សន្និបាតលើកទី ៨ គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាល XIII បានប្រារព្ធធ្វើឡើងនៅហាណូយ។ សន្និបាតមជ្ឈិមលើកនេះ បានពិនិត្យ សម្រេចលើបញ្ហសំខាន់ៗ ស្មុគស្មាញដែលមានអត្ថន័យដ៏សំខាន់ ចំពោះការសម្រេចភារកិច្ចនយោបាយរបស់គណៈប្រតិបត្តិការមជ្ឈិម នីតិកាល XIII ចាប់ពីពេលនេះរហូតដល់អស់អាណត្តិ។
ទិដ្ឋភាពនៃអង្គសន្និបាត។
អ្នកតំណាងទាំងឡាយចូលរួមសន្និបាត បានពិភាក្សា ផ្តល់មតិអំពីបញ្ហាផ្សេងៗ ដូច៖ ស្ថានភាពសេដ្ឋកិច្ច-សង្គម ថវិការដ្ឋឆ្នាំ ២០២៣ ផែនការឆ្នាំ ២០២៤; ផែនការហិរញ្ញវត្ថុ-ថវិកា រដ្ឋរយៈពេល៣ឆ្នាំ ២០២៤-២០២៦ និងបែបបទអនុវត្តរបបប្រាក់បៀវត្សថ្មី; បូកសរុប ១០ ឆ្នាំ អនុវត្តសេចក្តីសម្រេចមជ្ឈិម ៥ នីតិកាល XI អំពីបញ្ហាគោលនយោបាយសង្គមមួយចំនួន ដំណាក់កាល ២០១២-២០២០; បូកសរុប ២០ ឆ្នាំ អនុវត្តសេចក្តីសម្រេចមជ្ឈិម ៧ នីតិកាល IX ស្តីពីពង្រីកកម្លាំង មហាសាមគ្គីទូទាំងជនជាតិ ដើម្បីប្រជាជនសម្បូរសប្បាយ ប្រទេសជាតិរឹងមាំ សង្គមសមភាព ប្រជាធិបតេយ្យ អារ្យធម៌; បូកសរុប ១៥ ឆ្នាំ អនុវត្តសេចក្តីសម្រេចមជ្ឈិម ៧ នីតិកាល X ស្តីពីកសាងកងជួរបញ្ញវន្តក្នុងសម័យជំរុញឧស្សាហូបនីយកម្ម ភាវូបនីយកម្មទំនើបជាតិ; បូកសរុប ១០ ឆ្នាំអនុវត្តសេចក្តីសម្រេចមជ្ឈិម ៨ នីតិកាល XI ស្តីពីយុទ្ធសាស្រ្តការពារមាតុភូមិក្នុងស្ថានភាពថ្មី; រៀបចំគម្រោងគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាល XIV; និងបញ្ហាសំខាន់ៗមួយចំនួនផ្សេងទៀត៕
យោង៖ VOV- ប្រែសម្រួល៖ លីសៀ