ខេត្តបាកលីវ កំណត់ច្បាស់ការចិញ្ចឹមបង្គា បច្ចេកវិជ្ជាខ្ពស់ គឺជាទិសដៅចីរភាពនិងប្រសិទ្ធភាពឆាប់ជំរុញខេត្តបាកលីវ ក្លាយជាមជ្ឈមណ្ឌល ផ្នែកឧស្សាហកម្មបង្គាទូទាំងប្រទេស។
ទម្រង់ចិញ្ចឹមបង្គាតាមបែបបច្ចេកវិជ្ជាខ្ពស់នៅខេត្តបាកលីវ កំពុងរីកចម្រើន។
ទម្រង់ចិញ្ចឹមបង្គាតាមបែបអតិប្រពលវប្បកម្ម ដោយអនុវត្តបច្ចេកវិជ្ជាខ្ពស់ បានចាត់ទុកជាចំណុចសំខាន់ បង្កជំហានទម្លុះទម្លាយក្នុងរបរវារីវប្បកម្មរបស់ខេត្តបាកលីវ។ បច្ចុប្បន្ន ទូទាំងខេត្តមានក្រុមហ៊ុនចំនួន ២៥ និងប្រជាជនជាង ៨០០ គ្រួសារ អនុវត្តទម្រង់ចិញ្ចឹមបង្គាតាមបែបអតិប្រពលវប្បកម្មដោយអនុវត្តបច្ចេកវិជ្ជាខ្ពស់ លើផ្ទៃដីជាង ៤.៦០០ ហិកតា និងមានអាជីវកម្មចំនួន ៥ បានផ្តល់វិញ្ញាបនបត្រអាជីវកម្មកសិកម្មអនុវត្តបច្ចេកវិជ្ជាខ្ពស់។ ក្នុងអំឡុង ៦ ខែដើមឆ្នាំនេះ បរិមាណផលបង្គាចិញ្ចឹមតាមបែបអតិប្រពលវប្បកម្ម របស់ខេត្តសម្រេចបាន ២៣.៧៧៤ តោន។
វេទិកាបង្គាវៀតណាមលើកទី ៨ នៅខេត្តបាកលីវ អ្នកឯកទេស អ្នកវិទ្យាសាស្រ្ត អ្នកគ្រប់គ្រង អាជីវករ បានដោះដូរ ចែករំលែកនូវបទពិសោធន៍ក្នុងការអនុវត្តវិទ្យាសាស្រ្តបច្ចេកវិជ្ជា ការគ្រប់គ្រងចិញ្ចឹមបង្គាមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយការចំណាយ ការពារបរិស្ថាន រួមចំណែកសម្រាប់ភាពជោគជ័យនៃផ្នែកចិញ្ចឹមបង្គា ខេត្តបាកលីវនិយាយដោយឡែក និងវៀតណាមនិយាយរួម។ លោកបណ្ឌិត លឺវហាយមិញ ប្រធានក្រុមហ៊ុនភាគហ៊ុនបច្ចេកវិជ្ជាមើុយញ៉ឹកហាយ បានឧទ្ទេសនាមអំពីប្រសិទ្ធភាពអនុវត្ត បច្ចេកវិជ្ជាណាណូ បង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចផលិតកសិកម្ម។ ពិសេស ក្នុងវារីវប្បកម្ម ផលិតផលច្នៃពីណាណូបានប្រើប្រាស់ មានដូច៖ គ្រឿងផ្សំចំណី ជួយបង្កើនលទ្ធភាពរីកចម្រើននិងធន់ជំងឺ; បច្ចេកវិជ្ជាណាណូ នៅទាំងកាត់បន្ថយកម្រិតទាបបំផុតការរងផលប៉ះពាល់នៃជំងឺរាលដាល។ អនុវត្តបច្ចេកវិជ្ជាណាណូក្នុងវារីវប្បកម្ម បានចាត់ទុកជាទិសដៅថ្មី អភិវឌ្ឍន៍ប្រកបដោយចីរភាព ជិតដិតនឹងបរិស្ថាន ធានាផលិតផលជ្រះគុណភាព។ ពីព្រោះផលិតផលណាណូ បានច្នៃពីឱសថធម្មជាតិ មិនប៉ះពាល់ដល់បរិស្ថាន រលាយក្នុងទឹក សុវត្ថិភាពក្នុងការព្យាបាលនិងបង្ការជំងឺ។
លោកបណ្ឌិត លឺវហាយមិញ យល់ថា៖ “ការអនុវត្តបច្ចេកវិជ្ជាណាណូក្នុងការវិនិច្ឆ័យបរិស្ថានទឹក បង្ការជំងឺ បម្រើវារីវប្បកម្ម នឹងជួយឱ្យកាត់បន្ថយការប្រើប្រាស់អង្គបដិបក្ខប្រាណ និងសារធាតុវិនិច្ឆ័យជាតិពុលដទៃទៀត ជួយកាត់បន្ថយ ការចំណាយកាត់បន្ថយតម្លៃផលិតកម្ម បង្កើនទិន្នផល និងគុណភាព។ គ្រាប់ណាណូមានប្រសិទ្ធភាពធ្វើឱ្យជ្រះយ៉ាងឆាប់រហ័ស និងទប់ស្កាត់បានការរីករាលដាលនៃជំងឺក្នុងតំបន់ចិញ្ចឹមបង្គា។ ពិសេស ផលិតផលណាណូច្នៃពីធាតុផ្សំធម្មជាតិ ដូចជា៖ Curcumin, Silymarin, Astaxanthin, Gingerol, Carvacrol, Eugenol ។ល។ មានប្រសិទ្ធភាពដ៏ល្អក្នុងការបង្ការប្រឆាំងជំងឺលាមកពណ៌ស ថ្លើម លំពែង អុជពណ៌សនៅលើបង្គា”។
អ្នកតំណាងដែលចូលរួមក្នុងវិទិកា បង្គាវៀតណាមលើកទី ៨ នេះ បានអំណះអំណាង៖ ការចិញ្ចឹមបង្គាតាមបែបបច្ចេកវិជ្ជាខ្ពស់ គឺជាគោលដៅមានប្រសិទ្ធភាព ប្រកបដោយចីរភាពទាំងផ្នែកសេដ្ឋកិច្ចនិងបរិស្ថាន។ អនុវត្តបច្ចេកវិជ្ជាណាណូក្នុងវារីវប្បកម្ម បានចាត់ទុកជាទិសដៅថ្មី ដើម្បីអភិវឌ្ឍខឿនកសិកម្មមួយមានប្រសិទ្ធភាពនិងចីរភាព៕
លីធាន-វិមាន