28/08/2023 - 15:51

អគ្គ​មេ​បញ្ជា​ការ​ដ្ឋាន​តំ​បន់​២ កង​ទ័ព​ជើង​ទឹក​រួម​ដំ​ណើរ​នឹង​អ្នក​នេសាទ​

អគ្គ​មេ​បញ្ជា​ការ​ដ្ឋាន​តំ​បន់​២ កង​ទ័ព​ជើង​ទឹក​និង​អង្គ​ភាព​ក្រោម​ឱវាទ​បាន​សហ​ការ​ជា​មួយ​ស្ថាប័ន​ គណៈ​ ផ្នែក​ ផ្សព្វ​ផ្សាយ​អនុវត្ត​នូវ​កម្ម​វិធី​ “កង​ទ័ព​ជើង​ទឹក​វៀត​ណាម​ធ្វើ​ជា​ទីបង្អែក​សម្រាប់​អ្នក​នេសាទ​ចេញ​ទៅ​សមុទ្រ​នេសាទ​ ច្បាម​សមុទ្រ” គួប​ផ្សំ​នឹង​ការ​ឃោស​នាពី​កោះ​ សមុទ្រ ជួយ​ឱ្យ​អ្នក​នេសាទ​ស្ងប់​អា​រម្មណ៍​ច្បាម​សមុទ្រ។

 ​ កម្មាភិ​បាល​អគ្គ​មេ​បញ្ជា​ការ​ដ្ឋាន​តំ​បន់​២ កង​ទ័ព​ជើង​ទឹក​ ផ្សព្វ​ផ្សាយ​ពី​ច្បាប់​កោះ​ សមុទ្រ
ដល់អ្នកនេសាទនៅខេត្តសុកត្រាំង។

នៅ​សុក​ត្រាំង អគ្គ​មេ​បញ្ជា​ការ​ដ្ឋាន​តំ​បន់​២ កង​ទ័ព​ជើង​ទឹក​ បាន​អនុវត្ត​កម្ម​វិធី​ “កង​ទ័ព​ជើង​ទឹក​ទទួល​គាំ​ពារ​កូន​អ្នក​នេ​សាទ​” នេះ​ជា​ចង្កោម​សកម្ម​ភាព​នៃ​កម្ម​វិធី​ “កង​ទ័ព​ជើង​ទឹក​វៀត​ណាម​ធ្វើ​ជា​ទី​បង្អែក​សម្រាប់​អ្នក​នេសាទ​ចេញ​ទៅ​សមុទ្រ​នេសាទ​ ច្បាម​សមុទ្រ”។ រួម​ចំ​ណែក​ចែក​រំលែក​ការ​លំ​បាក​នឹង​គ្រួសារ​អ្នក​នេសាទ​; លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ប្រ​ជា​ចលនា សាមគ្គី​ភាព​រវាង​កង​ទ័ព​និង​ប្រជា​ជន​ ជួយ​អ្នក​នេសាទ​ស្ងប់​អា​រម្មណ៍​ចេញ​ទៅ​សមុទ្រ​នេសាទ​ ច្បាម​សមុទ្រ ដើម្បី​ទាញ​យក​ផល​សមុទ្រ រួម​នឹង​ការ​ការ​ពារ​រឹង​មាំ​អធិប​តេយ្យ កោះ​សមុទ្រ​នៃ​មាតុ​ភូមិ។

អគ្គ​មេ​ប​ញ្ជា​ការ​ដ្ឋាន​តំ​បន់​២ កង​ទ័ព​ជើង​ទឹក​ ជូន​អំ​ណោយនិង​សេចក្ដី​សម្រេច​ទទួល​គាំ​ពារ​កុមារ​៥​នាក់​ នៅ​ទីរួម​ខេត្ត​វិញ​ចូវ។

វរសេនីយ៍​ឯក​ ត្រឹង​ម៉ាញ់​ចៀង ស្នង​ការ​នយោ​បាយ​រង​នៃ​អគ្គ​មេ​បញ្ជា​ការ​ដ្ឋាន​តំ​បន់​២ កង​ទ័ព​ជើង​ទឹក​ ឱ្យ​ដឹង៖ “អគ្គ​មេបញ្ជា​ការ​ដ្ឋាន​តំ​បន់​២ កង​ទ័ព​ជើង​ទឹក​បាន​ប្រ​គល់​សេចក្តី​សម្រេច​ទទួល​គាំ​ពារ​កុមារ​៥​នាក់​នៅ​ទីរួម​ខេត្ត​វិញ​ចូវ។ ក្មួយ​ៗត្រូវ​បាន​ធានា​នូវ​សម្ភារៈ​ចាំ​បាច់​សម្រាប់​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ ឧបត្ថម្ភ​ផ្នែក​សុខា​ភិបាល​ ថវិ​កា​ប្រ​ចាំ​ខែ​ចំ​នួន​៥០០.​០០០ ដុង​/ម្នាក់។ ទន្ទឹម​នឹង​នោះ​ អង្គ​ភាព​នឹង​ទៅ​សួរ​សុខ​ទុក្ខ​ លើក​ទឹក​ចិត្ត​ដល់​កុមារ​ក្នុង​ការ​សិក្សា​ តម្រង់​ទិស​ការ​ងារ​ដើម្បី​ឱ្យ​ពួក​គេ​ក្លាយ​ជា​ពល​រដ្ឋ​មាន​ប្រ​យោជន៍​សម្រាប់​សង្គម”។ លោក​ ថាច់​ខឿន​ នៅ​សង្កាត់​វិញ​ភៀក​ ទីរួម​ខេត្ត​វិញ​ចូវ​ ឱ្យ​ដឹង៖ “ចៅ​ខ្ញុំ​បាន​អគ្គ​មេ​បញ្ជា​ការ​ដ្ឋាន​តំ​បន់​២ កង​ទ័ព​ជើងទឹក​ទទួល​គាំ​ពារ​ ម្ល៉ោះ​ហើយ​មាន​លក្ខណ​សម្បត្តិ​សិក្សា​បាន​ល្អ​។ ខ្ញុំ​នឹង​ប្រើ​ប្រាស់​ប្រ​ភព​ថវិកា​ឧបត្ថម្ភ​ដើម្បី​គិត​គូរ ចិញ្ចឹម​ចៅ​ធំ​ដឹង​ក្ដី​ មាន​សីល​ធម៌​ល្អ​ ដើម្បី​ក្លាយ​ជា​ពល​រដ្ឋ​មាន​ប្រ​យោជន៍​សម្រាប់​សង្គម”។

