មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

08/05/2023 - 14:34

ចលនា​កសិករ​បង្វែរ​រចនា​សម្ព័ន្ធ​ផលិត​

ជា​ច្រើន​ឆ្នាំ​កន្លង​ បក្ខ​ភាគ​ឃុំ​ង៉ាយ​ស្វៀង ស្រុក​ថ្កូវ ខេត្ត​ត្រាវិញ​ តែង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ទាញ​យក​សក្កា​នុពល​ ឧត្តម​ភាព​របស់​ភូមិ​ភាគ​ ព្រម​ទាំង​ចលនា​កសិករ​បង្វែរ​រចនា​សម្ព័ន្ធ​ផលិត​សម្រេច​ប្រសិទ្ធ​ភាព​ខ្ពស់។

លោក​ថាច់​បាក​ កំ​ពុង​ថែ​ទាំ​ហ្វូង​គោ​របស់​គ្រួ​សារ។

បក្ខ​ភាគ​ឃុំ​ង៉ាយ​ស្វៀង កំ​ណត់​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ផលិត​សម្រេច​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​គឺ​ជា​ភារ​កិច្ច​ស្នូល។ ហេតុ​នេះ​ គណៈ​កម្មា​ធិការ​បក្ស​និង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ បាន​ផ្តុំ​កម្លាំង​ដឹក​នាំ​ ចង្អុល​ការ​បង្វែរ​រចនា​សម្ព័ន្ធ ផលិត​សម​ស្រប​នឹង​លក្ខ​ណៈ​នៃ​ភូមិ​ភាគ​នីមួយ​ៗ ជា​សន្សឹមៗ​ជំ​រុញ​ការ​អភិវឌ្ឍ​ដាំ​ដុះ​ ចិញ្ចឹម​សត្វ​ បង្វែរ​រចនា​សម្ព័ន្ធ​ពូជ​ដំ​ណាំ សត្វ​ចិញ្ចឹម​ បង្កើន​យន្តូ​បនីយ​កម្ម​ក្នុង​ការ​ផលិត។ ដើម្បី​ចលនា កសិករ​បង្វែរ​រចនា​សម្ព័ន្ធ​ផលិត​មាន​ប្រសិទ្ធ​ភាព​ បក្ខ​ភាគ​ឃុំ​ចាត់​សម​មិត្ត​ដែល​ជា​សមា​ជិក​និង​កម្មាភិ​បាល​ឃុំ​ ចូល​រួម​ប្រ​ជុំ​ជីវ​ភាព​ជា​មួយ​នឹង​សា​ខា​ប​ក្ស​មូល​ដ្ឋាន​ប្រ​ចាំ​ខែ​ ដើម្បី​ស្វែង​យល់​ពី​មនោ​សញ្ចេត​នា​និង​បំ​ណង​ប្រាថ្នា​របស់​កម្មា​ភិ​បាល​ បក្ខ​ជន​ ប្រ​ជា​ជន​ ដើម្បី​ស្វែង​រក​វិធាន​ការ​ចង្អុល​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ទាន់​ពេល។ ចាប់​ពី​ឆ្នាំ​ ២០២២ មក​ទល់​នឹង​បច្ចុប្បន្ន​ ទូទាំង​ឃុំ​ បាន​បង្វែរ​ផ្ទៃ​ដី​ផលិត​ស្រូវ​ពុំ​សូវ​បាន​ផល​ជាង​ ២០,៥ ហិក​តា ងាក​មក​ដាំ​ដំ​ណាំ​និង​ចិញ្ចឹម​សត្វ​; សហ​ការ​រៀប​ចំ​បើក​វគ្គ​ហ្វឹក​ហ្វឺនពី​បច្ចេក​ទេស​ដាំ​ដុះ​ ចិញ្ចឹម​សត្វ​បាន​ ២៩ លើក​ ដោយ​មាន​កសិករ​ចូល​រួម​ប្រ​មាណ​ ៩៦២លើក​នាក់​; ចុះ​ពូជ ដំ​ណាំ​លើ​ផ្ទៃ​ដី​ ២៣០ ហិក​តា។ល។ អា​ស្រ័យ​ហេតុ​នេះ​ ប្រាក់​ចំ​ណូល​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់​នៅ​ឆ្នាំ​ ២០២២ សម្រេច​ ៥៥,១៤ លាន​ដុង​/ម្នាក់​/ឆ្នាំ។

