មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

05/12/2023 - 15:26

ប្រ​សិទ្ធ​ភាព​ផលិត​កសិកម្ម​ចីរ​ភាព ធន់​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ

រយៈ​ពេល​កន្លង មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​សុក​ត្រាំង បាន​ម្ចាស់​ការ​សហ​ការ​ជា​មួយ​នឹង​ភូមិ​ភាគ​នានា ផ្សព្វ​ផ្សាយ​ការ​ផលិត​កសិកម្ម​ធន់​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​សម្រេច​បាន​សមិទ្ធ​ផល​គួរ​ឱ្យ​កត់​សម្គាល់។

ការ​ចិញ្ចឹម​បង្គា​បច្ចេក​វិទ្យា​ខ្ពស់​កំពុង​ជា​ទិស​ដៅ​អភិវឌ្ឍន៍​ជា​ចម្បង ចីរ​ភាព
ធន់នឹងការប្រែប្រួលអាកាសធាតុរបស់ខេត្ត។

មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ខេត្ត បាន​ផ្សព្វ​ផ្សាយ​កម្មវិធី គ្រោង​ការ​គម្រោង​បង្វែរ​រចនា​សម្ព័ន្ធ​ពូជ​ដំ​ណាំ សត្វ​ចិញ្ចឹម សម​ស្រប​ជា​មួយ​នឹងលក្ខណៈ​ជីវ​បរិស្ថាន​តំ​បន់​នីមួយៗ ធន់​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ។ ផ្ដើម​ពី​នោះ បង្កើត​តំបន់​ផលិត​កម្ម​ប្រ​មូល​ផ្ដុំ​ទ្រង់​ទ្រាយ​ធំ អនុវត្ត​បទដ្ឋាន​ផលិត​កម្ម​ជ្រះ​ឈាន ដល់​ការ​ផលិត​កសិកម្ម​អនុវត្ត​បច្ចេក​វិទ្យា​ខ្ពស់ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ចង​សម្ព័ន្ធ​ប្រើ​ប្រាស់​និង​កែច្នៃ នីហរ័ណ​សម្រេច​បាន​សមិទ្ធ​ផល​គួរ​ឱ្យ​កត់​សម្គាល់។ ជាក់​ស្ដែង៖ បរិមាណ​ផល​ស្រូវ​រៀង​រាល់​ឆ្នាំ​សម្រេច​បាន​ជាង ២ លាន​តោន ក្នុង​នោះ ស្រូវ​ប្រ​ណីត ស្រូវ​គុណ​ភាព​ខ្ពស់​សម្រេច​ជាង ៩៣%; វិស័យ​វារី​វប្ប​កម្ម​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ មាន​ទម្រង់​ចិញ្ចឹម​បង្គា​ប្រ​ពល​វប្ប​កម្ម អតិ​ប្រ​ពល​វប្ប​កម្ម​ជា​ច្រើន​ដែល​សម្រេច​បាន​ប្រ​សិទ្ធ​ភាព​ខ្ពស់ បរិមាណ​ផល​ជាង ៣៧៥​.០០០ តោន ក្នុងនោះ បង្គា​ទឹក​ភ្លាវ​សម្រេច​បាន ២១០.៥៨៦ តោន។ ក្រៅ​ពី​នោះ ការ​ចិញ្ចឹម​សត្វ​រីក​ចម្រើន​តាម​ទិស​ដៅ​កសិដ្ឋាន លក្ខណៈ​គ្រួសារ សុវត្ថិ​ភាព​ជំងឺ​រាល​ដាល​និង​ការ​ពារ​បរិស្ថាន។ មក​ទល់​បច្ចុប្បន្ន ទូទាំង​ខេត្ត​មាន​គោជាង ៥៤.៥០០ ក្បាល ក្នុង​នោះ គោ​ទឹក​ដោះ​ជិត ៦.៨០០ ក្បាល បរិ​មាណ​ទឹក​ដោះ​សម្រេច​បាន​ជាង ១៣​.០០០ តោន។ តម្លៃ​នី​ហរ័ណ​សម្រេច​បាន ១.៥០០ លាន​USD ក្នុង​នោះ វិស័យ​កសិកម្ម ស្រូប​អត្រា​ជាង ៩០% ។

