កម្មាភិបាល យុទ្ធជននគរបាលទីប្រជុំជនទីវកឹង ស្រុកទីវកឹង ខេត្តត្រាវិញ និងសមាជិកសម្ព័ន្ធយុវជននៅភូមិភាគ ទើបជួយប្រជាជនដំឡើង និងបើកដំណើរការគណនីកំណត់អត្តសញ្ញាណអេឡិចត្រូនិក និងណែនាំចុះឈ្មោះគណនីសេវាសាធារណៈតាមប្រព័ន្ធអនឡាញ។
![ជួយប្រជាជនដំឡើង បើកដំណើរការគណនីកំណត់អត្តសញ្ញាណអេឡិចត្រូនិកនៅនឹងផ្ទះ](https://baocantho.com.vn/image/fckeditor/upload/2023/20230506/images/khmer/74.gif)
កម្មាភិបាល យុទ្ធជននគរបាលទីប្រជុំជនទីវកឹង ចុះទៅដល់ផ្ទះជួយប្រជាជនដំឡើងកម្មវិធី VNeID និងបើកដំណើរការគណនីកំណត់អត្តសញ្ញាណអេឡិចត្រូនិក។
តាមរយៈនោះ ក្រុមការងារបានចុះទៅតាមផ្ទះដែលពុំទាន់មានគណនីកំណត់អត្តសញ្ញាណអេឡិចត្រូនិក ដើម្បីណែនាំរបៀបចុះឈ្មោះ បើកដំណើរការគណនីកំណត់អត្តសញ្ញាណអេឡិចត្រូនិកកម្រិត ២ និងដំឡើងកម្មវិធី VNeID; ផ្សព្វផ្សាយ ពន្យល់ពីអត្ថប្រយោជន៍នៃគណនីកំណត់អត្តសញ្ញាណអេឡិចត្រូនិកតាមរយៈកម្មវិធី VNeID។ ក្រោយរយៈពេល ៣ ថ្ងៃផ្សព្វផ្សាយអនុវត្ត កងកម្លាំងបានណែនាំប្រជាជនចំនួន ៩០ គ្រួសារ ដោយមានប្រជាជនក្នុងកម្រិតអាយុប្រមាណ ១៥០ នាក់បានចុះឈ្មោះធ្វើលេខកូដកំណត់អត្តសញ្ញាណអេឡិចត្រូនិកកម្រិត ២ និងចុះឈ្មោះគណនីសេវាសាធារណៈតាមប្រព័ន្ធអនឡាញ៕
យោងតាម៖ នគរបាលខេត្តត្រាវិញ- ប្រែសម្រួល៖ ថាច់ធី