ការិយាល័យការងារ យុទ្ធជនពិការ-សង្គមកិច្ចទីរួមខេត្តទិញបៀង ខេត្តអាងយ៉ាង បានខ្នះខ្នែង តភ្ជាប់ជំនួយរកការងាធ្វើដល់នារីខ្មែរនៅភូមិភាគ។ ការងារនេះសម្រេចបានលទ្ធផលជាវិជ្ជមាន ជួយដល់នារីខ្មែរបានរៀនមុខរបរនិងបង្ខិតជិតឱកាសការងារ។
ដោះដូរការងារធ្វើដល់បងប្អូននារីខ្មែរ។
ប៉ុន្មានថ្ងៃនេះ ជីវភាពមានភាពលំនឹងចំពោះបងស្រី នាងចន្ថា នៅឃុំអាងកឺ ទីរួមខេត្តទិញបៀង។ ពីព្រោះបងស្រីរកបានការងារធ្វើមានប្រាក់ចំណូលលំនឹងនៅសហគ្រាសកាត់ដេរក្វាងឡុង។ មិនត្រឹមតែនាងចន្ថាប៉ុណ្ណោះទេ មានបងប្អូននារីជាច្រើននៅក្នុងឃុំដែលមានការងារធ្វើលំនឹងដោយសារសហគ្រាសកាត់ដេរនេះដែរ។ បងស្រីនាងចន្ថា ឱ្យដឹង៖ “ខ្ញុំធ្លាប់ទៅធ្វើកម្មករនៅខេត្តប៊ិញយឿងជិត ១០ ឆ្នាំ ប៉ុន្តែជីវភាពគ្មានផ្លាស់ប្តូរអ្វីសោះ បើប្រៀបធៀបនឹងពីមុននេះ។ ប្រាក់ចំណូលជាង ១០ លានដុង/ខែ យើងគិតគូរចាយវាយលើការហូបចុក កន្លែងរស់នៅ ខំប្រិតសំចៃណាស់ទើបសេសសល់ខ្លះៗផ្ញើមកស្រុក។ល។ ខ្ញុំផ្លាស់ប្តូរក្រុមហ៊ុនធ្វើការជាច្រើនកន្លែង ទីបំផុតត្រូវវិលត្រឡប់មកភូមិ ស្រុក មកសុំការងារធ្វើនៅសហគ្រាសកាត់ដេរក្វាងឡុងដដែល”។
នៅសហគ្រាសកាត់ដេរក្វាងឡុង មានកម្មការិនីខ្មែរធ្វើការច្រើនណាស់ដូចជាបងស្រីនាងចន្ថាជាដើម។ សម្រាប់ពួកគាត់ រកបានការងារធ្វើលំនឹង មានប្រាក់ចំណូលបង្គួរ គឺជាក្តីរីករាយបំផុតនាបច្ចុប្បន្ន។ លោក ឡេវ៉ាន់ឡាញ តំណាង សហគ្រាសកាត់ដេរក្វាងឡុង ឱ្យដឹង៖ “ភាគច្រើនកម្មករនៅទីនេះ ត្រូវបានរៀនមុខរបរមួយរយៈទើបចូលធ្វើការបាន។ ខ្ញុំត្រូវចំណាយប្រាក់ ឧបត្ថម្ភដើម្បីពួកគាត់ស្ងប់អារម្មណ៍រៀនមុខរបរ។ ចំពោះករណីណាដែលក្តាប់បានការងារល្អ នឹងចាត់ពួកគាត់ចូលរួមក្នុងការកាត់ដេរផលិតផល។ ខ្ញុំកំពុងខិតខំចងសម្ពន្ធជាមួយនឹងដៃគូស ដើម្បីទទួលបានកុម្ម៉ង់មុខទំនិញច្រើន ឆ្លើយតបនឹងតម្រូវការកម្មករភូមិភាគ”។
បច្ចុប្បន្ន សហគ្រាសកាត់ដេរក្វាងឡុង បង្កើតការងារធ្វើដល់កម្មកររាប់រយនាក់នៅភូមិភាគ។ ប្រសិនបើចងសម្ព័ន្ធបានច្រើនដៃគូ គាត់អាចនឹងបង្កើនចំនួនកម្មករឡើងពី ៣០០-៤០០នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាម ២០២៤ នេះ។ អាស្រ័យហេតុនោះ លោក ឡេវ៉ាន់ឡាញ ត្រូវការកម្មករដែលមានគុណភាព បានឆ្លងកាត់វគ្គបណ្តុះបណ្តាលជាមូលដ្ឋាន ដើម្បីរៀបចំឱ្យពួកគាត់ឆាប់បានចូលកាត់ដេរផលិតផល។
ដើម្បីបង្កើតប្រភពកម្មករមានគុណភាពនៅភូមិស្រុក ការិយាល័យការងារ យុទ្ធជនពិការ-សង្គមកិច្ច ទីរួមខេត្តទិញបៀង បានកសាងផែនការអភិវឌ្ឍអនុគម្រោងអំពីវិស័យអប់រំវិជ្ជាជីវៈ ចំណុះកម្មវិធីទិសដៅជាតិចំនួន ៣ គឺ៖ កាត់បន្ថយភាពក្រីក្រដោយចីរភាព អភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិចនិងកសាងជនបទថ្មីលើភូមិសាស្ត្រទីរួមខេត្ត ឆ្នាំ២០២៣ ។ ក្នុងនោះ មានអនុគម្រោងអំពីអភិវឌ្ឍអប់រំវិជ្ជាជីវៈ និងដោះស្រាយការងារធ្វើដល់កម្មករជាជនជាតិភាគតិចនិងតំបន់ភ្នំ បង្កមូលដ្ឋានគ្រឹះរឹងមាំ ដើម្បីមាមីងខ្មែរឈានឡើងចាកផុតពីភាពក្រីក្រ ដោយចីរភាព។
លោកស្រី លីគីម-ថ ប្រធានការិយាល័យការងារ យុទ្ធជនពិការ-សង្គមកិច្ច ទីរួមខេត្តទិញបៀង ឱ្យដឹង៖ “មកទល់ពេលនេះ យើងខ្ញុំបើកវគ្គបង្រៀនវិជ្ជាជីវៈបាន ១១ ថ្នាក់ មានសិក្ខាកាម ៣៣០ នាក់ ខាងផ្នែកកសិកម្មនិងមិនមែនកសិកម្មជាដើម។ តាមរយៈវគ្គបង្រៀនវិជ្ជាជីវៈ ជួយដល់កម្មករជាជនជាតិខ្មែរ ពិសេសកម្មការិនី ដែលមានលក្ខណៈបង្ខិតជិតការងារ។ ភាគច្រើនបងប្អូននារីខ្មែរបានចូលរៀនវគ្គកាត់ដេរជាមូលដ្ឋាន ឈានដល់ការស្វែងរកបានការងារធ្វើលំនឹង ជួយដល់ជីវភាពគ្រួសារ។ ម្យ៉ាងទៀត វគ្គបង្រៀនរបរកាត់ដេរនៅឃុំវិញទ្រុង តឹងឡើយ បានទាក់ទាញបងប្អូននារីចូលរួមកុះករ ក្រោមការឧបត្ថម្ភយ៉ាងសកម្មរបស់ផ្នែកជំនាញនិងភូមិភាគ” ៕
យោង៖កាសែតអាងយ៉ាង-ប្រែសម្រួល៖ លីសៀ