ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

13/11/2023 - 16:48

ជួប​ជុំ​លើក​សរ​សើរ​ផ្ដល់​កិត្តិ​យស​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ ទើប​រៀប​ចំ​ពិធី​ជួប​ជុំ​ លើក​សរ​សើរ​ផ្ដល់​កិត្តិ​យស គំ​រូ​ឈាន​មុខ​ចំ​នួន​ ១០ អង្គ​និង​រូប​ពង្រីក​តួនា​ទី​របស់​អ្នក​មាន​ប្រ​ជា​ប្រិយ​ នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​ ឃុំ​ឡាយ​ហ្វា និង​វិញ​តឹង​ ទីរួម​ខេត្ត​វិញ​ចូវ។​

ជូន​អំ​ណោយ​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ​ឡាយ​ហ្វា​និង​វិញ​តឹង។​

អ្នក​មាន​ប្រ​ជា​ប្រិយ​បាន​ចលនា​ ផ្សព្វ​ផ្សាយ​ដល់​ប្រ​ជា​ជន​ ចូល​រួម​ក្នុង​ការ​ចលនា​នៅ​មូល​ដ្ឋាន។​ អា​ស្រ័យ​ហេតុ​នោះ​ ជន​រួម​ជាតិ​ខ្មែរ​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​គោល​នយោ​បាយ​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ ក៏​ដូច​ជា​បទ​ប្បញ្ញត្តិ​របស់​ភូមិ​ភាគ​ រួម​ចំ​ណែក​ថែ​រក្សា​និង​ពង្រីក​ចំ​ណង​មហា​សាម​គ្គី​ទូទាំង​ប្រ​ជា​ជន​ រក្សា​សន្តិ​សុខ​នយោ​បាយ​ សណ្តាប់​ធ្នាប់​សង្គម​នៅ​ភូមិ​ភាគ។​ ពិសេស​ អ្នក​មាន​ប្រ​ជា​ប្រិយ​បាន​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ ជួយ​ដល់​អង្គ​ភាព​សម្រេច​ជោគ​ជ័យ​នូវ​ភារ​កិច្ច​ការ​ពារ​សន្តិ​សុខ​ព្រំ​ដែន​តំ​បន់​សមុទ្រ​របស់​ខេត្ត។​

ក្នុង​ឱកាស​ជួប​ជុំ​ អ្នក​មាន​ប្រ​ជា​ប្រិយ​ឆ្នើម​បាន​ចែក​រំលែក​នូវ​បទ​ពិសោធន៍​ដ៏​មាន​តម្លៃ​ របៀប​ធ្វើ​ល្អ​ៗ​ក្នុង​ការ​រួម​ចំ​ណែក​ពង្រឹង​មូល​ដ្ឋាន​នយោ​បាយ​ អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​ ពង្រឹង​ការ​ការ​ពារ​ប្រ​ទេស​-សន្តិ​សុខ​លើ​ភូមិ​សាស្រ្ត​តំ​បន់​ព្រំ​ដែន​សមុទ្រ​៕​

                                      យ៉ីអាញ់-បកប្រែ៖ ទីទុយ​

 

ចែករំលែកអត្ថបទ