បច្ចុប្បន្ន ទម្រង់បង្កង-ស្រូវរបស់ខេត្តសុកត្រាំង ត្រូវបានចាត់ទុកជាទម្រង់មានប្រសិទ្ធភាព ចីរភាព សុាំនឹងបម្រែបម្រួលអាកាសធាតុ ម្ល៉ោះហើយកំពុងពង្រីកវិសាលភាព។
ទម្រង់បង្កង-ស្រូវ មានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ បានប្រជាជននៅស្រុកមីស្វៀង
បើកទូលាយនិងអភិវឌ្ឍ។
តាមមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទ ខេត្តសុកត្រាំង ទម្រង់បង្កង-ស្រូវប្រមូលផ្តុំអភិវឌ្ឍនៅស្រុកមីស្វៀង នៅលើផ្ទៃដីប្រមាណ ១៩.០០០ ហិកតា។ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពរបស់ទម្រង់បង្កង-ស្រូវ ផ្នែកកសិកម្មខេត្តបានប្រកាសឱ្យប្រើសៀវភៅបង្កាន់ដៃបច្ចេកទេស ណែនាំអ្នកចិញ្ចឹមបង្កបង្កើនផលសម្រេចបានប្រសិទ្ធភាពខ្ពស់។ ក្នុងនោះ មានពូជស្រូវ ST២៤ និង ST២៥ បានចាត់ទុកជាពូជស្រូវធន់នឹងបម្រែបម្រួលអាកាសធាតុ ធន់នឹងទឹកប្រៃខ្ពស់និងគុណភាពអង្ករឆ្ងាញ់ ម្ល៉ោះហើយបានប្រជាជននៅស្រុកមីស្វៀង ដាំដុះនៅតំបន់បង្កង-ស្រូវ។ នេះជាទម្រង់ប្រកបរបររកស៊ី ចិញ្ចឹមជីវិតប្រកបដោយចីរភាព; បង្កបង្កើតឡើងវិញនូវបរិស្ថានដីនិងទឹកប្រព័ន្ធអតិសុខុមប្រាណ មានប្រយោជន៍ដល់បរិស្ថាន; តុល្យភាពប្រព័ន្ធជីវចម្រុះជួយដល់ការចិញ្ចឹមបង្កងនៅរដូវបន្ទាប់ កាន់តែសម្រេចជោគជ័យនិងកាត់បន្ថយហានិភ័យឱ្យនៅកម្រិតទាបបំផុត។
លោក ឡេវ៉ាន់យៀង នៅឃុំយ៉ាហ្វា២ ស្រុកមីស្វៀង មានបទពិសោធន៍អនុវត្តទម្រង់បង្កង-ស្រូវជាង១៥ឆ្នាំ។ ក្នុងប៉ុន្មានឆ្នាំជិតៗនេះ នៅលើផ្ទៃដីជាង ២ ហិកតារបស់គ្រួសារ លោកយៀង បានជ្រើសពូជស្រូវ ST២៤ និងST២៥ គួបផ្សំនឹងចិញ្ចឹមបង្កងសាវទាវ ឃើញថាផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ តាមប្រសាសន៍ លោកយៀង ក្នុងអំឡុងខែកញ្ញា គាត់ទិញកូនបង្កងសាវទាវពូជ ចិញ្ចឹមបំប៉ននិងព្រលែងក្នុងស្រះដោយឡែក រង់ចាំដល់ពេលប្រមូលផលស្រូវស្រេច រួច បង្ហូតទឹកចូលស្រែឱ្យលិច ដើម្បីវិនិច្ឆ័យគល់ជញ្ជ្រាំងក្នុងរយៈពេល១ខែ បន្ទាប់មកយកបង្កងពីស្រះចិញ្ចឹម ព្រលែងទៅក្នុងស្រែ ដើម្បីឱ្យបង្កងឆាប់ធំធាត់ល្អ។ លោកយៀង ឱ្យដឹង៖ “ជាមួយនឹងដីស្រែ ២ ហិកតា ព្រលែងបង្កង ចិញ្ចឹម ៥០.០០០ ក្បាលគឺល្មម ឱ្យបង្កងស៊ីចំណី ឧស្សាហកម្មក្នុងមួយថ្ងៃ២ដង។ ចិញ្ចឹមបង្កងក្នុងស្រែធ្វើស្រូវមិនសូវបង់ចំណី មិនសូវមានជំងឺ ហើយផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ទៀតផង។ ជាធម្មតា ចិញ្ចឹមបង្កងគួបផ្សំនឹងធ្វើស្រូវ១រដូវ ខ្ញុំរកបានប្រាក់ចំណេញជាង ១៧០ លានដុង/ឆ្នាំ”។
តាមប្រសាសន៍លោក ហ្វិញង៉ុកញ៉ា នាយកមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តសុកត្រាំង ដើម្បីអភិវឌ្ឍទម្រង់បង្កង-ស្រូវ ប្រកបដោយចីរភាព គឺអ្នកចិញ្ចឹមត្រូវអនុវត្តតាមកាលបរិច្ឆេទរដូវកាល។ ទន្ទឹមនឹងនោះ វិនិយោគអភិវឌ្ឍប្រព័ន្ធអគ្គិសនី ធារាសាស្រ្ត គមនាគមន៍ ដើម្បីបម្រើអភិវឌ្ឍផលិតកម្ម; អនុវត្តវិទ្យាសាស្រ្តបច្ចេកវិជ្ជា ពិសេសគឺជីវបច្ចេកវិជ្ជា យន្តូបនីយកម្មផ្នែកនីមួយៗក្នុងការផលិតកម្ម។ ក្រៅពីនោះ ត្រូវតែបង្កើនការចងសម្ព័ន្ធសហការជាមួយនឹងក្រុមហ៊ុន អាជីវកម្មក្នុងការផលិតកម្ម ប្រើប្រាស់ផលិតផលបង្កង-ស្រូវ កសាងស្តង់ដាអន្តរជាតិដល់តំបន់ចិញ្ចឹមតាមតម្រូវការរបស់អ្នកនាំចូល ដូចជា៖ ស្តង់ដា ASC, GlobalGAP និងបង្កងសរីរាង្គជាដើម៕
លីធាន - វិមាន