នៅស្រុកណាំកាំង គណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត បានសហការជាមួយបញ្ជាការដ្ឋានកងទ័ពជើងទឹកតំបន់៥ រៀបចំការឃោសនាផ្សព្វផ្សាយពីសមុទ្រកោះ ឆ្នាំ២០២៣ តាមប្រព័ន្ធអនឡាញដល់ទីតាំង ភ្ជាប់បណ្ដាញ៨កន្លែង មានអ្នកតំណាងសិស្សានុសិស្សចូលរួមជាង៥០០នាក់។
ប្អូនៗសិស្សានុសិស្ស ចូលរួមស្ដាប់ការឃោសនាផ្សព្វផ្សាយអំពីសមុទ្រ
កោះ ឆ្នាំ២០២៣ នៅស្រុកណាំកាំង។
អ្នកតំណាងនិងប្អូនៗសិស្សានុសិស្ស បានស្ដាប់ព័ត៌មានអំពីតួនាទី ទីតាំងយុទ្ធសាស្រ្តរបស់សមុទ្រ កោះវៀតណាមនិងតំបន់សមុទ្រតីណាម ក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ; ស្ថានភាពលើតំបន់សមុទ្រប្រទេសយើង សព្វថ្ងៃ; ទស្សនៈគោលការណ៍ វិធានការរបស់បក្ស រដ្ឋយើងក្នុងការគ្រប់គ្រងការពារអធិបតេយ្យសមុទ្រ កោះ។ល។
តាមរយៈសកម្មភាពសហការឃោសនាផ្សព្វផ្សាយអំពីសមុទ្រ កោះ រួមចំណែកលើកកម្ពស់ ការយល់ដឹងរបស់កម្មាភិបាល បក្ខជននិងប្រជាជន ពិសេសគឺស្រទាប់យុវវ័យពីតួនាទី ទីតាំងយុទ្ធសាស្រ្តរបស់សមុទ្រ កោះវៀតណាម។ ផ្ដើមពីនោះ ផ្ដល់ជូនព័ត៌មានផ្លូវការ បង្កការឯកភាពក្នុងសង្គម រួមចំណែកលើកកម្ពស់ការយល់ដឹង ការទទួលខុសត្រូវរបស់គ្រប់ថ្នាក់ គ្រប់ផ្នែក កម្មាភិបាល បក្ខជននិងប្រជាជន ចំពោះបុព្វហេតុការពារអធិបតេយ្យសមុទ្រ កោះរបស់មាតុភូមិ ក្នុងការទប់ស្កាត់ការធ្វើនេសាទខុសច្បាប់ មិនរាយការណ៍ និងមិនត្រូវតាមសេចក្ដីកំណត់៕
យោងតាមកាសែតកាម៉ាវ- ប្រែសម្រួលៈ ពេជ្រសឿន