ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

18/12/2023 - 16:22

អនុរដ្ឋ​មន្ត្រី​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ណុង​ក្វឹកត្វឹង​ ធ្វើ​ការ​ជា​មួយ​នា​យក​ដ្ឋាន​កិច្ច​ការ​ជន​ជាតិ​ភូមិ​ភាគ​- ផ្នែក​កឹង​ធើ

អនុរដ្ឋ​មន្ត្រី​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ លោក​ ណុង​ ក្វឹក​ត្វឹង​ បាន​ធ្វើ​ការ​ជា​មួយ​នា​យក​ដ្ឋាន​កិច្ច​ការ​ជន​ជាតិ​ភូមិ​ភាគ​-ផ្នែក​កឹង​ធើ (នា​យក​ដ្ឋាន​ភូមិ​ភាគ)។​

​ ​អនុរដ្ឋ​មន្ត្រី​ ណុង ក្វឹក​ត្វឹង​ ថ្លែង​យោ​បល់​ក្នុង​កិច្ច​ប្រ​ជុំ។

ឆ្នាំ​២០២៣  នា​យក​ដ្ឋាន​ទទួល​បន្ទុក​ខេត្ត​នា​នា​នៅ​ភាគ​ខាង​ត្បូង​ អនុវត្ត​ភារ​កិច្ច​សំ​ខាន់​ ពង្រឹង​ក្តោប​ក្តាប់​ស្ថាន​ភាព​លើ​គ្រប់​វិស័យ​តំ​បន់​ជន​ជាតិ​ភាគ​តិច​។​ ស្ថាន​ភាព​រៀប​ចំ​អនុវត្ត​កិច្ច​ការ​ជន​ជាតិ​ និង​គោល​នយោ​បាយ​ជន​ជាតិ​ក្នុង​តំ​បន់​ រាយ​ការណ៍​ ធ្វើ​សេនា​ធិការ​តាម​លក្ខន្តិកៈ​បាន​ទាន់​ពេល​; ធ្វើ​ជា​ប្រ​ធាន​ សហ​ការ​ចូល​រួម​ធ្វើ​សេនា​ធិការ​ជូន​ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិការ​ជន​ជាតិ​ភាគ​តិច​ បង្អុល​ការ​ រៀប​ចំ​សកម្ម​ភាព​ចុះ​សួរ​សុខ​ទុក្ខ​ ប្រ​សិទ្ធ​ពរ​ និង​ផ្តល់​អំ​ណោយ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ភាគ​តិច​; អនុវត្ត​ការ​ងារ​ទទួល​ប្រ​ជា​ពល​រដ្ឋ​ និង​ភារ​កិច្ច​ប្រ​ចាំ​ឯទៀត​ តាម​មុខ​ងារ​និង​ភារ​កិច្ច​ ឆ្លង​តាម​រយៈ​នោះ​ បាន​រួម​ចំ​ណែក​រក្សា​ស្ថិរ​ភាព​ សន្តិ​សុខ​នយោ​បាយ​ សណ្តាប់​ធ្នា​ប់​សុវត្ថិ​ភាព​សង្គម​; សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​ បន្ត​រក្សា​ស្ថិរ​ភាព​ និង​អភិវឌ្ឍន៍​ចំ​ពោះ​ការ​ងារ​កំ​ណែ​ទម្រង់​រដ្ឋ​បាល​របស់​នា​​យក​ដ្ឋាន​ អង្គ​ភាព​បាន​ច្បាម​ខ្ជាប់​នូវ​គោល​ការណ៍​ គោ​ម៌ា​គា​របស់​បក្ស​ គោល​នយោ​បាយ​ និង​ច្បាប់​របស់​រដ្ឋ​ និង​ផែន​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​ការ​កំ​ណែ​ទម្រង់​រដ្ឋ​បាល​ឆ្នាំ​ ២០២៣ របស់​គណៈ​កម្មា​ធិការ​ជន​ជាតិ។​ ក្នុង​នោះ​ ការ​កំ​ណែ​ទម្រង់​រដ្ឋ​បាល​ និង​យន្ត​ការ​ច្រក​ចេញ​ចូល​តែ​មួយ​ច្រក​ចេញ​ចូល​ជាប់​ទាក់​ទង​គ្នា​ នា​យក​ដ្ឋាន​ភូមិ​ភាគ​បាន​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​របប​ទទួល​ប្រ​ជា​ពល​រដ្ឋ​ និង​ធ្វើ​បច្ចុប្បន្ន​ភាព​ប្រ​ព័ន្ធ​ទិន្ន​ន័យ​ជាតិ​អំ​ពី​បណ្តឹង​តវ៉ា​ និង​បរិ​ហារ; អនុវត្ត​ការ​ទទួល​ដោះ​ស្រាយ​រឿង​ក្តី​ និង​រាយ​ការណ៍​តាម​លក្ខន្តិកៈ​...

ថ្លែង​យោ​បល់​បូក​សរុប​កិច្ច​ប្រ​ជុំ​ អនុ​រដ្ឋ​មន្ត្រី​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ណុង ក្វឹក​ត្វឹង​ វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ការ​ខិត​ខំ ​ប្រឹង​ប្រែង​របស់​សមូហ​ភាព​នៃ​នា​យក​ដ្ឋាន​កិច្ច​ការ​ជន​ជាតិ​ភូមិ​ភាគ​-ផ្នែក​កឹង​ធើ ក្នុង​ការ​បំ​ពេញ​ភារ​កិច្ច​ប្រ​កប​ដោយ​ជោគ​ជ័យ​ ក្នុង​បរិបទ​នៅ​មាន​ការ​លំ​បាក​ជា​ច្រើន​ ដោយ​សារ​នា​យក​ដ្ឋាន​ទើប​តែ​រួម​បញ្ចូល​គ្នា​ថ្មី​ ទន្ទឹម​នឹង​នោះ​ កំ​ណត់​សម្គាល់​នូវ​លទ្ធ​ផល​លេច​ធ្លោ​ក្នុង​ការ​ធ្វើ​សេនា​ធិការ​ជូន​ថ្នាក់​ដឹក​នាំ​នៃ​គណៈ​កម្មា​ធិការ​ជន​ជាតិ​ក្នុង​ឆ្នាំ​កន្លង។​ អនុរដ្ឋ​មន្ត្រី​សង្ឃឹម​ថា​ នា​យក​ដ្ឋាន​នឹង​បន្ត​លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​ ក្នុង​នាម​ជា​ស្ថាប័ន​បម្រើ​ការ​ងារ​ជន​ជាតិ​មជ្ឈិម​នៅ​ភូមិ​ភាគ​ ព្រួត​ដៃ​គ្នា​ឧបត្ថម្ភ​ភូមិ​ភាគ​ដោះ​ស្រាយ​នូវ​បញ្ហា​ជាប់​ជំ​ពាក់​ ក្នុង​ការ​អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ…៕​

                                                                       យោង៖  baodantoc.vn

ចែករំលែកអត្ថបទ