អ្នកដែលធ្លាប់មកកាន់ទីប្រជុំជនបៃង៉ាង ស្រុកចូវថាញ់ A ខេត្តហូវយ៉ាង រយៈពេល ១៥ ឆ្នាំមុន សព្វថ្ងៃបើបានមកកាន់ទីនេះ ប្រាកដជាមានភាពភ្ញាក់ផ្អើល ពីព្រោះមានការផ្លាស់ថ្មីយ៉ាងគាប់ភ្នែកនៅតំបន់នេះ។
ព្រលានបាល់ទះរបស់ទីប្រជុំជនបៃង៉ាង តែងមានយុវជនមកហាត់លេង។
ជាអ្នកកើតនិងធំដឹងក្តីនៅទីប្រជុំជនបៃង៉ាង ពូលីមិញហ្វា ឱ្យដឹង៖ “ឪពុកខ្ញុំជាគ្រួសារមួយក្នុងចំណោមគ្រួសារទាំងឡាយដែលមករស់នៅផ្សារនេះមុនគេ ហើយបើកតៀមថ្នាំចិនសែ។ តៀមថ្នាំផ្ទះខ្ញុំនៅក្បែរមាត់ព្រែកសា-ណ។ ជាង ១៥ ឆ្នាំមុន ចាប់ពីផុងដៀងឬក៏រ៉ាច់ហ្គយចូលមកតែងធ្វើដំណើរដោយផ្លូវទឹក ក្រោយមកនេះ ទើបមានផ្លូវបេតុងក្បែរមាត់ព្រែក។ សព្វថ្ងៃ ផ្សារពង្រីកធំទូលាយ ផ្លូវខេត្ត ៩៣២ តភ្ជាប់ពីស្ពានវ៉ាមសាង កាត់ទទឹងទីប្រជុំជនទៅទល់នឹងស្ពានកាយតឺ ធ្វើឱ្យតំបន់នេះកាន់តែរីកចម្រើន”។ ម្យ៉ាងទៀត ហេដ្ឋារចនាសម្ព័ន្ធគឺជាឈ្នាន់ដើម្បីទីប្រជុំជនបៃង៉ាងឈានឡើង ម្ល៉ោះហើយប្រជាជនមានការត្រេកអរណាស់។ បងដាវវ៉ាន់ហ្វាង នៅភូមិ ៤ A ឱ្យដឹង៖ “មុននេះ ខ្ញុំចូលរួមគម្រោងឧបត្ថម្ភមុខរបររកស៊ី បានភូមិភាគឧបត្ថម្ភចិញ្ចឹមមាន់បេនត្រែ ម្ល៉ោះហើយចាកផុតពីភាពក្រីក្រ។ ខណៈពេលជីវភាពគ្រួសារលំនឹង ខ្ញុំជាមួយគ្រួសារមានពេលវេលាចូលរួមរាល់សកម្មភាពភូមិស្រុក”។ តាមប្រសាសន៍លោក ផាមហ្វាងហ៊ីប លេខាគណៈកម្មាធិការបក្សទីប្រជុំជនបៃង៉ាង ដើម្បីកសាងក្រុងស៊ីវិល័យ ទីប្រជុំជនប្តេជ្ញាកាត់បន្ថយគ្រួសារក្រីក្រ។ អាស្រ័យហេតុនោះ ចាប់តាំងពីដើមឆ្នាំ ភូមិភាគបានធ្វើការត្រួតពិនិត្យសំដៅស្វែងរកដំណោះស្រាយឧបត្ថម្ភ ដើម្បីគ្រួសារក្រីក្រមានលក្ខណៈប្រកបការងាររកស៊ីជាសន្សឹមៗឈានឡើងចាកភាពក្រីក្រ។ ដោយសារការក្តាប់ច្បាស់ភូមិសាស្ត្រ ស្វែងរករបរចិញ្ចឹមជីវិតសមស្រប ឧបត្ថម្ភដល់ប្រជាជន ម្ល៉ោះហើយប្រជាជនទាំង ៥២ គ្រួសារក្នុងចំណោម ១១៣ គ្រួសារដែលបានពិនិត្យពិច័យតាំងពីដើមឆ្នាំ បានចាកផុតពីភាពក្រីក្រ។
ជ្រុងមួយនៃបរិវេណគណៈកម្មាធិការប្រជាជនទីប្រជុំជនបៃង៉ាង។
ទីប្រជុំជនបៃង៉ាង ជាអង្គភាពដំបូងដែលអនុវត្តកសាងលក្ខឋានក្រុងស៊ីវិល័យ តាមសេចក្តីសម្រេចលេខ ០៤ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល។ ដើម្បីក្លាយជាក្រុងស៊ីវិល័យ ទីប្រជុំជនត្រូវសម្រេចលក្ខឋាន ដូចជា៖ គម្រោងអភិវឌ្ឍ; គមនាគមន៍; សន្តិសុខ សណ្តាប់ធ្នាប់; ឃោសនា ផ្សព្វផ្សាយ; ការងារធ្វើ ប្រាក់ចំណូលមធ្យមភាគ គ្រួសារក្រីក្រ; វប្បធម៌ កីឡា; សុខាភិបាល អប់រំ; ប្រព័ន្ធនយោបាយនិងការទទួលខុសត្រូវរបស់រដ្ឋអំណាច។ បច្ចុប្បន្ន ទីប្រជុំជនបៃង៉ាង បានសម្រេចលក្ខឋានផ្សេងៗ និងកំពុងរង់ចាំទទួលស្គាល់។ ការដែលទីប្រជុំជនតំបន់ឆ្ងាយកាលពីមុននេះ ឥឡូវក្លាយជាទីប្រជុំជនមួយក្នុងចំណោមទីប្រជុំជនដំបូងរបស់ខេត្តហូវយ៉ាង សម្រេចកិត្តិនាមជាក្រុងស៊ីវិល័យ គឺជាការខិតខំមួយដ៏ធំរបស់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក និងប្រជាជនផងដែរ។ តាមប្រសាសន៍ លោក គីហ៊ីវថាញ អនុប្រធានគណៈជនជាតិខេត្តហូវយ៉ាង អ្វីដែលពិសេសគឺទីប្រជុំជនបៃង៉ាង ក៏ជាភូមិភាគដែលមានជនរួមជាតិខ្មែររស់នៅកុះករបំផុតរបស់ស្រុកចូវថាញ់ A។ សមិទ្ធផល “ក្រុងស៊ីវិល័យ” មានការរួមចំណែកយ៉ាងធំធេងពីសំណាក់ជនរួមជាតិភាគតិចនៅទីនេះ៕
ហាថាញ-លីសៀ