បងស្រី ង្វៀងធីង៉ុកហា ប្រធានក្រុមសហការ “ច្នៃផលិតផលកំប្លោក” ភូមិឌិញភឿក ឃុំឌិញម៉ូង ស្រុកធើយឡាយ ក្រុងកឹងធើ ឱ្យដឹង៖ “ដោយសារបងប្អូនក្នុងសមាគមនារី ក្នុងនោះ មានបងស្រីយ៉ៀង បានមកចលនា ទើបខ្ញុំមិនរារែកក្នុងការបង្កើតក្រុមសហការ។ ឥឡូវនេះ សកម្មភាព មានការរៀបចំត្រឹមត្រូវ គឺយើងត្រូវខិតខំធ្វើឱ្យអស់ពីសមត្ថភាព បង្កលក្ខណៈឱ្យបងប្អូននារី រកបានប្រាក់ចំណូលបន្ថែមពេលទំនេរពីការងារស្រែចម្ការ”។
បងស្រី ដាវធីមីយ៉ៀង (ខាងស្ដាំ) ប្រធានសាខាសមាគមនារី
ខ្នះខ្នែងអស់ពីចិត្ត។
បងស្រីយ៉ៀង ដែលបងស្រីហារំលឹកនោះ ឈ្មោះពេញរបស់គាត់គឺ ដាវធីមីយ៉ៀង ប្រធានសាខាសមាគមនារីភូមិឌិញភឿក។ បងស្រីជាជនជាតិខ្មែរតែម្នាក់គត់ ធ្វើជាប្រធានសាខាសមាគមអស់រយៈពេលជិត ២៤ ឆ្នាំ។ “ខ្ញុំចូលចិត្តធ្វើការងារសង្គម ចូលចិត្តចុះទៅជួបសំណេះសំណាល ចលនាបងប្អូននារី ពិសេសបងប្អូននារីជនជាតិខ្មែរ ហាក់ដូចជាយើងលើកកម្ពស់ ចំណេះដឹងក្នុងការរស់នៅថែទាំគ្រួសារ និងចិញ្ចឹមកូនរៀនសូត្រចប់ចុងចប់ដើម” បងស្រី យ៉ៀង បានឱ្យដឹងដូច្នេះ។ ដោយសារកាលពីមុន ជីវភាពគ្រួសារខ្វះខាត រៀនសូត្រមិនបានដូចគេឯង ទើបបងស្រីយល់ច្បាស់ពីភាពលំបាក ដែលមិនបានរៀនសូត្រចប់ចុងចប់ដើម។ បងស្រីមានការនឿយហត់ ដោយរៀនបណ្តើរ ធ្វើការបណ្តើរ នៅពេលអាយុជិត៥០ឆ្នាំហើយ ទើបទទួលបានវិញ្ញាបនបត្រមធ្យមសិក្សាទុតិយភូមិ។ ហេតុនោះហើយ បងស្រីបានតាំងចិត្តធ្វើយ៉ាងណាដើម្បីឱ្យក្មេងៗបានទៅសាលារៀន ពិសេស កូនចៅជនរួមជាតិខ្មែរ។ បងស្រីរួមជាមួយកម្មាភិបាលភូមិចុះទៅចលនាតាមផ្ទះត្រូវឱ្យនាំក្មេងទៅសាលា។ បងស្រីចាំជានិច្ចគឺករណីគ្រួសារបងដាវថាញវ៉ូវ។ ដោយសារជីវភាពគ្រួសារខ្វះខាត បងវ៉ូវ ឱ្យកូនរៀនបានត្រឹមថ្នាក់ទី ៣ ក៏ឱ្យឈប់សម្រាក។ ដឹងហេតុការណ៍នេះ បងស្រីបានរួមជាមួយកម្មាភិបាលភូមិចុះទៅលើកទឹកចិត្ត មានតែការរៀនសូត្រទេ ទើបឆាកជីវភាពរបស់ប្អូនៗអាចប្ដូរផ្លាស់បាន។ ក្រោយពីចុះទៅសួរនាំច្រើនលើកច្រើនសា បង្កលក្ខណៈឧបត្ថម្ភគ្រប់សព្វ ទើបបងវ៉ូវ យល់ព្រមឱ្យកូនទៅរៀនឡើងវិញ។