  ការ​ចិញ្ចឹម​គោ​គួប​ផ្សំ​នឹង​កសាង​អាង Biogas និង​ដាំ​ស្មៅ ដើម្បី​ការ​ពារ​បរិ​ស្ថាន។

តាម​ប្រ​សាសន៍​លោក ហ្វិញ​ថាញ​ញ៉ា នា​យក​មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​សុក​ត្រាំង បច្ចុប្បន្ន ដើម្បី​ផលិត​កសិកម្ម​ចីរ​ភាព ធន់​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ មាន​ដូច៖ ស្រុត​បាក់ ច្រាំង​សមុទ្រ ច្រាំង​ទន្លេ ទីតាំង​កោះ​មួយ​ចំ​នួន នៅ​តាម​ទន្លេ​ហូវ ភ្លៀង​ខ្យល់​ធំ​ដោយ​អន្លើ។ល។ ម្ល៉ោះ​ហើយ ខេត្ត​បាន​ផ្ដុំ​កម្លាំង​បង្វែរ​រចនា​សម្ព័ន្ធ​ឡើង​វិញ​នូវ​វិស័យ​ចំ​នួន ៣ គឺ​ដាំ​ដុះ ចិញ្ចឹម​សត្វ និង​ជល​ផល។ ក្នុង​នោះ វិស័យ​ដាំ​ដុះ​ប្រ​មូល​ផ្ដុំ​លើ​ការ​បង្ក​បង្កើន​ផល​ស្រូវ និង​ឈើ​ហូប​ផ្លែ។

អំពី​ការ​ផលិត​ស្រូវ ជំ​រុញ​ការ​ងារ​យន្តូប​នីយ​កម្ម​ក្នុង​ដំ​ណាក់​ការ​ផលិត​កម្ម; រៀប​ចំ​រដូវ​កាល ចុះ​ពូជ​ឱ្យ​សម​ស្រប សំ​ដៅ​ជៀស​វាង​ការ​ជះ​ឥទ្ធិ​ពល​ភាព​រាំង​ស្ងួត ទឹក​ប្រៃ ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​បង្ក​ឡើង; អា​ទិភាព​អភិវឌ្ឍ​ក្រុម​ពូជ​ស្រូវ ST; កសាង​ទម្រង់​ផលិត​ពូជ​ស្រូវ​ក្រ​អូប ST ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ចង​សម្ព័ន្ធ​ប្រើ​ប្រាស់​ផលិត​ផល; កសាង​ចំ​ណុច​អនុវត្ត​គំរូ​ទម្រង់​ប្រ​ពល​វប្ប​កម្ម ស្រូវ​ប្រ​ណីត​ធន់​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ ផ្សារ​ភ្ជាប់​នឹង​ចង​សម្ព័ន្ធ​ប្រើ​ប្រាស់​ផលិត​ផល។ល។ អំ​ពី​ឈើ​ហូប​ផ្លែ បង្កើត​បាន​តំបន់​ផលិត ដាំ​ឈើ​ហូប​ផ្លែ​ប្រ​មូល​ផ្ដុំ អា​ទិភាព​ប្រ​ភេទ​ផ្លែ​ឈើ​ដែល​នីហ​រ័ណ មាន​ដូច៖ ផ្លែ​ទឹក​ដោះ ទុរេន ស្វាយ មៀន ក្រូច។ល។

អំពី​វិស័យ​ជល​ផល ទម្រង់​ចិញ្ចឹម​បង្គា​អនុវត្ត​បច្ចេក​វិទ្យា​ខ្ពស់ គឺ​ជា​ទិស​ដៅ​អភិវឌ្ឍន៍​ជា​ចម្បង ចីរ​ភាព ធន់​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​របស់​ខេត្ត។ កែ​លម្អ​ទិន្ន​ផល បរិមាណ​ផល និង​គុណ​ភាព​ចិញ្ចឹម​បង្គា​វិបុល​វប្ប​កម្ម​កែ​លម្អ​និង​វិបុល​វប្ប​កម្ម​កែ​លម្អ​រួម​បញ្ចូល មិន​ប្រើ​ប្រាស់​សារ​ធាតុ​គីមី ថ្នាំ​សម្លាប់​មេ​រោគ និង​ធន់​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ៕  

    យ្វី​អាញ់ - ថាច់​ធី

ចែករំលែកអត្ថបទ