មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

10/07/2023 - 16:45

អ្នក​គ្រូ​សាវី ជា​មួយ​នឹង​ការ​ស្រ​ឡាញ់​ចូល​ចិត្ត​នំប្រ​ពៃ​ណី​

អ្នក​គ្រូ​ដាវ​ធី​សាវី ជា​គ្រូ​បង្រៀន​ថ្នា​ក់​ទី ៥ សាលា​បឋម​សិក្សា​ទ្រឿង​ថាំង ឃុំ​ទ្រឿង​ថាំង ក្រុង​កឹង​ធើ អ្នក​គ្រូ​ផ្សារ​ភ្ជាប់​នឹង​អា​ជីព​ជាង​ ១២ ឆ្នាំ​។​ ក្រៅ​ពី​ម៉ោង​បង្រៀន​ អ្នក​គ្រូ​តែង​ឆ្លៀត​ស្វែង​យល់​ពីរបៀប​ធ្វើ​នំប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ។​

អ្នក​គ្រូ​សាវី កំ​ពុង​រង់​ចាំ​គណៈ​មេប្រ​យោគ​ដាក់​សំ​ណួរ​បន្ទាប់​ពី​ធ្វើ​បទ​បង្ហាញ​យ៉ាង​ក្បោះ​
ក្បាយពីរបៀបធ្វើនំប្រពៃណី។

បង​ប្អូន​នៅ​សាខា​សមាគម​នា​រីស្រុក​ថើយ​ឡាយ​ ចំ​ណាប់​អា​រម្មណ៍​ចំ​ពោះ​ចំ​ណេះ​ដឹង​របស់​អ្នក​គ្រូ​សាវី ពី​ការ​ធ្វើ​នំប្រ​ពៃណី​ខ្មែរ។​ អ្នក​គ្រូ​សាវី ឱ្យ​ដឹង៖ “ក្រោយ​ពី​បញ្ចប់​មធ្យម​សិក្សា​គរុ​កោ​សល្យ​ ខ្ញុំ​ដាក់​ពាក្យ​សុំ​ការ​ងារ​ ហើយ​បាន​ចាត់​បញ្ជូន​មក​បង្រៀន​នៅ​ឃុំ​ទ្រឿង​ថាំង រហូត​មក​ទល់​សព្វ​ថ្ងៃ។​ ក្រៅ​ពី​ម៉ោង​បង្រៀន​ ខ្ញុំ​ខ្នះ​ខ្នែង​ចូល​រួម​សកម្ម​ភាព​ដែល​អង្គ​ការ​មហា​ជន​នៅ​ភូមិ​ភាគ​បំ​ផុស។​ ផ្តើម​ពី​នោះ​ ជួយ​ឱ្យ​ខ្ញុំ​មាន​បទ​ពិសោ​ធន៍​បន្ថែម​ក្នុង​ការ​បង្ហាត់​បង្រៀន​ ដោយ​ការ​អនុវត្ត​ជាក់​ស្តែង”។​

ដោយ​ការ​ខ្នះ​ខ្នែង​អស់​ពី​ចិត្ត​របស់​អ្នក​គ្រូ​សាវី ធ្វើ​ឱ្យ​សមា​គម​សហ​ព័ន្ធ​នារី​ឃុំ​ទ្រឿង​ថាំង ចាប់​អា​រម្មណ៍​និង​អញ្ជើញ​អ្នក​គ្រូ​ចូល​រួម​សកម្ម​ភាព​សមា​គម។​ នៅ​ពិធី​ប្រ​ឡង​ធ្វើ​នំប្រ​ពៃណី​ខ្មែរ​ អា​ស្រ័យ​ដោយ​សមា​គម​សហ​ព័ន្ធ​នារី​ស្រុក​ថើយ​ឡាយ​រៀប​ចំ​ឡើង​ អ្នក​គ្រូ​សាវី ត្រូវ​បាន​ជ្រើស​រើស​ឡើង​ធ្វើ​បទ​បង្ហាញ​ពី​នំប្រ​ពៃណី​ដែល​សមាគម​នារី​ឃុំ​ទ្រឿង​ថាំង ដាក់​ចូល​រួម​ប្រ​ឡង។​ អ្នក​គ្រូ​សាវី ឱ្យ​ដឹង​៖ “ខ្ញុំ​ទៅ​បង្រៀន​ជាង​ ១០ ឆ្នាំ​ ធ្លាប់​បង្វឹក​បង្រៀន​ជា​ច្រើន​លើក​ ប៉ុន្តែ​នៅ​ពេល​ប្រ​គល់​ឱ្យ​ឡើង​ធ្វើ​បទ​បង្ហាញ​ ខ្ញុំ​នៅ​តែ​បុក​ពោះ។​ ខ្ញុំ​រៀប​ចំ​ពេល​វេលា​ធ្វើ​នំ​ជា​មួយ​បង​ប្អូន​នា​រី ដើម្បី​ស្វែង​យល់​តាំង​ពី​របៀប​លេញ​ម្សៅ​រហូត​ដល់​អាំង។​ មិន​ត្រឹម​តែ​ដូច្នោះ​ ខ្ញុំ​នៅ​ទាំង​ស្វែង​យល់​តាម​រយៈ​សៀវ​ភៅ​ កាសែត​និង​ឯក​សារ​ចាស់​ៗ​ ពី​របៀប​ធ្វើ​នំប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ ហើយ​ត្រៀម​បម្រុង​ធ្វើ​បទ​បង្ហាញ​ឱ្យ​បាន​ល្អ”។​

