ប្តីប្រពន្ធបង ង៉ោថាញត្វៀង និងបងស្រីថាច់ធីធូត្រាង នៅភូមិផ្សារ ឃុំឡុងហ៊ីប ស្រុកថ្កូវ ខេត្តត្រាវិញ ស្ម័គ្រចិត្តសងសៀវភៅគ្រួសារក្រីក្រទៅឃុំវិញ។ នេះគឺជាគំរូជម្នះលំបាកឈានឡើងចាកផុតពីភាពក្រីក្ររបស់ភូមិភាគ។
បងង៉ោថាញត្វៀង កំពុងថែទាំដំណាំននោងទេសរបស់គ្រួសារ។
បងស្រី ថាច់ធីធូត្រាង ឱ្យដឹង៖ “មុននេះ គ្រួសារខ្ញុំក្រណាស់ពីរនាក់ប្តីប្រពន្ធទៅធ្វើការឈ្នួល ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ អាស្រ័យចូលរួមសមាគមសហព័ន្ធនារីឃុំនិងបានរដ្ឋអំណាចភូមិភាគចលនាឧបត្ថម្ភប្រាក់ ៤០ លានដុង ខ្ញុំបុលបន្ថែម ៣០ លានដុងដើម្បីសង់ផ្ទះ។ ក្រៅពីនោះ ខ្ញុំនៅទាំងបានបង្ខិតជិតចំណេះដឹងសំខាន់ៗជាច្រើន ក្នុងនោះ មានចំណេះដឹងខាងវិទ្យាសាស្ត្រ គោលការណ៍ គោលមាគ៌ារបស់បក្ស ច្បាប់របស់រដ្ឋ ចូលរួមសកម្មភាពរបស់សមាគម រៀនសូត្រពីទម្រង់ធ្វើសេដ្ឋកិច្ចពូកែរបស់ភូមិភាគ។ ផ្តើមពីនោះ នាងខ្ញុំរឹតតែខិតខំប្រឹងប្រែងប្រកបការងាររកស៊ី។ ជាសន្សឹមៗជីវភាពគ្រួសារបានលំនឹងបន្តិចម្ដងៗ ខ្ញុំសន្សែសន្សំសង់បានផ្ទះសមរម្យ”។
ប្តីប្រពន្ធបងស្រីថាច់ធីធូត្រាង កំពុងដាំផ្កាស្បៃរឿង។
ទោះបីមមាញឹកក្នុងការមើលថែកូនតូចៗពីរនាក់ ប៉ុន្តែបងស្រី ថាច់ធីធូត្រាង នៅតែឆ្លៀតយកផ្ទៃដីជុំវិញផ្ទះ ១ កុងដើម្បីដាំដំណាំរួមផ្សំ ដូច៖ សាឡាត ននោង គូឆាយ ស្ពៃខៀវ ។ល។ បងស្រីថាច់ធីធូត្រាង ឱ្យដឹងបន្ថែម៖ “ឃើញប្តី ប្រពន្ធខ្ញុំខិតខំប្រឹងប្រែងឈានឡើងចាកផុតពីភាពក្រីក្រ ដើមឆ្នាំ ២០២៣ សមាគមសហព័ន្ធនារីឃុំឡុងហ៊ីប បន្តឧបត្ថម្ភគ្រួសារខ្ញុំពូជពពែ២ក្បាល។ ពពែជាសត្វស៊ីមិនរើស ដូច្នេះ ខ្ញុំឆ្លៀតយកអនុផលពីការដាំដំណាំធ្វើជាចំណី។ ឃើញជីវភាពបានធូរធារ ដូច្នេះនៅខែកក្កដា ឆ្នាំ ២០២៣ ប្តីប្រពន្ធខ្ញុំក៏សម្រេចចិត្តសងសៀវភៅគ្រួសារក្រីក្រទៅឃុំវិញ”។
លោក គឹមបៃលី ប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងហ៊ីប បញ្ជាក់៖ “ក្រោយរយៈពេលជាង ១ ឆ្នាំខិតខំពលកម្មផលិត មិនចុះញមចំពោះស្ថានភាពក្រលំបាក ជាមួយនឹងចរិតឧស្សាហ៍ព្យាយាម យកចិត្តទុកដាក់ក្នុងការរកស៊ី ប្តីប្រពន្ធបងង៉ោថាញត្វៀង និងបងស្រី ថាច់ធីធូត្រាង ចាកផុតពីភាពក្រីក្រ ផ្តើមពីទម្រង់ផលិតកម្មចម្រុះលើផ្ទៃដីចម្ការជុំវិញផ្ទះ។ ឆន្ទៈជម្នះលំបាករបស់ប្តីប្រពន្ធគាត់ គឺជាគំរូលេចធ្លោត្រូវបានភូមិភាគផ្សព្វផ្សាយដល់គ្រួសារដទៃទៀតអនុវត្តតាម ដើម្បីឈានឡើង ដោយខ្លួនឯង លំនឹងជីវភាព”៕
សើុងម៉ាល័យ-មុនី