បងស្រីយ៉ៀង ឱ្យដឹង៖ “ជនជាតិយើងនៅក្រលំបាកណាស់ ស្មារតីភ្ញាក់រលឹកនៅមានកម្រិត ម្ល៉ោះហើយយើងត្រូវចុះទៅសួរនាំឱ្យបានញឹកញាប់និងលើកទឹកចិត្តពួកគាត់។ ខណៈពេលទៅជួបបងប្អូនជនជាតិខ្មែរ យើងប្រាស្រ័យទាក់ទង ដោយភាសាជាតិយើង ដើម្បីពួកគាត់ងាយយល់ ក្តាប់ព័ត៌មានបានឆាប់”។ ជាមួយនឹងភាពវាងវៃ អស់ពីចិត្ត ធ្វើការមានការទទួលខុសត្រូវ គំរូឈានមុខ ខ្នះខ្នែងចូលរួមរាល់ការចលនាប្រឡងប្រណាំង និងរាល់ភារកិច្ចរបស់សមាគម ភូមិភាគបំផុសចលនា បងស្រីតែងបានបងប្អូននារីមានទំនុកចិត្តជានិច្ច។ ទន្ទឹមនឹងនោះ ក្នុងនាមជាប្រធានសាខាសមាគម រៀងរាល់ឆ្នាំ បងស្រីតែងរួមជាមួយសាខាសមាគមដំណើរការពិនិត្យផ្ទៀងផ្ទាត់ ធ្វើបញ្ជីគ្រួសារក្រីក្រដែលមានស្រ្តីជាមេគ្រួសារ និងគ្រួសារសមាជិកាដែលមានជីវភាពក្រលំបាកខ្លាំង ដើម្បីមានវិធានការឧបត្ថម្ភជាក់ស្តែង សមស្របជាមួយនឹងជីវភាពគ្រួសារនីមួយៗ និងសមស្របតាមលក្ខណៈរបស់សមាគម ដូច៖ ឱ្យបុលទុន អនុគ្រោះ ផ្តល់ពូជឈើដំណាំ ពូជសត្វចិញ្ចឹម សម្ភារៈកសិកម្ម កម្លាំងពលកម្ម ឬឧទ្ទេសនាមការងារធ្វើ។ ក្រៅពីនេះ បងស្រីនៅទាំងចលនាបងប្អូននារីដែលមានទម្រង់ធ្វើការរកស៊ី មានប្រសិទ្ធភាព ជួយឧបត្ថម្ភ ណែនាំ ចែករំលែកបទពិសោធន៍ដល់បងប្អូននារីសមាជិកាក្រីក្រ រៀនសូត្រតាមដូច៖ ទម្រង់ត្បាញកំប្រោងកំប្លោក ទម្រង់ដាំមៀន ទម្រង់ចិញ្ចឹមជ្រូកមេ ក្រុមកាត់ដេរ ស៊ីឈ្នួល ៘ លទ្ធផលបានជួយបងប្អូននារី ១៣ គ្រួសារចាកផុតពីភាពក្រីក្រ ក្នុងនោះ មាន៥ គ្រួសារដែលមានស្ត្រីជាមេគ្រួសារ។
បងស្រី ម៉ាយត្វៀកពុង ប្រធានសមាគមសម្ព័ន្ធនារីឃុំឌិញម៉ូង ឱ្យដឹង៖ “អ្នកមីងយ៉ៀង តែងអស់ពីចិត្តចំពោះការងារសង្គម។ អ្នកមីងជាជនជាតិខ្មែរ ប៉ុន្តែស៊ូទ្រាំលំបាករៀនសូត្រ មិនខ្លាចលំបាកក្នុងការងារ។ ម្យ៉ាងទៀត អ្នកមីងតែងអស់ចិត្តពីថ្លើមចំពោះការងារ; មានស្មារតីសាមគ្គីនិងសម្រេចភារកិច្ចល្អរាល់ការចលនាដែលសមាគមប្រគល់ឱ្យ”៕
សើុងហា -លីសៀ