អាស្រ័យអនុវត្តទម្រង់ចិញ្ចឹមអន្ទង់តាមបែបបច្ចេកវិទ្យាវដ្ដនៃការចិញ្ចឹមបណ្ដែត ម៉្លោះហើយ គ្រួសារបងផាងខាក់ញឹកតៀង នៅសង្កាត់៥ ខេត្តបាកលីវ រកបានប្រាក់ចំណូលលំនឹង គាត់ពង្រីកការចិញ្ចឹមបន្តិចម្ដងៗ ឆ្លើយតបតម្រូវការទីផ្សារ។
បងផាងខាក់ញឹកតៀង (ខាងឆ្វេង) កំពុងពិភាក្សាជាមួយកម្មាភិបាលធនាគារ
Agribank សាខាក្រុងបាកលីវ ខេត្តបាកលីវ។
បន្ទាប់ពីបញ្ចប់ការសិក្សាជំនាញផ្នែកវារីវប្បកម្មនៃមហាវិទ្យាល័យជលផលញ៉ាត្រាង (ឆ្នាំ១៩៩៩) វិស្វករវ័យក្មេង ផាងខាក់ញឹកតៀង (មានស្រុកកំណើតនៅក្វាងទ្រី) បានសម្រេចចិត្តមករស់នៅនិងប្រកបការងារកស៊ីនៅខេត្តបាកលីវ។ ប៉ុន្តែ ដំណើរការសាងអាជីព មិនមានពេលណាក៏អាចប្រព្រឹត្តិបានរលូននៅឡើយ។ ដើម្បីមានមូលដ្ឋានរកស៊ីត្រឹមត្រូវគឺទម្រង់ចិញ្ចឹមអន្ទង់ តាមបែបបច្ចេកទេសជឿនលឿននេះ បងតៀង បានឆ្លងកាត់ដំណាក់ការសិក្សាស្វែងយល់និងជ្រើសរើស បច្ចេកទេសចិញ្ចឹមជាច្រើនទម្រង់ តាំងពីការចិញ្ចឹមអន្ទង់ក្នុងអាងប្រើភក់ រហូតដល់មិនប្រើភក់ ហើយឥឡូវនេះ គឺចិញ្ចឹមតាមបែបបច្ចេកវិទ្យាវដ្ដនៃការចិញ្ចឹមបណ្តែត។
ទម្រង់ចិញ្ចឹមអន្ទង់តាមបែបបច្ចេកវិទ្យាវដ្ដនៃការចិញ្ចឹមបណ្តែត ត្រូវបានបងតៀង អនុវត្តចិញ្ចឹមបាន ១ឆ្នាំ ដោយមានអាងចិញ្ចឹមចំនួន ៦៥។ ក្នុងមួយអាងៗគាត់ព្រលែងអន្ទង់ពូជប្រមាណ៦០០ក្បាល។ ក្រោយពីចិញ្ចឹមបាន១២ទៅ១៤ខែ អន្ទង់ក៏ធាត់ធំ មានទម្ងន់ពី៣០០ទៅ៤០០ ក្រាម/ក្បាល។ នេះជាបច្ចេកវិទ្យាចិញ្ចឹមអន្ទង់បែបថ្មី បំផុតនាបច្ចុប្បន្ន។ របៀបចិញ្ចឹមអតិសុខុមប្រាណ ត្រូវបានអនុវត្តយ៉ាងហ្មត់ចត់។ បច្ចុប្បន្ន អន្ទង់លក់ក្នុងតម្លៃពី១១០.០០០ទៅ១២០.០០០ដុង/គីឡូក្រាម។ ក្រោយពីទូទាត់រួចរាល់ បងតៀង នៅចំណេញបានប្រមាណ៣០%។
តាមសម្តីបងតៀង កម្លាំងចលករជំរុញ ឱ្យគាត់ច្បាមជាប់នឹងមុខរបរវារីវប្បកម្មជាង១០ ឆ្នាំមកនេះ គឺអាស្រ័យការជួយឧបត្ថម្ភដោយអស់ពីចិត្ត និងការរួមដំណើររបស់ធនាគារ Agribank សាខានៅក្រុងបាកលីវ។ អាស្រ័យ មានប្រភពទុនពីធនាគារ Agribank គាត់បានផ្សព្វផ្សាយអនុវត្តគោលគំនិតល្អៗ ជាច្រើន ក្នុងនោះ មានការអនុវត្តបច្ចេកវិទ្យា ចិញ្ចឹមអន្ទង់តាមបែបបច្ចេកវិទ្យា វដ្ដនៃការចិញ្ចឹមបណ្តែត នាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។
ទម្រង់ចិញ្ចឹមអន្ទង់តាមបែបបច្ចេកវិទ្យាវដ្ដនៃការចិញ្ចឹមបណ្តែតរបស់គ្រួសារបងតៀង សម្រេចប្រសិទ្ធភាព មិនត្រឹមតែផ្តល់ប្រាក់ចំណូលលំនឹង អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការទាក់ទាញ និងដោះស្រាយការងារធ្វើជូនពលករជាច្រើននៅមូលដ្ឋាន។ អ្វីដែលគួរចាប់អារម្មណ៍ គឺគាត់តែងស្ម័គ្រចិត្តជួយចែករំលែកបទពិសោធន៍ចិញ្ចឹមអន្ទង់ដល់មាមីងដែលមានគំនិតដូចគ្នា និងអស់ពីចិត្តជាមួយអាជីព។ ពិសេស បងតៀង គឺជាសប្បុរសជនម្នាក់ដែលតែងរួមវិភាគទានសម្រាប់កម្មវិធីសុខុមាលភាពសង្គមនៅមូលដ្ឋានជារឿយៗ។
ផ្តើមពីភាពជោគជ័យនៃទម្រង់ចិញ្ចឹមអន្ទង់ តាមបែបបច្ចេកវិទ្យាថ្មី បច្ចុប្បន្ន បងតៀង កំពុងជំរុញដំណើរការផែនការសាងសង់អាងចិញ្ចឹមបន្ថែម ដោយបម្រុងនឹងបង្កើនបរិមាណផល ដើម្បីគ្រប់ផ្គត់ផ្គង់ បម្រើផែនការនាំចេញទៅកាន់ទីផ្សារប្រទេសជប៉ុន៕
កាសែតកឹងធើអនឡាយ-មុនី