គណៈប្រតិភូក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ដឹកនាំដោយលោកស្រី ត្រឹងធីវ៉ារី អនុប្រធានក្រុមប្រឹក្សាជនជាតិ ទើបចុះធ្វើការជាមួយខេត្តបាកលីវ អំពីគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចសមូហភាពនៅតំបន់ជនរួមជាតិភាគតិច។
ទិដ្ឋភាពនៃកិច្ចប្រជុំ។
ដើម្បីសហករណ៍ចំនួន ២១៥ ដែលជាសហករណ៍នៅតំបន់ជនរួមជាតិភាគតិច ដំណើរការមានប្រសិទ្ធភាព ខេត្តបាកលីវ បានស្នើគប្បីធ្វើវិសោធនកម្មច្បាប់ស្តីពីសហករណ៍ តាមទិសដៅធ្វើឱ្យសុក្រឹតគោលនយោបាយ ឧបត្ថម្ភ សមស្របនឹងស្ថានភាពជាក់ស្តែងនៅរាល់ដំណាក់កាលអភិវឌ្ឍ; មានគោលនយោបាយវិនិយោគឧបត្ថម្ភ ១០០% ថវិកាកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់សហករណ៍ដែលមានជនរួមជាតិភាគតិចចូលរួមច្រើន…។
លោកស្រី ត្រឹងធីវ៉ារី វាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលខេត្តបាកលីវ សម្រេចបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសមូហភាព រួមចំណែកយ៉ាងសំខាន់ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខេត្ត។ លោកស្រី សំណូមពរខេត្ត គប្បីចង្អុលការដល់គ្រប់មន្ទីរ គណៈ ផ្នែក ស្ថាប័នជំនាញ ស្រង់មតិចំពោះការផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពីសហករណ៍ (វិសោធនកម្ម) ក្នុងនោះ ត្រូវយកចិត្តទុកដាក់លើគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចសមូហភាពតំបន់ជនរួមជាតិភាគតិច ដើម្បីព្រាងច្បាប់ស្តីពីសហករណ៍ (វិសោធនកម្ម) ឱ្យបានឆាប់ លើកជូនរដ្ឋសភាក្នុងសម័យប្រជុំនៅពេលខាងមុខ៕
យ្វីអាញ់-មុនី