មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

19/06/2023 - 16:54

ប្រ​សិទ្ធ​ភាព​ក្នុង​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ដំ​ណាំ​ដាំ​ដុះ​ សត្វ​ចិញ្ចឹម​

សមា​គម​កសិករ​ស្រុក​មីស្វៀង ខេត្ត​សុក​ត្រាំង បាន​ខ្នះ​ខ្នែង​ផ្សព្វ​ផ្សាយ​វគ្គ​ហ្វឹក​ហាត់​ផ្ទេរ​វិទ្យា​សាស្ត្រ​ បច្ចេក​ទេស​ និង​ចលនា​សមាជិក​បង្វែរ​រចនា​សម្ព័ន្ធ​ដំ​ណាំ​ដាំ​ដុះ​ក្នុង​ការ​បង្ក​បង្កើន​ផល​ដើម្បី​សម្រេច​ប្រសិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​ លំ​នឹង​ជីវ​ភាព​។

ប្រសិទ្ធ​ភាព​ពី​ការ​ដាំ​ឪឡឹក​តាម​ជម្រាក់​ស្រែ​របស់​បង​ថាច់​តារា។

តាម​ប្រសាសន៍​លោក​ ង្វៀង​វ៉ាន់​ដៀង ប្រធាន​សមា​គម​ក​សិករ​ស្រុក​មីស្វៀង សមា​គម​បាន​សហ​ការ​ជា​មួយ​ផ្នែក​នានា​រៀប​ចំ​បើក​វគ្គ​ហ្វឹក​ហាត់​ផ្ទេរ​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ ចិញ្ចឹម​បង្គា​ទឹក​ភ្លាវ ចិញ្ចឹម​សត្វ​ ដាំ​ដុះ​ បច្ចេក​ទេស​ដាំដុះ​ និង​បង្ការ​សត្វ​ល្អិត​បំ​ផ្លាញ​ស្រូវ​និង​ដំ​ណាំ​រួម​ផ្សំ៘ បាន​ចំ​នួន​ ២៤០ ថ្នាក់​ មាន​សមា​ជិក​និង​កសិករ​ចូល​រួម​ចំ​នួន​ ៥.៩៨៦ នាក់។ ទន្ទឹម​នឹង​នោះ​ បង្ក​លក្ខណ​សម្បត្តិ​ដល់​កសិករ បុល​ទុន​អនុ​គ្រោះ​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម​ដើម្បី​ពង្រីក​សេដ្ឋ​កិច្ច​គ្រួ​សារ​។ ឆ្លង​តាម​រយៈ​នោះ​ ធ្វើ​ឱ្យ​កសិករ​មោះ​មុត​ក្នុង​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ដំ​ណាំ​ដាំ​ដុះ​ សត្វ​ចិញ្ចឹម​ ដោយ​អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ បង្ក​បង្កើន​ផល​ មាន​ប្រ​សិទ្ធ​ភាព​ រួម​ចំ​ណែក​លើក​ស្ទួយ​សេដ្ឋ​កិច្ច​ លំ​នឹង​ជីវភាព​គ្រួ​សារ។

គ្រួសារ​ខ្មែរ​ជា​ច្រើន​ នៅ​ស្រុក​មីស្វៀង ចាក​ផុត​ពី​ភាព​ក្រីក្រ​ ឈាន​ឡើង​ធ្វើ​មាន​
ផ្ដើមពីការចិញ្ចឹមគោទឹកដោះ។

