លោក ង្វៀងមិញថៀង អនុប្រធានគណៈជនជាតិខេត្តវិញឡុង បានអះអាងថា ការដែលខេត្តអនុវត្តកម្មវិធីនិងគម្រោងប្រកបដោយប្រសិទ្ធភាព ក្នុងនោះ មានកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនរួមជាតិភាគតិច ដំណាក់កាលទី ១ (២០២១-២០២៥) រួមចំណែកធ្វើឱ្យតំបន់ជនជាតិមានភាពរីកចម្រើន។
វគ្គបង្រៀនរបាំ បានទាក់ទាញសិក្ខាកាមចូលរួមយ៉ាងកុះករ។ រូបថត៖ សហការី
យោងតាមគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តវិញឡុង ដើម្បីអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រ និងឧបត្ថម្ភលំនៅឋានដល់គ្រួសារក្រីក្រ ដែលគ្មានលទ្ធភាពជួសជុល ខេត្តក៏បានអនុវត្តដំណោះស្រាយជាច្រើន ផ្តោតលើការកៀរគររាល់ប្រភពកម្លាំង។ ខេត្តទទួលនិងផ្សព្វផ្សាយទាន់ពេល សព្វគ្រប់ រាល់ខ្ទង់ប្រាក់ចំណូលពីមជ្ឈិមបែងចែកឱ្យភូមិភាគចំគោលដៅសម្រេចតាមតម្រូវការនៃកម្មវិធីដាក់ចេញ។ ក្រៅពីនោះ ខេត្តវិញឡុងក៏បានចលនាការចូលរួមគាំទ្រដោយអស់ពីចិត្តពីសំណាក់អង្គការមហាជន អាជីវកម្ម អង្គការ បុគ្គល សប្បុរសជន តាមរយៈមូលនិធិ “ដើម្បីអ្នកក្រ” គ្រប់លំដាប់ថ្នាក់គួបផ្សំ ប្រភពទុនបង្វិលជុំរបស់អង្គការមហាជន ដើម្បីសាងសង់ផ្ទះមហាសាមគ្គីជូនអ្នកក្រ ក្នុងនោះ មានគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រជាជនជាតិខ្មែរ។ ទន្ទឹមនឹងការគ្រប់គ្រងប្រភពទុនរបស់ភូមិភាគត្រូវបានអនុវត្តយ៉ាងហ្មត់ចត់ ស្របតាមបទប្បញ្ញត្តិ មិនមានការខាតបង់ឬភាពអវិជ្ជមានណាមួយកើតមាន រួមចំណែកអនុវត្តជោគជ័យនូវគោលនយោបាយឧបត្ថម្ភសង់ផ្ទះជូនគ្រួសារក្រីក្រក្នុងប៉ុន្មានឆ្នាំមកនេះ។
សួនឱទ្យានឃុំដុងថាញ់ នៅទល់មុខផ្សារយ៉ាវម៉ែវ។
ទន្ទឹមនឹងការសាងសង់ផ្ទះជូនគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រជាជនជាតិខ្មែរ គណៈប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត បានបើកមូលនិធិ “ដើម្បីអ្នកក្រ” របស់ខេត្តសហការជាមួយនឹងមន្ទីរការងារ យុទ្ធជនពិការនិងសង្គមកិច្ច ធ្វើជាម្ចាស់គម្រោង ឧបត្ថម្ភគ្រួសារក្រីក្រដែលមានស្ថានភាពលំបាក តម្រូវការទុនចិញ្ចឹមសត្វ អាទិភាពឱ្យគ្រួសារខ្មែរក្រីក្របុលទុន សរុបប្រភពទុនគឺ៦,៨ពាន់លានដុង។ គិតដោយឡែកកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច ដំណាក់កាលទី១ (២០២១-២០២៥) ឆ្នាំ២០២២ ខេត្តក៏បានដោះស្រាយស្ថានភាពខ្វះដីធារផ្ទះ លំនៅឋាន ដីផលិតកម្ម ទឹកស្អាត ឧបត្ថម្ភទឹកស្អាតដល់គ្រួសារប្រជាជនដែលនៅរាយប៉ាយ ផ្សព្វផ្សាយកសាងសំណង់ហេដ្ឋារចនាសម្ព័ន្ធនៅឃុំតឹងមីនិងត្រាកូង ស្រុកត្រាអូង សរុបថវិកាជាង ៨,៣ពាន់លានដុង។ ពិសេស គឺគម្រោងអភិវឌ្ឍការអប់រំនិងបណ្តុះបណ្តាល លើកកម្ពស់គុណភាពប្រភពធនធានមនុស្ស ដោយមានថវិកាអនុវត្តសរុប៥,៥ពាន់លានដុង។ លោកថាច់វិញ អ្នកមានប្រជាប្រិយនៅភូមិតាមោង ឃុំតឹងមី មានប្រសាសន៍៖ “អាស្រ័យការយកចិត្តទុកដាក់ពីគ្រប់លំដាប់ថ្នាក់ ឥឡូវនេះ សាលារៀននៅលើភូមិសាស្ត្រឃុំតឹងមី ភាគច្រើនគឺសម្រេចបទដ្ឋានជាតិ។ ជាពិសេស គឺវគ្គបង្រៀនរបាំប្រពៃណីដល់កូនចៅមាមីងជនរួមជាតិខ្មែរដែលបានរៀបចំនៅឃុំ ដូច្នេះ ការអភិរក្សនិងពង្រីកតម្លៃវប្បធម៌របស់ជនរួមជាតិខ្មែរត្រូវបានអនុវត្តល្អ។ ផ្តើមពីនោះ ឃើញថា ជីវភាពសម្ភារៈនិងស្មារតីរបស់ជនរួមជាតិត្រូវបានលើកស្ទួយ”៕
ហាថាញ-មុនី