ទន្ទឹម​ការ​អនុវត្ត​កម្ម​វិធី​ “កង​ទ័ព​ជើង​ទឹក​វៀត​ណាម​ធ្វើ​ជា​ទីបង្អែក​សម្រាប់​អ្នក​នេសាទ​ចេញ​ទៅ​សមុទ្រ​នេសាទ​ ច្បាម​សមុទ្រ” អគ្គ​មេ​បញ្ជា​ការ​ដ្ឋាន​តំ​បន់​២ កង​ទ័ព​ជើង​ទឹក​ នៅ​ទាំង​គួប​ផ្សំ​ឃោស​នា​ពី​កោះ​ សមុទ្រ ដល់​អ្នក​នេសាទ។ ជា​មួយ​គ្នា​នោះ​ ផ្តល់​ឱសថ​ចំ​នួន​១០០​ថង់​ អាវ​ពោង​ចំ​នួន​១០០ ទង់​ជាតិ​ចំ​នួន​៣០០ និង​ខិត្ត​ប័ណ្ណ​ឃោស​នា​ចំ​នួន​៥០០​សន្លឹកដល់​អ្នក​នេសាទ​; រៀប​ចំ​ពិនិត្យ​ជំងឺ​ និង​ផ្តល់​ឱសថ​ដល់​ប្រ​ជា​ជន​ចំ​នួន​១០០​លើក​នាក់​នៅ​លើ​ភូមិ​សាស្រ្ត​ស្រុក​ត្រឹង​ដេ​និង​ទី​រួម​ខេត្ត​វិញ​ចូវ​ ខេត្ត​សុក​ត្រាំង។

វរសេនីយ៍​ឯក​ ត្រឹង​ម៉ាញ់​ចៀង ឱ្យ​ដឹង​បន្ថែម៖ “តាម​ដំ​ណើរ​ការ​ក្នុង​ឆ្នាំ​២០២៣ អគ្គ​មេ​បញ្ជា​ការ​ដ្ឋាន​តំ​បន់​២ កង​ទ័ព​ជើង​ទឹក​ រួម​ជា​មួយ​នឹង​ភូមិ​ភាគ​នានា​បន្ត​អនុវត្ត​នូវ​សកម្ម​ភាព​ “កង​ទ័ព​ជើង​ទឹក​ទទួល​គាំ​ពារ​កូន​អ្នក​នេសាទ​” នៅ​ខេត្ត​-ក្រុង​មាត់​សមុទ្រ​ចំ​នួន​២៨​ក្នុង​ទូទាំង​ប្រ​ទេស។ នេះ​ជា​ការ​ងារ​ស្ម័គ្រ​ចិត្ត​មាន​អត្ថ​ន័យ​នយោ​បាយ​សង្គម​និង​មនុស្ស​ធម៌​យ៉ាង​ជ្រាល​ជ្រៅ រីក​សាយ​ភាយ​ដល់​អ្នក​សាទ​ កសាង​សាមគ្គី​ភាព​រឹង​មាំ​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន​ ជួយ​អ្នក​នេសាទ​ស្ងប់អា​រម្មណ៍​ចេញ​ទៅ​សមុទ្រ​នេសាទ​ ច្បាម​សមុទ្រ ទាញ​យក​ផល​សមុទ្រ រួម​នឹង​ការ​ការ​ពារ​រឹង​មាំ​ អធិប​តេយ្យ​កោះ​ សមុទ្រ​នៃ​មាតុ​ភូមិ។ បង្ហាញ​ពី​រូប​ភាព​ “កង​ទ័ព​អ៊ំហូ-យុទ្ធ​ជន​កង​ទ័ពជើង​ទឹក​”ក្នុង​សម័យ​ថ្មី”៕

  យ៉ី​អាញ-ទីទុយ

ចែករំលែកអត្ថបទ