ក្នុងរយៈពេលជាង ៦០ វស្សាសាងផ្នួសបួសរៀននៅវត្តស្វាយស ឃុំណុយតូ ស្រុកទ្រីតូង ខេត្តអាងយ៉ាង ព្រះឧបជ្ឈាយ៍ ចៅទី តែងយកអស់ពីកម្លាំងកាយចិត្ត អភិរក្សនិងពង្រីកសាស្រ្តាស្លឹករឹតដែលប្រៀបបានដូចជា”រតនវត្ថុ” របស់ជនរួមជាតិខ្មែរ។
ពិធីតែងតាំងឋានន្តរស័ក្ដិ ព្រះឧបជ្ឈាយ៍ ចៅទី ជាអគ្គមហាសង្ឃរាជាធិបតីរងក្រុមប្រឹក្សាវិន័យធរនៃសមាគមពុទ្ធសាសនាវៀតណាម។
ព្រះឧបជ្ឈាយ៍ ចៅទី កើតឆ្នាំ ១៩៤១ នៅឃុំណុយតូ សាងផ្នួសនៅវត្តស្វាយស តាំងពីឆ្នាំ ១៩៦០។ លុះដល់ឆ្នាំ ១៩៨៥ ព្រះតេជព្រះគុណបានទទួលតំណែងជាព្រះចៅអធិការវត្ត។ ព្រះឧបជ្ឈាយ៍ ចៅទី បច្ចុប្បន្នបានគេស្គាល់ថាជាព្រះសង្ឃដែលនៅរក្សារបៀបចារសាស្រ្តាស្លឹករឹត-ជាវត្ថុមិនអាច កាត់ថ្លៃទាំងខាងវប្បធម៌ បច្ចេកទេស វិចិត្រសិល្បៈ មានអត្ថ័យសំខាន់ក្នុងជីវភាពស្មារតី ជំនឿសាសនារបស់ជនរួមជាតិខ្មែរ។ បច្ចុប្បន្ន ជនរួមជាតិខ្មែរណាមបូ នៅតែខិតខំថែរក្សាសាស្រ្តាស្លឹករឹត ចាត់ទុកដូចជា “រតនវត្ថុ” ផ្នែកខាងស្មារតី។
ដោយការអំណត់ព្យាយាម សិក្សាស្រាវជ្រាវ ប៉ុន្មានឆ្នាំកន្លង ព្រះឧបជ្ឈាយ៍ ចៅទី បានយកអស់ពីកម្លាំងកាយចិត្តក្នុងការអភិរក្សនូវសាស្រ្តា ស្លឹករឹតដ៏មានតម្លៃឃ្មាតខ្មីចារសាស្រ្តាស្លឹករឹតថ្មី។ លក្ខណៈរបស់ភាសាបាលីគឺពិបាករៀន ប៉ុន្តែជាប្រព័ន្ធភាសាប្រើប្រាស់យ៉ាងទូលំទូលាយ ក្នុងគម្ពីរធម៌អាថ៌ ក្បួនច្បាប់នៃពុទ្ធសាសនា។ ដើម្បីចារបានអក្សរលើស្លឹករឹត ទាមទារការផ្ចិតផ្ចង់និងចំណាយពេលយ៉ាងច្រើន។
ព្រះឧបជ្ឈាយ៍ ចៅទី មានថេរដីកា៖ ស្លឹករឹតគឺប្រភេទរុក្ខជាតិមានទ្រង់ទ្រាយស្រដៀងស្លឹកត្នោត (ខ្លះហៅថា ស្លឹកទ្រាំង) ជាវត្ថុធាតុល្អ មានភាពទន់មាំមួន ចារអក្សរមើលឃើញច្បាស់ ធ្វើសាស្រ្តាតិចដាច់ ខូចខាត។ ទោះបីដូច្នោះក្ដី ភាពលំបាកគឺត្រូវចេះរបៀបច្នៃនិងវិនិច្ឆ័យឱ្យ ត្រូវរបៀប។ មុនដំបូង គឺត្រូវជ្រើសស្លឹកណាល្អ រួចយកខ្សែរុំជុំវិញកុំឱ្យវាលា។ ស្លឹកទ្រាំងដែលរុំនោះរមែងលូតលាស់វែងជាងធម្មតា ហើយផ្ទៃស្លឹកក៏មានភាពទន់រាបស្មើ។
“ចំណេះដឹង និងរបៀបចារអក្សរលើស្លឹករឹតរបស់ជនរួមជាតិខ្មែរ” នៅតំបន់បៃណុយ-អាងយ៉ាង ត្រូវបានក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ អរូបីថ្នាក់ជាតិថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០១៧។ បច្ចុប្បន្ន មានវត្តខ្មែរនៅស្រុកទ្រីតូង និងទីរួមខេត្តទិញបៀងចំនួន ៣០ នៅរក្សាគម្ពីរសាស្រ្តាជាង ១០០ ឈុត។ ព្រះឧបជ្ឈាយ៍ ចៅទី ត្រូវបានប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រគេនកិត្តិនាមជា “សិប្បករឆ្នើម” និង “សិប្បករប្រជាជន” ពីព្រោះការលះបង់ដ៏ឆ្នើមក្នុងការអភិរក្ស ពង្រីកបេតិកភណ្ឌវប្បធម៌របស់ជនជាតិ រួមចំណែកក្នុងបុព្វហេតុកសាង លទ្ធិសង្គមនិយមការពារប្រទេសជាតិ៕
ប្រភព៖ កាសែតអាងយ៉ាង-ថាច់ធី