​រាម​ត្រូវ​តាម​កន្លែង​កំ​ណត់​ ដើម្បី​ងាយ​ស្រួល​ដល់​បុគ្គ​លិក​ ប្រ​មូល​សំ​រាម​ ដើម្បី​ការ​ពារ​បរិស្ថាន​ជ្រះ​ស្អាត។​

ទទួល​ស្គាល់​ថា​ កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍​គឺធ្វើ​ឱ្យ​ផ្លាស់​ប្តូរ​ច្រើន​ផ្នែក​ក្នុង​ជីវ​ភាព​សម្ភារៈ ស្មារតី​របស់​ប្រ​ជា​ជន។​ ដង​ផ្លូវ​ជន​បទ​នៅ​ទីរួម​ខេត្ត​ប៊ិញ​មិញ​ បាន​តភ្ជាប់​ពី​តំ​បន់​ ដាច់​ស្រយាល​របស់​ឃុំ​នា​នា​ ដូច​ជា៖ ដុង​ប៊ិញ ដុង​ថាញ់ ដុង​ថាញ និង​តភ្ជាប់​ឃុំ​នា​នា​របស់​ស្រុក​តាម​ប៊ិញ​ទៀត​ផង​ ធ្វើ​ឱ្យ​លក្ខណៈ​រស់​នៅ​របស់​ប្រ​ជា​ជន​បាន​លើក​កម្ពស់។​ បង​ស្រី​ថាច់​ធីរំ​ចង់​ នៅ​ដុង​ថាញ់ ឱ្យ​ដឹង​៖ “មុន​នេះ​ ខ្ញុំ​ចង់​ទៅ​ផ្ទះ​ម្តាយ​បង្កើត​ម្តង​ៗ​ ខ្ញុំ​ត្រូវ​ធ្វើ​ដំ​ណើរ​តាម​ផ្លូវ​ជាតិ​លេខ​ ៥៤ រួច​បត់​ចូល​ផ្សារ​យ៉ាវ​ម៉ែវ។​ ឥឡូវ​គ្រាន់​តែធ្វើ​ដំ​ណើរ​ចេញ​ពី​ផ្ទះ​ទៅ​ត្រង់​នឹង​ដល់​ផ្សារជិត​ផង​ ត្រ​ជាក់​ហើយ​មិន​សូវ​មាន​ម៉ូតូ​ផង”។​

តាម​ប្រ​សាសន៍​លោក​ ង្វៀង​មិញ​ថៀង អនុប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​វិញ​ឡុង​ ក្រៅ​ពី​កម្ម​វិធី​ គម្រោង​រួម​ គ្រាន់​តែគិត​ដោយ​ឡែក​ប្រ​ភព​ទុន​របស់​មជ្ឈិម​បែង​ចែក​សម្រាប់​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​- សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ ឆ្នាំ​ ២០២២ នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​ គឺ​ជាង ១៦ ពាន់​លាន​ដុង។​ ផ្តើម​ពី​ប្រ​ភព​ទុន​នេះ​ មាន​កម្ម​វិធី​ គម្រោង​ជា​ច្រើន​ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​ នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​ ជួយ​លើក​កម្ពស់​ជីវ​ភាព​របស់​ប្រ​ជា​ជន​។​ លោក​ ឡេវ៉ាន់​យុង អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ទ្រុង​ថាញ់ ឱ្យ​ដឹង៖ “ដោយ​សារ​មាន​កម្ម​វិធី​ គម្រោង​នា​នា​ ទើប​ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍​នៅ​តាម​ភូមិ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​របស់​ឃុំ​ បាន​ក្រាល​បេ​តុង​និង​កៅ​ស៊ូ​រួច​រាល់។​ ការ​ជួញ​ដូរ​ក៏​មាន​ភាព​ងាយ​ស្រួល​ ម្ល៉ោះ​ហើយ​ ជីវ​ភាព​ប្រ​ជា​ជន​កាន់​តែ​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មូយ​ថ្ងៃ”។​ នៅ​ពេល​ជីវ​ភាព​សម្ភារៈ មាន​ភាព​សម​រម្យ​ សកម្ម​ភាព​វប្បធម៌​ ស្មារ​តី​ក៏​បាន​មាមីង​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ។​ បង​ស្រី​ ហ្វិញ​ធីកឹម​វឹង​ នៅ​ភូមិ​តា​មោង​ ឃុំ​តឹង​មី ស្រុក​ត្រា​អូង​ ឱ្យ​ដឹង​៖ “ឮ​ថា​ឃុំ​បើក​ថ្នាក់​បង្រៀន​របាំ​ប្រ​ពៃ​ណី​ ខ្ញុំ​ក៏​ឱ្យ​កូន​ចុះ​ឈ្មោះ​រៀន​ភ្លាម​។​ ខ្ញុំ​ក៏​ចេះ​រាំ​ដែរ​ ប៉ុន្តែ​ធ្វើ​ម៉េច​បង្រៀន​បាន​ដូច​គ្រូ។​  ម្យ៉ាង​ទៀត​ កូន​ចូល​រៀន​ជាមួយ​មិត្ត​ភ័ក្តិ​ដើម្បី​មាន​ភាព​កុះ​ករ​ ហើយ​ធ្វើ​ឱ្យ​ស្រស់​ស្រាយ​ទៀត​ផង​”៕​

      ហា​ថាញ​-​វិមាន​

ចែករំលែកអត្ថបទ