លោក​ថាច់​បាក​ នៅ​ភូមិ​ពាម​បួន​ ឱ្យ​ដឹង​៖ “គ្រួសារ​ខ្ញុំ​មាន​ដី​ស្រែ​ចំ​នួន ​១៤ កុង​ ស្រូវ​រដូវ​ប្រាំង​ឆ្នាំ​ ២០២៣ កន្លង​ហើយ​ គ្រួ​សារ​ខ្ញុំ​ធ្វើ​ស្រូវ​គុណ​ភាព​ខ្ពស់​ ពូជ OM4900 អនុវត្ត​ទម្រង់​ “១ត្រូវ​” គឺ​ត្រូវ​ប្រើ​ប្រាស់​ពូជ​កំ​ណត់​បញ្ជាក់​និង​” ៥ បន្ថយ​” គឺ​ (បន្ថយ​ពូជ បន្ថយ​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ បន្ថយ​ជីអា​ស្សូត បន្ថយ​ទឹក​ និង​បន្ថយ​បង់​ខាត​ ក្រោយ​ពី​ប្រ​មូល​ផល​) ដូច្នេះ​ សម្រេច​ទិន្ន​ផល​ ៦,៥ តោន​/ហិក​តា លក់​ក្នុង​តម្លៃ​ ៦.៨០០ ដុង​/គីឡូ​ក្រាម បន្ទាប់​ពី​ទូ​ទាត់​រួច​ស្រេច​នៅ​ចំ​ណេញ ២១ លាន​ដុង។ ខ្ញុំ​នៅ​ទាំង​ឆ្លៀត​យក​ចំ​បើង​និង​ផ្ទៃ​ដី​ទំ​នេរ​ជុំ​វិញ​ផ្ទះ​ ដាំស្មៅ​ចិញ្ចឹម​គោ​បំ​ប៉ន​ឱ្យ​ធំ​ចំ​នួន​ ៨ ក្បាល បន្ទាប់​ពី​ទូទាត់​ចំ​ណាយ​ ក្នុង​មួយ​ឆ្នាំ​នៅ​ចំ​ណេញ​ជាង​ ៨០ លាន​ដុង”។

លោក​ង្វៀង​ខាញ់​ហ្វា លេខា​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ង៉ាយស្វៀង ឱ្យ​ដឹង​៖ “អា​ស្រ័យ​អនុវត្ត​ព្រម​ៗ គ្នា​នូវ​ដំ​ណោះ​ស្រាយ​និង​ពង្រីក​លក្ខ​ណៈ​ឈាន​មុខ​ និង​ជា​គំរូ​របស់​កម្មាភិ​បាល​ បក្ខ​ជន​គ្រប់​រូប​ ផ្តើម​ពី​នោះ​ ឃុំ​សម្រេច​បាន​លទ្ធ​ផល​សំ​ខាន់​ៗ​ជា​ច្រើន​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ជីវ​ភាព​របស់​កសិករ​លើ​ភូមិ​សាស្ត្រ​ ត្រូវ​បាន​លើក​ស្ទួយ​ជា​បណ្តើរៗ។ ចំ​ណុច​លេច​ធ្លោ​បំ​ផុត​នោះ​ គឺ​ប្រ​ជា​ជន​បំ​បាត់​ចោល​ជា​បណ្តើរ​ៗ​គំ​និត​ទន្ទឹង​រង់​ចាំ​រដ្ឋ​ ខំ​ប្រឹង​ពង្រីក​សេដ្ឋ​កិច្ច​គ្រួសារ​ រួម​កម្លាំង​ពល​កម្ម​ បរិ​ច្ចាគ​ដី​ រួម​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​កសាង​ជន​បទ​ថ្មី។ នៅ​ពេល​ខាង​មុខ​ ឃុំ​កំ​ណត់​បន្ត​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ពូជ​ដំ​ណាំ សត្វ​ចិញ្ចឹម​ ចាត់​ទុក​ជា​ភារ​កិច្ច​ស្នូល​របស់​ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ​ ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​ជូន​កសិករ”៕

                                    សើុង​ម៉ា​ល័យ​-មុនី

ចែករំលែកអត្ថបទ