ក្រោយពីបានចេញសារាចរណែនាំលេខ ១៣ របស់ក្រសួងសុខាភិបាល ស្តីពីបទប្បញ្ញត្តិបញ្ចប់តម្លៃ និងវិធីសាស្ត្រកំណត់តម្លៃសេវាពិនិត្យ និងព្យាបាលតាមតម្រូវការមន្ទីរពេទ្យជាច្រើនបានកែតម្រូវព្រមៗគ្នា តម្លៃពិនិត្យសេវា។
រូបឧទាហរណ៍។
យោងតាមសារាចរ មន្ទីរពេទ្យរដ្ឋអាចប្រមូលថ្លៃពិនិត្យសុខភាព តាមសំណើក្នុងមួយលើកខ្ពស់បំផុត ៥០០.០០០ ដុង/ម្នាក់ ថ្លៃគ្រែសម្រាក ៤ លានដុងក្នុងមួយថ្ងៃ។ ទន្ទឹមនឹងនោះ សារាចរក៏បានកំណត់តម្លៃ ពិនិត្យជិត ២.០០០ ប្រភេទសេវាបច្ចេកទេស និងធ្វើតេស្តតាមការស្នើ។
សេវាកម្មបច្ចេកទេសមានការកាត់បន្ថយតម្លៃគួរសម ដូចជា ការវះកាត់ប្តូរសន្លាក់ត្រគាកចាប់ពី ១៦ លានថយចុះនៅ ១២,៨ លាន (កាត់បន្ថយជិត ៣,២ លានដុង); ការវះកាត់យកដុំសាច់ចេញនៅឆ្អឹងចង្កេះ ចាប់ពី ១៣ លានដុងថយចុះនៅជាង ៧,៧ លានដុង ស្មើនឹង (កាត់បន្ថយជិត ៥,៣ លានដុង)។
ការវះកាត់ព្យាបាលបេះដូងដោយសាររបួសពីមុនតម្លៃសេវាតាមការស្នើគឺ ៥៤ លានដុង ឥឡូវបានបន្ថយចុះមកនៅជាង ២៣,៨ លានដុង (កាត់បន្ថយជិត ២០ លានដុង); បច្ចេកទេសវះកាត់ប្តូរស្បែក មានកាត់តដោយអតិសុខុមទស្សន៍ មុននេះមានតម្លៃជិត ៣៩,៩ លានដុង ឥឡូវបានបន្ថយចុះមកនៅជិត ១៨,៧ លានដុង (កាត់បន្ថយជាង ២១ លានដុង)។
ការកែតម្រូវតម្លៃសេវាពិនិត្យ និងព្យាបាលជំងឺតាមទិសដៅគណនាត្រូវគណនាគ្រប់ ជួយឱ្យមន្ទីរពេទ្យនានាមានប្រភពថវិកាសម្រាប់វិនិយោគឡើងវិញ កែលម្អហេដ្ឋារចនាសម្ព័ន្ធ សេវាពិនិត្យនិងព្យាបាលជំងឺកាន់តែប្រសើរឡើង ដើម្បីទាក់ទាញអ្នកជំងឺ៕
យោងតាម VTC News