ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

15/08/2023 - 11:00

ព្រះ​មហាក្សត្រ​កម្ពុជា​ ចេញ​ព្រះ​រាជ​ក្រឹត្យ​ត្រាស់​បង្គាប់​ចាត់​តាំង​ឯក​ឧត្តម​បណ្ឌិត​ ហ៊ុន​ម៉ា​ណែត ជា​នា​យក​រដ្ឋ​មន្ត្រី​ថ្មី​

តាម​អ្នក​យក​ព័ត៌​មាន​របស់​ទីភ្នាក់​ងារ​សារ​ព័ត៌មាន​វៀត​ណាម​ ប្រ​ចាំ​នៅ​ភ្នំ​ពេញ​ កាល​ពី​ថ្ងៃ​ទី ៧ ខែ​សី​ហា​ ព្រះ​មហា​ក្សត្រ នរោត្តម សីហ​មុនី បាន​ចេញ​ព្រះ​រាជ​ក្រឹត្យ​ ត្រាស់​បង្គាប់​ចាត់​តាំង​ឯក​ឧត្តម​បណ្ឌិត​ ហ៊ុន​ម៉ា​ណែត ជានាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​អា​ណត្តិ​ថ្មី។

ឯក​ឧត្តម​បណ្ឌិត​ ហ៊ុន​ម៉ា​ណែត ក្នុង​យុទ្ធ​នា​ការ​ឃោស​នាបោះ​ឆ្នោត​ថ្ងៃ​ទី ២១
ខែ​កក្ក​ដា។  រូប​៖ AP

ព្រះ​រាជ​ក្រឹត្យ​ព្រះ​មហាក្សត្រ​ចែង​ជា​ធរ​មាន​ ចាប់​ពី​ថ្ងៃ​ឡាយ​ព្រះ​ហស្ត​លេខា​ បញ្ជាក់៖ “នា​យក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា​ ដែល​ទទួល​បាន​ការ​តែង​តាំង​ខាង​លើ មាន​ភារ​កិច្ច​រៀប​ចំ​គណៈ​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ដើម្បី​សុំ​សេចក្តី​អនុ​ម័ត​ ទុក​ចិត្ត​ពី​រដ្ឋ​សភា”។

ព្រះ​រាជ​ក្រឹត្យ​របស់​ព្រះ​មហា​ក្សត្រ នរោត្តម សីហ​មុនី បាន​ត្រាស់​បង្គាប់​ក្រោយ​រយៈ​ពេល​២​ថ្ងៃ​ ចាប់​ពី​ពេល​ដែល​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​កម្ពុជា​ ប្រ​កាស​ជា​ផ្លូវ​ការ​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​ រដ្ឋ​សភា​កម្ពុជា​ អា​ណត្តិ​ទី​៧ ដោយ​ទទួល​ជ័យ​ជម្នះ​ស្ទើរ​ទាំង​ស្រុង បាន​ទៅ​លើគណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​កាន់​អំ​ណាច​ ទទួល​បាន​ ១២០ អា​សនៈ​ក្នុង​ចំ​ណោម​ ១២៥ អា​សនៈ​នៅ​ក្នុង​រដ្ឋ​សភា​អា​ណត្តិ​បន្ទាប់​សម្រាប់​ប្រ​ទេស​នៅ​អា​ស៊ី​អា​គ្នេយ៍​នេះ។

យោង​តាម​រដ្ឋ​ធម្ម​នុញ្ញ​នៃ​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា​ បន្ទាប់​ពី​ក្បាល​ម៉ាស៊ីន​រដ្ឋ​សភា អា​ណត្តិ​កាល​ថ្មី​ត្រូវ​បាន​បង្កើត​ ព្រះ​មហា​ក្សត្រ​នឹង​ត្រាស់​បង្គាប់​ចាត់​តាំង​មុខ​តំ​ណែង​ នា​យក​រដ្ឋ​មន្ត្រី​ ដើម្បី​បង្កើត​រាជ​រដ្ឋា​ភិបាល​ថ្មី​ ផ្អែក​លើ​មូល​ដ្ឋាន​ស្នើ​ឡើង​ពី​គណ​បក្ស​ ដែល​ទទួល​បាន​អា​សនៈ​ច្រើន​បំ​ផុត​ក្នុង​រដ្ឋ​សភា។ មាត្រា ១១៩ (ថ្មី​) រដ្ឋ​ធម្ម​នុញ្ញ​កម្ពុជា​ បាន​ចែង​ពី​សេចក្តី​ស្នើ​សុំ​របស់​គណ​បក្ស​ ដែល​មាន​ចំ​នួន​អា​សនៈ​ច្រើន​បំ​ផុត​ក្នុង​រដ្ឋ​សភា ត្រូវ​បាន​ផ្ទេរ​ទៅ​ឱ្យ​ប្រ​ធាន​រដ្ឋ​សភា; ទន្ទឹម​នឹង​នោះ​ សំ​ណូម​ពរ សមា​ជិក​ដែល​ត្រូវ​បាន​ឧទ្ទេស​នាម​កាន់​តំ​ណែង​ជា​នា​យក​រដ្ឋ​មន្ត្រី​ គឺ​ជាសមា​ជិក​រដ្ឋ​សភា ហើយ​មាន​សញ្ជាតិ​កម្ពុជា​តែ​មួយ​គត់។

ជា​មួយ​ព្រះ​រាជ​ក្រឹត្យ​ដែល​ព្រះ​មហា​ក្សត្រ បាន​ត្រាស់​បង្គាប់​បណ្ឌិត​ ហ៊ុន​ម៉ា​ណែត បាន​បំ​ពេញ​បន្ថែម​និង​ធ្វើ​ឱ្យ​សុក្រឹតនូវ​លក្ខ​ខណ្ឌ​មួយ​ទៀត​ ក្នុង​ដំ​ណើរ​ការ​ក្លាយ​ជា ប្រ​មុខ​រាជ​រដ្ឋា​ភិបាល​នៃ​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា​ អា​ណត្តិ​ថ្មី​ រួម​មាន​ការ​ឯក​ភាព​ផ្ទៃ​ក្នុង​របស់​គណ​បក្ស​ប្រ​ជា​ជន​ ជាប់​ឆ្នោត​ជា​តំ​ណាង​រាស្ត្រ ត្រូវ​បាន​ព្រះ​មហា​ក្សត្រ​តែង​តាំង​ដោយ​ព្រះ​រាជ​ក្រឹត្យ​ ហើយ​ត្រូវ​បាន​រដ្ឋ​សភា​ផ្ដល់​សេចក្តី​ទុក​ចិត្ត​អនុ​ម័ត។

យោង​តាម​ការ​គ្រោង​ទុក​ រដ្ឋ​សភា​កម្ពុជា​ អា​ណត្តិ​ទី​៧ នឹង​ប្រ​ជុំ​ជា​លើក​ដំ​បូង​ និង​ដំ​ណើរ​ការ​សម័យ​ប្រ​ជុំ​លើក​ទី​១ នៅ​ថ្ងៃ​ទី ២១ និង​ ២២ ខែ​សីហា​ រយៈ​ខាង​មុខ​នេះ៕   

 ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម​-ប្រែ​សម្រួល​៖ លី​សៀ​ 

ចែករំលែកអត្ថបទ