អា​ស្រ័យ​ដោយ​មាន​ការ​ប្រិត​ប្រៀង​ក្នុង​ការ​រៀប​ចំ​ឯក​សារ​ធ្វើ​បទ​បង្ហាញ​ ទើប​អ្នក​គ្រូ​សាវី យល់​ដឹង​ពី​របៀប​ធ្វើ​នំប្រ​ពៃណី​ខ្មែរ​កាន់​តែ​សម្បូរ​បែប។​ ដោយ​មាន​ការ​ស្វែង​យល់​ពី​ឯក​សារ​ ដូច្នេះ​ អ្នក​គ្រូ​កាន់​តែយល់​ច្បាស់​ពី​របៀប​ធ្វើ​នំប្រ​ពៃ​ណី​មួយ​ប្រ​ភេទ​ៗ​សុទ្ធ​តែ​មាន​អត្ថ​ន័យ​ដោយ​ឡែក​ៗ​ បង្ហាញ​ពី​គោល​គំ​និត​របស់​ចាស់​ទុំ​ពី​ដើម​ចំ​ពោះ​បុព្វ​ការី​ជន។​ ជា​មួយ​នឹង​ចំ​ណេះ​ដឹង​នេះ​ បាន​រួម​ចំ​ណែក​ធ្វើ​ឱ្យ​អត្ថ​បទ​បង្រៀន​ខាង​សីល​ធម៌​របស់​អ្នក​គ្រូ​ កាន់​តែ​មាន​ភាព​រស់​រវើក។​ បង​ស្រី​ ដាវ​ធីមី​យ្វៀង​ នៅ​ភូមិ​ឌិញ​ភឿក ឃុំ​ឌិញ​ម៉ូង​ជា​អ្នក​ជិត​ខាង​ ឱ្យ​ដឹង​៖ “អ្នក​គ្រូ​សាវី តែង​បាន​មា​មីង​ក្នុង​ភូមិ​ស្រ​ឡាញ់​រាប់​អាន។​ ថ្វី​ដ្បិត​ អ្នក​គ្រូ​ជាប់​រវល់​ទៅ​បង្រៀន​រៀង​រាល់​ថ្ងៃ​ ប៉ុន្តែ​នៅ​ថ្ងៃ​សៅរ៍​និង​អា​ទិត្យ​ ក្នុង​ភូមិ​មាន​ការ​ងារ​អ្វី​ អ្នក​គ្រូ​ តែង​ឆ្លៀត​ចូល​រួម​ពុំ​ដែល​ខាន​ គាត់​មិន​រា​រែក​នឹង​ការ​លំ​បាក។​ អ្នក​គ្រូ​រស់​នៅ​ស្រុះ​ស្រួល​ រួស​រាយ​ រាក់​ទាក់​ជា​មួយ​នឹង​អ្នក​ជិត​ខាង​ ជា​ពិសេស​ អ្នក​គ្រូ​យល់​ដឹង​ច្បាស់​ពី​លក្ខណៈ​វប្បធម៌​ខ្មែរ”៕​

                                       ហា​ថាញ-មុនី​

ចែករំលែកអត្ថបទ