ការអភិវឌ្ឍកសិកម្មនិងជនបទផ្អែកលើសហគមន៍ និងអង្គការសហគមន៍ដូចជា៖ សហករណ៍ កសិកម្ម ក្លឹបកសិករ សម្ព័ន្ធសមាគមអាជីវកម្ម ត្រូវបានភូមិភាគជាច្រើនអនុវត្ត ដោយបានអះអាងនាំមកនូវប្រសិទ្ធភាពជាក់ស្ដែង។
ការផលិតស្រូវនៅសហករណ៍សេវាកម្មផលិតស្រូវស្អាតមីហូវ នៅស្រុកវិញថាញ់ ក្រុងកឹងធើ។
ដើម្បីវាយតម្លៃពីតួនាទី មុខងារនិងភាពចាំបាច់ ត្រូវបានពង្រីកតួនាទីរបស់សហគមន៍ក្នុងការអភិវឌ្ឍកសិកម្មនិងជនបទ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ទើបដឹកនាំកិច្ច សហការជាមួយនឹងភូមិភាគនានានិងអង្គភាពពាក់ព័ន្ធ រៀបចំកិច្ចពិភាក្សាតាមអនឡាញ “ពង្រីកតួនាទីរបស់សហគមន៍ក្នុងការអនុវត្ត យុទ្ធសាស្រ្តអភិវឌ្ឍន៍កសិកម្មជនបទ”។ ក្នុងកិច្ចពិភាក្សា អ្នកតំណាងជាច្រើនបានបញ្ជាក់ ពីលក្ខណៈប្រសិទ្ធភាពនៃការអភិវឌ្ឍកសិកម្មនិងជនបទផ្អែកលើសហគមន៍ ជាពិសេសគឺ អង្គការសហគមន៍នានា មានដូច សហករណ៍ ក្លឹបសម្ព័ន្ធសមាគមអាជីវកម្ម។ល។ ហើយសំណូមពរគប្បីពង្រីក។ លោកកាវឌឹកផាក អតីត រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមប្រឹក្សាគ្រប់គ្រងវិទ្យាស្ថានស្រាវជ្រាវ ស្រូវអង្ករអន្តរជាតិ(IRRI) ឱ្យដឹង៖ “អ្នកសេដ្ឋកិច្ច តែងនិយាយពីគោលនយោបាយ អ្នកបច្ចេកទេសតែងតែនិយាយពីបច្ចេកទេសនិងអ្នកគ្រប់គ្រងរដ្ឋបាលតែងតែនិយាយពីវិធានការរដ្ឋបាល ប៉ុន្តែការអភិវឌ្ឍកសិកម្ម គឺមិនមែនដើម្បីស្រូវឬជ្រូកនោះទេ គឺដើម្បីប្រជាជន។ ការអភិវឌ្ឍកសិកម្មអាស្រ័យកសិករជាចម្បង ព្រោះហេតុនោះ ការគ្រប់គ្រងផ្នែកកសិកម្ម អភិវឌ្ឍន៍កសិកម្មត្រូវចាត់ទុកថា ជាការងារចលនាកសិករ ទន្ទឹមនឹងគួបផ្សំជាមួយនឹងគោលនយោបាយ ជាមួយនឹងបច្ចេកទេស ជាមួយនឹងដំណោះស្រាយរដ្ឋបាល។ល។ មេរៀនដែលយើងធ្លាប់ឆ្លងកាត់ក្នុងប៉ុន្មានទសវត្សរ៍កន្លង គឺផ្អែកលើប្រជាជន ផ្អែកលើកសិករ ត្រូវពង្រីកតួនាទី សមូហភាព មិនត្រឹមតែគ្រួសារនីមួយៗប៉ុណ្ណោះទេ គឺរួមទាំងសមូហភាព សហគមន៍ដើម្បីកសាងជីវភាពឱ្យកាន់តែល្អប្រសើរ”។ តាមប្រសាសន៍បណ្ឌិត ដាំងគីមសើុង អតីតវិទ្យាធិការនៃវិទ្យាស្ថានគោលនយោបាយនិងយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទ ក្នុងដំណើរការនគរូបនីយកម្ម ឧស្សាហូបនីយកម្ម សកលភាវូបនីយកម្មកំពុងប្រព្រឹត្តទៅធ្វើឱ្យប្រជាពលរដ្ឋផ្លាស់ប្ដូរ ពលករចំណាកស្រុក សង្គមប្រែប្រួល តម្លៃនិងការប្រព្រឹត្តមានការផ្លាស់ប្ដូរ។ ប្រសិនបើយើងគ្មានកម្លាំងសហគមន៍ គឺមិនអាចរក្សាបានខឿនវប្បធម៌ មិនការពារបានតម្លៃពិតនៃជីវភាព ហើយសង្គមនឹងមានការប្រែប្រួល។ គួរដល់ពេលដែលយើងត្រូវផ្លាស់ប្ដូរទម្រង់កំណើនតាមទិសដៅដែលសហគមន៍ ដើរតួនាទីជាសំខាន់។
តាមប្រសាសន៍រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ឡេមិញហ្វាង គប្បីមានការផ្លាស់ប្ដូរផ្នត់គំនិត ពង្រីកកម្លាំងផ្ទៃក្នុងរបស់សហគមន៍ដើម្បីអភិវឌ្ឍន៍កសិកម្ម ជនបទប្រកបដោយចីរភាព និងជម្នះការខ្វះខាតនិងភាពហួសចំណុះក្នុងការងារអភិបាលកិច្ច។ គប្បីបញ្ឆេះរាល់ថាមពលសកម្មក្នុងសហគមន៍ លើកកម្ពស់សមត្ថភាព និងពង្រីកគំនិតច្នៃប្រតិដ្ឋក្នុងសហគមន៍ ផ្ដើមពីនោះ ទាក់ទាញបានប្រភពកម្លាំងខាងក្រៅ។ ពង្រីកស្មារតីម្ចាស់ការ និងស្មារតីភ្ញាក់រលឹក ខ្លួនទីពឹងខ្លួនរបស់សហគមន៍ក្នុងការអភិវឌ្ឍកសិកម្ម ជនបទ និងសេដ្ឋកិច្ច-សង្គមនិយាយរួម។ ផ្នែកសមត្ថកិច្ចយកចិត្តទុកដាក់ជំនួយដល់សហគមន៍ និងអង្គការសហគមន៍ក្នុងការងារបណ្ដុះបណ្ដាល ហ្វឹកហ្វឺន កសាងផែនការអភិវឌ្ឍ៕
វ៉ាន់កុង - ថាច់ធី