បង​ថាច់​តារា នៅ​ឃុំ​ថាញ់​ភូ ឱ្យ​ដឹង​៖ “អា​ស្រ័យ​ដោយ​ក្តាប់បាន​បចេ្ចក​ទេស​ដាំ​ឪឡឹក​តាម​ជម្រាក់​ស្រែ ម្ល៉ោះ​ហើយ​ខ្ញុំ​មិន​បាន​ធ្វើ​ស្រែ ៣ រដូវ​ទេ តែ​ងាក​មក​ដាំ​ឪឡឹក​លើ​ដី​ស្រែ ២ កុង​ទៅ​វិញ។ ម្យ៉ាង​ទៀត​ ឪឡឹក​តាម​ជម្រាក់​ស្រែ​ងាយ​នឹង​ថែ​ទាំ ផ្តល់​ប្រាក់​ចំ​ណេញ​ខ្ពស់​ផង​។ ពិសេស​ ខណៈ​ពេល​ផ្លែ​ប៉ុន​កំ​ភួន​ដៃ​ គឺ​យើង​ស្រោច​ទឹក​លាយ​នឹង​ជី urê និង​ DAP ពេល​ផ្លែធំ​គឺ​ស្រោច​ទឹក​លាយ​នឹង​ជី DAP និង​ Kali ផ្លែ​ជិត​ទុំ​ប្រើ​តែ​ជី Kali ដើម្បី​ផ្លែ​មាន​សាច់​ច្រើន​ មាន​រស​ជាតិ​ផ្អែម​និង​ពណ៌​ល្អ​ផង។ ជា​ពិសេស​ ឪឡឹក​ត្រូវ​ស្រោច​ទឹក​ឱ្យ​គ្រប់​គ្រាន់​ រយៈ​ពេល​ ១០ ថ្ងៃ​មុន​នឹង​ប្រ​មូល​ផល​ត្រូវ​កាត់​បន្ថយ​ការ​ស្រោច​ទឹក​ មុន​កាត់​ប្រ​មូល​ផល​ ៥ ថ្ងៃ​ ត្រូវ​ផ្តាច់​ទឹក​ទាំង​ស្រុង ដើម្បី​ឪឡឹក​មាន​រស​ជាតិ​ផ្អែម រឹង​និង​ទុក​បាន​យូរ។ អា​ស្រ័យ​យើង​ដឹង​របៀប​ដាំ​ដុះ​ ទើប​ឪឡឹក​ផ្តល់​ទិន្ន​ផល​ខ្ពស់​ លក់​បាន​ថ្ងៃ​ ម្ល៉ោះ​ហើយ​ក្រោយ​ពី​ទូទាត់​រួច​ស្រេច​ខ្ញុំ​ចំ​ណេញ​បាន​ជិត​ ២០លាន​ដុង”។ ចំ​ណែក​ប​ង ថាច់​ខា នៅ​ឃុំ​ថាម​ដូង​ ឱ្យ​ដឹង​៖ “ដោយ​បាន​រៀន​វគ្គ​ហ្វឹក​ហាត់​អំ​ពី​ការ​បង្ក​បង្កើន​ផល​ ចិញ្ចឹម​សត្វ​ ហើយ​ស​មាគម​បាន​ពិនិត្យ​ជ្រើស​រើស​ឱ្យ​បុល​ទុន​ ម្ល៉ោះ​ហើយ​ ខ្ញុំ​ក៏​វិនិ​យោគ​ដាំដំ​ណាំ​រួម​ផ្សំ​ និង​ចិញ្ចឹម​គោ​ទឹក​ដោះ។ ការ​ចិញ្ចឹម​គោ​ទឹក​ដោះ​ តាំង​ពី​ដំ​ណាក់​ការ​ថែទាំ​រហូត​ដល់​យក​ទឹក​ដោះ​ ខ្ញុំ​តែង​អនុវត្ត​តាម​ការ​ណែ​នាំ​របស់​សហ​ករណ៍​ ម្ល៉ោះ​ហើយ​គុណ​ភាព​ទឹក​ដោះ​សម្រេច​តាម​ស្តង់​ដារ​នៃ​ការ​កំ​ណត់។ ដោយ​សារ​ធ្វើ​ការ​រក​ស៊ី​មាន​ប្រ​សិទ្ធ​ភាព​ បាន​ជា​ខ្ញុំ​ចាក​ផុត​ភាព​ក្រីក្រ​ មាន​ជីវ​ភាព​គ្រាន់​បើ”។

ដោយ​មាន​វិធី​ចង្អុល​ការ​ជា​ច្រើន​ និង​ផ្សព្វ​ផ្សាយ​ ចលនា​សមា​គមក​សិករ​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ស្រុក​ បាន​ឧបត្ថម្ភ​ដើម​ទុន​និង​ការ​ផ្ទេរ​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ទាន់​ពេល​ ជួយ​ឱ្យ​កសិករ បង្វែរ​រចនា​សម្ព័ន្ធ​ដំ​ណាំ​ដាំ​ដុះ​ សត្វ​ចិញ្ចឹម​មាន​ប្រ​សិទ្ធ​ភាព​ ហេតុ​នោះ​ជីវ​ភាព​ឈាន​ឡើង​ជា​លំ​ដាប់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ បច្ចុប្បន្ន​ ទូទាំង​ស្រុក​ មាន​សមា​ជិក​កសិករ​ជាង​ ៨៧.០០០ លើក​នាក់​ បាន​ចុះ​ឈ្មោះ​ជា​កិត្តិ​នាម​កសិករ​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​ពូកែ​; គ្រួសារ​ដែល​សម្រេច​កិត្តិ​នាម​ជា​កសិករ​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​ពូកែ​ ស្រូប​អត្រា​ ៦៥% បើប្រៀប​ធៀប​នឹង​គ្រួសារ​ដែល​ចុះ​ឈ្មោះ។ ក្នុង​នោះ​ គ្រួ​សារ​ដែល​មាន​ប្រាក់​ចំ​ណូល​ជាង​ ១០០ លាន​ដុង​ក្នុង​មួយ​ឆ្នាំ​ កើន​ឡើង​ជាង​ ២ ដង គ្រួសារ​ដែល​មាន​ប្រាក់​ចំ​ណូល​ ចាប់​ពី ​៥០០ លាន​ដុង​ដល់​ ១ ពាន់​លាន​ដុង​ក្នុង​មួយ​ឆ្នាំ​ កើន​ ០,៨ ដង៕

យ្វី​អាញ-លី​សៀ

ចែករំលែកអត្ថបទ